មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ឃាត់ខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់ ស្នាក់​នៅ​ខុសច្បាប់ និង​ពាក់ព័ន្ធ​ឃាតកម្ម

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក រស់ ពិសិដ្ឋ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៧ បាន​បញ្ជា​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ម​១ បញ្ជូន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​មក​សាកសួរ​បន្ថែម​ជុំវិញ​ការ​ចូល​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។ ជនជាប់ចោទ TOBY JAMIE NELHAMS ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរ​ជា​ប្រធាន​ក្រុមហ៊ុន Springtide International Co.​មាន​អាសយដ្ឋាន​នៅ​ក្រុងព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ត្រូវ​បាន​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ លួច​ចូល​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ដោយ​គ្មាន​សៀវភៅ​ការងារ ប្រើប្រាស់​ឯកសារ​ដែល​មានឈ្មោះ​ផ្សេង​ពី​ឈ្មោះ​របស់​ខ្លួន និង​ឆបោក​។

ជនជាប់ចោទ​រូប​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​។ សូម​ជម្រាប​ថា កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​គ​របាល​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គ​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៧ បាន​បញ្ជូន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ថា លួច​ចូល​មក​ស្នាក់​នៅ​កម្ពុជា​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន គ្មាន​សៀវភៅ​ការងារ និង​សង្ស័យ​ជាប់​ជា​មេគំនិត​នៅ​ពីក្រោយ​ឃាតកម្ម សម្លាប់​ជនជាតិ​អៀ​កឡង់​ម្នាក់​នៅ​ប្រទេស​ថៃ​។ ជនសង្ស័យ រូប​នោះ​ឈ្មោះ TOBY JAMIE NELHAMS ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរ​ជា​ប្រធាន​ក្រុមហ៊ុន Springtide International Co.​មាន​អាសយដ្ឋាន​នៅ​ក្រុងព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។

ប្រភព​ព័ត៌មាន​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​នៅ​មុខ​ហាង​កាហ្វេ​មួយ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៧ ដើម្បី​នាំ​ទៅ​សាកសួរ​ពាក់ព័ន្ធ​ចូល​មក​ស្នាក់​នៅ​កម្ពុជា​ខុសច្បាប់​។ បន្ទាប់​ពី​សាកសួរ​ដំណើររឿង​ចូល​មក​ស្នាក់​ប្រទេស​កម្ពុជា​គ្មាន​ច្បាប់ទម្លាប់​នោះ សមត្ថកិច្ច​នគរបាល​នាយ​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ដីកា​ឲ្យ​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ TOBY JAMIE NELHAMS នេះ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ទៅ​លើ​ជនជាតិ​អៀ​កឡង់​ម្នាក់​ឈ្មោះ TONY KENWAY ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៤ មក​រា ២០១៧ នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​។

ប្រភព​ព័ត៌មាន​បន្ត​ថា ជនសង្ស័យ​ជនជាតិ​អង់គ្លេស​ថា​បាន​ជាប់​សង្ស័យ​ជា​មេគំនិត សម្លាប់​ជនជាតិ​អៀ​កឡង់ មូលហេតុ​ខឹង​ជនជាតិ​អៀ​កឡង់​ជំពាក់​ប្រាក់​ចំនួន​៨​លាន​៥​សែន​បាត ក្នុង​មុខ​ជំនួញ​រកស៊ី​ដាក់​ហ៊ុន​ជាមួយ​គ្នា​នៅ​ប្រទេស​ថៃ​នោះ ។ ក្រោយ​ពេល​សម្លាប់​ជនជាតិ​អៀ​កឡង់​រួច​ហើយ ជនជាតិ​អង់គ្លេស​រូប​នេះ​បាន​រត់គេច​ខ្លួន​លួច​ចូល​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា និង​បាន​ប្រកប​មុខរបរ​រកស៊ី​បើក​ធ្វើ​ក្រុមហ៊ុន​ដូច​រៀបរាប់​ខាងលើ ដោយ​បាន​ពឹងពាក់​មន្ត្រី​យោធា​ម្នាក់​នៅ​ក្រុងព្រះសីហនុ ឲ្យ​ជួយ​រត់ការ​រួម​ទាំង​អាជ្ញាប័ណ្ណ​បើក​ធ្វើ​ក្រុមហ៊ុន​ទៅ​ក្រសួងពាណិជ្ជកម្ម​ផង​។

នៅ​ពេល​សមត្ថកិច្ច​ទទួល​បាន​ដីកា​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ​ប្រទេស​ថៃ​នោះ ទើបបាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ក្រសួងមហាផ្ទៃ សុំ​ការ​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​បណ្តោះអាសន្ន​ពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​ការ​អង្កេត​បឋម​សម្រាប់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុល​ការ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *