មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ព្រោះតែសាច់ជ្រូក ២គីឡូ ធ្វើឲ្យបុរសម្នាក់នេះ ដេញចាប់ផ្អើលពេញចំការ

ខេត្តកំពង់ធំ÷បុគ្គលម្នាក់ ដេញចាប់យកសាច់ជ្រូកចំនួន២គីឡូក្រាម ពីរពលរដ្ឋ ដែលមកលក់នៅក្នុងចំការ មួយកន្លែងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចភូមិត្រពាំងត្រឡាច ឃុំមានរិទ្ឋ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

យោងតាមសម្ដីពលរដ្ឋ ដែលជាអ្នកជិះម៉ូតូដើរលក់បន្លែ ត្រី សាច់ បន្តិចបន្តួចគ្រាន់បានចិញ្ចឹមជីវិត គ្រួសារប្រចាំថ្ងៃ គាត់បានរៀបរាប់ ប្រាប់មកកាន់អង្គភាពយើងថា នៅពេលដែលគាត់ជិះម៉ូតូ មានដឹកបន្លែនិងសាច់ជ្រូកចំនួន  ២គីឡូ យកទៅឲ្យពលរដ្ឋដែលនៅក្នុងចំការមួយកន្លែង   ពេលនោះ ត្រូវបានបុគ្គលម្នាក់ ដេញតាមឃាត់ម៉ូតូរបស់គាត់ឲ្យឈប់ ដើម្បីចាប់ដកយកសាច់ជ្រូក ដោយមិនអនុញ្ញាត ឲ្យយកសាច់ជ្រូកពីខាងក្រៅ ចូលទៅក្នុង ដោយបុគ្គលខាងលើបានអះអាងថា តំបន់នេះគេបានដេញថ្លៃយកអស់ហើយ អញ្ចឹងមិនអនុញ្ញាតឱ្យយកសាច់ជ្រូកពីក្រៅមកចូលតំបន់របស់ខ្លួននោះទេ។

ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកើតទុក្ខមិនសុខចិត្ត និងទង្វើរបស់បុគ្គលខាងលើ ដែលបានមកហាមឃាត់ និងចាប់សាច់ជ្រូក ២គីឡូ ដែលពួកគាត់ទិញមកពីរខាងក្រៅ ។

ជាចុងក្រោយ ពួកគាត់បានស្នើសុំ ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមន្ត្រីពាក់ព័ន្ធនៅក្នុងស្រុកសណ្ដាន់ ជួយត្រួតពិនិត្យលើបុគ្គលខាងលើ តើរូបគេជាអ្នកណា ហើយមានតួនាទីអ្វី ទើបបានជារូបគេអះអាងថា គេបានដេញថ្លៃតំបន់នេះអស់ហើយ មិនអនុញ្ញាតឲ្យ ពលរដ្ឋទិញសាច់ជ្រូកពីក្រៅមកនោះ ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *