មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ក្រុមហ៊ុន Smart ពង្រីកជម្រើសទូរស័ព្ទរបស់ខ្លួន ដោយសម្ពោធទូរស័ព្ទកំពូល Huawei Mate 9 នៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃនេះ ក្រុមហ៊ុន Smart Axiata បានប្រកាសកិច្ចសហការភាពជាដៃគូជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទធំជាងគេទី៣ លើពិភពលោក ដើម្បីសម្ពោធជាផ្លូវការក្នុងប្រទេសកម្ពុជា នូវទូរស័ព្ទស្មាតហ្វូន Huawei Mate 9 ដែលជាម៉ូដែលទូរស័ព្ទស្មាតហ្វូន ទំនើបចុងក្រោយបំផុតមួយ របស់ក្រុមហ៊ុន Huawei

ទូរស័ព្ទស្មាតហ្វូន Huawei Mate 9 គឺជាម៉ូដែលទូរស័ព្ទថ្មីបំផុតមួយ របស់ក្រុមហ៊ុន Huawei ដែលបានរចនាឡើងប្រកបដោយស្ទីលទំនើប ពោរពេញដោយកិត្យានុភាព និងសមត្ថភាពខ្ពស់បំផុត ។ ជាមួយនឹងអេក្រង់ទំហំ 5.9 អ៊ីញ និងការរចនាគែមតូចស្តើង ទូរស័ព្ទ Huawei Mate 9 គឺជាទូរស័ព្ទដែលសក្តិសមបំផុតសម្រាប់អ្នកដែលស្រឡាញ់ទូរស័ព្ទអេក្រង់ធំ និង បទពិសោធន៍វីដេអូល្អដាច់គេ ។ សមត្ថភាពដ៏ពិសេសនេះ ត្រូវបានគួបផ្សំនឹងថ្មដែលមានកម្លាំងខ្លាំងរហូតដល់ 4000mAH និងបច្ចេកវិទ្យាសន្សំថាមពល ដែលអាចផ្តល់ជូននូវការប្រើប្រាស់រហូតដល់ពីរថ្ងៃ និងអាចសាកថ្មលឿនមកជិតពេញ ក្នុងរយៈពេលត្រឹមតែ ២០នាទី ប៉ុណ្ណោះ ។

ដោយបានអភិវឌ្ឍការពេញនិយមបច្ចេកវិទ្យាកាមេរ៉ាភ្លោះ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Leica ទូរស័ព្ទស្មាតហ្វូន Huawei Mate 9 មានបំពាក់កាមេរ៉ាទំហំ 20-megapixel នៅខាងក្រោយ ដែលអាចចាប់យករូបភាពបានច្បាស់បំផុត និងមានកាមេរ៉ាមុខទំហំ 8-megapixel សម្រាប់ការថតសែលហ្វីដ៏ល្អឥតខ្ចោះ ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានក្តីរំភើបចំពោះការសម្ពោធទូរស័ព្ទស្មាតហ្វូនថ្មីនេះ ។ លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុន Smart មានក្តីរីករាយដោយបាននាំយកផលិតផលទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei គឺទូរស័ព្ទ Huawei Mate 9 មកកាន់ប្រទេសកម្ពុជា ។ លក្ខណៈដ៏ល្អពិសេស របស់ទូរស័ព្ទ Huawei Mate 9 ប្រាកដជានឹងធ្វើអោយអតិថិជនកម្ពុជាដែលចូលចិត្តបច្ចេកវិទ្យា ពេញចិត្តនឹងទូរស័ព្ទថ្មីនេះ បូកផ្សំនឹងប្រព័ន្ធបណ្តាញគ្របដណ្តប់កម្រិត 4G+ ធំបំផុត និងលឿនបំផុតពីក្រុមហ៊ុន Smart ។”

ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងក្នុងប្រទេសកម្ពុជា ដែលបានដាក់អោយប្រើប្រាស់បច្ចេកវិទ្យា 4G LTE និងជាក្រុមហ៊ុនដែលបានធ្វើវឌ្ឍនភាព (upgrade) បណ្តាញ 4G LTE របស់ខ្លួនទៅជា 4G+ មុនគេ កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ។ នៅដើមឆ្នាំ២០១៧ នេះ ក្រុមហ៊ុនបានសម្ពោធបច្ចេកវិទ្យា VoLTE (Voice over LTE) ឬហៅថា HD Voice ដើម្បីផ្តល់ជូននូវបទពិសោធន៍ហៅទូរស័ព្ទប្រកបដោយគុណភាពខ្ពស់បំផុតដល់អ្នកប្រើប្រាស់របស់ខ្លួន ពោលគឺ ការតភ្ជាប់ការហៅទូរស័ព្ទកាន់តែរហ័ស បូកផ្សំនឹងគុណភាពសំឡេងច្បាស់កម្រិត HD ទៀតផង ។ ទូរស័ព្ទ Huawei Mate 9 នឹងទទួលបានការអាប់ឌែតសុហ្វវ៊ែរកម្មវិធី HD Voice ក្នុងខែឧសភា ឆ្នាំ២០១៧ នេះ ។

លោក LV Qing Chen នាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies (Cambodia) Co. , Ltd បានថ្លែងថា “ទូរស័ព្ទស្មាតហ្វូន Huawei Mate 9 “ឈានមុខគេជានិច្ច” គឺជាទូរស័ព្ទយ៉ាងលេចធ្លោរបស់ក្រុមហ៊ុន ។ កាមេរ៉ាពិសេសថ្មីបំផុតនេះ ត្រូវបានរចនាឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Leica និង OIS ដែលផ្តល់ជូននូវសមត្ថភាពពង្រីកហាយប្រ៊ីឌ (hybrid zoom) ២ដង និងអាចថតវីដេអូក្នុងកម្រិត 4K ទៀតផង ជាមួយនឹងកាមេរ៉ា Leica Dural ជំនាន់ទី២ ដ៏ថ្មីស្រឡាងនេះ ។ ទូរស័ព្ទនេះក៏ត្រូវបានបំពាក់ដោយស៊ីភីយូជំនាន់ថ្មី គឺប៉្រូសេស័រ Kirin 960 និងសមត្ថភាពស្វ័យសិក្សាយ៉ាងឆ្លាតវៃទៀតផង ។ ការរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាង Software និង Hardware នេះ មានន័យថាទូរស័ព្ទស្មាតហ្វូន Huawei Mate 9 មានល្បឿនលឿន និងបន្តនៅតែរហ័សជានិច្ច ។”

លោកបានបន្ថែមថា “ក្រុមហ៊ុន Huawei បានថ្លែងកោតសរសើរចំពោះភាពជាដៃគូរយៈពេលវែងជាមួយនឹងក្រុមហ៊ុន Smart ។ ខណៈក្រុមហ៊ុន Smart ប្រារព្ធខួបលើកទី 8 របស់ខ្លួន ទូរស័ព្ទស្មាតហ្វូនថ្មីនេះ ពិតជាសក្តិសមជាមួយនឹងការផ្តល់ជូនពិសេសថ្មីៗពីក្រុមហ៊ុន Smart ដែលនឹងផ្តល់ជូនអតិថិជននូវគុណតម្លៃ និងអត្ថប្រយោជន៍ខ្ពស់បំផុត ។”

ក្នុងតម្លៃយ៉ាងសមរម្យ ត្រឹមតែ 697 ដុល្លារអាមេរិក រាល់អតិថិជនដែលជាវទូរស័ព្ទស្មាតហ្វូន Huawei Mate 9 ក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីក្រុមហ៊ុន Smart រួមមាន ស៊ីមកាតលេខពិសេសមួយ និងការប្រើប្រាស់គម្រោង Power+ 1 ដោយឥតគិតថ្លៃ រយៈពេល 24 សប្តាហ៍ទៀតផង ។

ចាប់ពីថ្ងៃនេះទៅ អតិថិជនអាចជាវទូរស័ព្ទស្មាតហ្វូន Huawei Mate 9 បាន នៅតាមហាង Smart Shop មួយចំនួនក្នុងរាជធានីភ្នំពេញ រួមមាន Smart Shop មុនីវង្ស, ភ្នំពេញសេនធ័រ, នេរុហ៍, សូរិយា, TK Avenue, មាត់ទន្លេ, កោះពេជ្រ និងសុវណ្ណា ក៏ដូចជា Smart Shop នៅខេត្តបាត់ដំបង និងសៀមរាបផងដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *