មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

សាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញសាលក្រមប្រកាសជាសាធារណៈ តាមដើមបណ្ដឹង លោក ស្រី នូវ សុភារី ជាប្រពន្ធ បានប្តឹងសុំលែងលៈគ្នានិងប្តី ដែលជាចុងចោទឈ្មោះ សាន់ ម៉ាឡៃ ជាប្ដី មូលហេតុរស់មិនចុះសម្រុងនឹងគ្នា

សាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញសាលក្រមប្រកាសជាសាធារណៈ តាមដើមបណ្ដឹង លោក ស្រីនូវ សុភារី ជាប្រពន្ធ ប្តឹងសុំលែងលៈគ្នានិងប្តី ដែលជាចុងចោទឈ្មោះ សាន់ ម៉ាឡៃ   មូលហេតុរស់មិនចុះសម្រុងនឹងគ្នា  ។

ខ្លឹមសារលាក្រមបានចេញសេចក្តីប្រកាសនោះមានកំណត់បែងចែកទ្រព្យសម្បត្តិមានដូចតទៅ ៖

-អនុវត្តតាមមាត្រា៦៤នៃក្រមនីតិវិធីរដ្ឋប្បវេណី ប្រាក់ប្រដាប់ក្តី គប្បីជាបន្ទុករបស់ចុងចម្លើយ ។ រសចក្តីសម្រេចបញ្ជប់

១-ឱ្យដើមចោទឈ្មោះ នូវ សុភារី និង ចុងចម្លើយឈ្មោះ សាន់ ម៉ាឡៃ លែងលះគ្នាតាមការព្រមព្រៀង តាមមាត្រា៩៧៩ នៃក្រមរដ្ឋប្បវេណី ។

២-ប្រគល់កូនឈ្មោះ សាន់ ហេងច័ន្ទសេរីរ័ត្ន ភេទស្រី កើតថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១១ ឱ្យទៅដើមចោទ ឈ្មោះ នួន សុភារី ជាម្តាយមានអំណាចមេបាគ្រប់គ្រង ចិញ្ចឹមបីបាច់ថែរក្សា រហូតដល់កូនមាននីតិភាព តាមការព្រម ព្រៀងគ្នា តាមមាត្រា ១០៣៧នៃក្រមរដ្ឋប្បវេណី។

៣-ប្រគល់កូនឈ្មោ៖ សាន់ អង្គាវិទ្ធបញ្ញារើន ភេទប្រុស កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ឱ្យទៅចុងចម្លើយ ឈ្មោះ៖ សាន់ – ម៉ាឡៃ ជាឪពុកមានអំណាចមេញគ្រប់គ្រង ចិញ្ចឹមបីបាច់ថែរក្សា រហូតដល់កូនមាននីតិភាព តាមការព្រម ព្រៀងគ្នា តាមមាត្រា ១០៣៧នៃក្រមរដ្ឋប្បវេណី។

៤-ដើមចោទឈ្មោះ នួវ សុភរី ជាម្តាយ និងចុងចម្លើយឈ្មោះ សាន់ ម៉ាឡៃ ជាឪពុក ដែលពុំមានអំណាច មេបាលើកូន ក្រោយពេលលែងលះគ្នា មានសិទ្ធិចូលជួបប្រាស្រ័យទាក់ទងជាមួយកូន តាមការនឹករលឹកគ្រប់ពេលវេលា។ ភាគីដើមចោទជាម្តាយ និង ភាគីចុងចម្លើយជាឪពុក ត្រូវបង្កលក្ខណៈងាយស្រួលដល់គ្នាទៅវិញទៅមកផងដែរ តាមមាត ១០៤០នៃក្រមរដ្ឋប្បវេណី ។

៥-ប្រគល់ទ្រព្យសម្បត្តិរួមមានៈ -រថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ ២AO ៥៦៥៨ ចំនួន ១គ្រឿង មានប័ណ្ណសំគាល់យានយន្តចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ។ -រថយន្តកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ ២AC ២៥០៦ ចំនួន ១គ្រឿង មានប័ណ្ណសំគាល់យានយន្តចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ។ -រថយន្តកាម៉ារី ពណ៌បៃតងចាស់ពាក់ស្លាកលេខ ភ្នំពេញ ២G ៣៦៥៧ ចំនួន ១គ្រឿង មានប័ណ្ណសំគាល់យានយន្ត ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០២ ។ ទៅឱ្យដើមចោទឈ្មោះ នួន សុភារី គ្រប់គ្រង តាមការព្រមព្រៀងរបស់គូភាគី តាមមាត្រា៩៨០នៃក្រមរដ្ឋប្ប វេណី ។

៦-ប្រគល់ទ្រព្យសម្បត្តិរួមមានះ រថយន្តកាម៉ារី ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2BA ៨០៥២ ចំនួន១គ្រឿង មានប័ណ្ណ សំគាល់យនយន្តចូរ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។ -រថយន្តកាម៉ារីឆ្លាម ពណ៌ទឹកមាស សេរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ២០៨៣១. ចំនួន១គ្រឿង មានប័ណ្ណសំគាល់ យានយន្តចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ។ ទៅឱ្យចុងចម្លើយឈ្មោះ សាន វិទ្យុ គ្រប់គ្រង តាមការព្រមព្រៀងរបស់គូភាគី តាមមាត្រា៩៨០នៃក្រមរដ្ឋ ប្បវេណី ។

៧-ប្រគល់ទ្រព្យសម្បត្តិរួមមានះដ៏ធំហំ២៧៨៩ម៉ែត្រការ៉េ មានក្បាលដីលេខ១០៣ មានទីតាំងស្ថិតនៅភូមិត្រមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឱ្យទៅកូនឈ្មោះ សាន រោងច័ន្ទរសរីរ័ត្ន ភេទស្រី កើតថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១១ និងកូនឈ្មោះ សាន់ អង្គារវិទ្ធបញ្ញាវីន ភេទប្រុស កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ជាអ្នកគ្រប់គ្រងនៅ

ពេលកុមារទាំងពីរមានអាយុនីតិភាព ដោយមានដើមចោទឈ្មោះ នូវ សុភារី និងចុងចម្លើយឈ្មោះ សាន់ ម៉ាឡៃ អ្នកមើលថែទាំក្នុងកំឡុងពេលកុមារទាំងពីរនៅអនីតិជននៅឡើយ ។

៨- ប្រគល់ទ្រព្យសម្បត្តិមានះ ក្រុមហ៊ុនសាលាបើកបរដៃចំណាប់មានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មសាលាបង្រៀន បើកបរយានយន្តលេខ ៧១៩ ដជព ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅឱ្យដើមចោទឈ្មោះ អ៊ូច សុភារី ចាប់ពីពេល នេះតទៅ ។

៩-ទ្រព្យសម្បត្តិរួមត្រូវលក់សងទៅធនាគារអេស៊ីលីដារួមមានៈ –ផ្ទះថ្មលេខៈR២២ មួយល្វែងពីរជាន់កន្លះមានទំហំទទឹង ៤,០១ម៉ែត្រ គុណនឹងបណ្តោយ១៦ម៉ែត្រ មានទីតាំងស្ថិត នៅផ្លូវលំភូមិខ១ សង្កាត់ច្រាំងចំរើ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខៈ ភព ៣៣៧៤៤ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី លោក សារិន វណ្ណា ។ -ដីឡូត៍ទំហំទទឹង ១៤.៥ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ -ដីទំហំ១៨៤ម៉ែត្រការ៉េ មានលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខៈ ១៧៨/១៦ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៦ ចេញដោយមេឃុំសំបួរមាស មានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ តាមការព្រមព្រៀងរបស់គូភាគី តាមមាត្រា ៩៨០នៃក្រមរដ្ឋប្បវេណី។

១០-ប្រាក់ប្រដាប់ប្ដីជាបន្ទុករបស់ចុងចម្លើយ ។ សាលក្រមនេះ៖ ប្រកាសជាសាធារណៈនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។ ទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *