មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ពលរដ្ឋចោទជាសំណួថា អង្គភាពប្រឆាំងអំពើពុករលួយគួរស្រាវជ្រាវ ពីលោក អ៊ុំ ឈុនស្រេង មេឃុំឫស្សីជ្រោយ ជាមេឈ្មួញទិញដី លក់ដី ជីកដីលក់ និងជាថៅកែឡឥដ្ឋ មានលុយវាលលានដុល្លាដែរឬទេ?


ខេត្តកណ្តាល ៖ មេឈ្មួញជីកដីលក់ ជាថៅកែឡឥត និងជាមេឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល លោក អ៊ុំ ឈុនស្រេង កំពូលឈ្មួញលាក់មុខ និង ធ្វើបាបប្រជាពលរដ្ឋមូលដ្ឋានអោយរង់ទឹកភ្នែក ជាច្រើននាក់ ដោយមេឃុំរូបនេះ បានប្រើលុយប្តឹងប្រជាពលរដ្ឋទុនខ្សោយទៅតុលាការ ។

បច្ចុប្បន្នមេឃុំរូបនេះ បានជាប់ឆ្នោតជាមេឃុំ ដដែលដោយ គេបានវាទទីរកស៊ីកាន់តែធំ លើមុខជំនួញទិញដីពីប្រជាពលរដ្ឋថោកៗ ដើម្បីទុកលក់ និង ធ្វើអាជីវកម្មជីកដីលក់ នៅស្រុកមុខកំពូលក្លាយជាមហាសេដ្ឋី ដែលប្រជាពលរដ្ឋស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ គួរចុះស្រាវជ្រាវ ពីជីវភាពស៊ីវីល័យរបស់មេឃុំនេះ ពោលគឺនៅក្នុងភូមិគ្រឹះមេឈ្មួញរូបនេះមានឡានទំនើបៗ មិនក្រោយ១០គ្រឿង នោះទេ ។
ប្រជាពលរដ្ឋថា មេឃុំ និងជាមេឈ្មួញរូបនេះ បានប្តឹងប្រជាជលរដ្ឋជាច្រើនគ្រួសារពិសេស គ្រួសារដែលរស់នៅក្បែរស្នាក់ការឃុំថ្មី យកមកធ្វើជាទីស្នាក់ឃុំ ស្នាក់ប៉ុស្តិ៍នគរបាល អស់លុយរាប់សែនដុល្លា ដើម្បីចង់ឈ្នះ ពីលោក  នាង ភិរិន្ទ ដែលមានដីទំហំជាង ៥០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល រឹបអូសជាសម្បត្តិរដ្ឋ ។
មន្រ្តីឃុំម្នាក់ ដែលស្និទ្ធមេឈ្មួញរូបនេះ បានបង្ហើបថា ៖ រឿងដីលោក នាង ភិរិន្ទ បើចែកអោយមេឃុំ លោក អ៊ុំ ឈុនស្រេង ត្រឹមតែ៤០ភាគរយ ឬពាក់កណ្តាល មេឃុំនឹងស៊ីញ៉េ អោយបាត់ទៅហើយ តែលោកនាង ភិរិន្ទ មិនអោយទើបធ្វើការប្តឹងទៅតុលាការ ហើយធ្វើទីស្នាក់ឃុំ ស្នាក់ការប៉ុស្តិ៍ យកតែម្តង ដោយមិនចាំតុលាការសម្រេចនោះទេ ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះអង្គភាពយើងមិនអាចរកការបំភ្លឺ ពីលោក មេឃុំ អ៊ុំ ឈុនស្រេង បាននៅឡើយទេគិតត្រឹមថ្ងៃនេះ ។

អង្គភាព អិន វ៉ាយ ខេ រង់ចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ តាមរយះទូរស័ព្ទ៖ 097428  4444 ៕

(សូមពិចារណាតាមការគួរ រិះគន់ដើម្បីស្ថាបនា )

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *