ខេត្តតាកែវ ៖ ល្បែងសុីសងមាន់ជល់ Online សុីសងតាម Laptop ជ្រកក្រោមហាងកាហ្វេ ចំនួន១កន្លែង នៅភូមិ ថ្នល់បែក សង្កាត់ រការក្រៅ ក្រុង ដូនកែវបានបើកលេងជារៀងរាល់ថ្ងៃដោយមិនរំខានដល់សមត្ថកិច្ចនោះឡើយ។
ទីតាំងល្បែង Online ពីរកន្លែងខាងលើនេះកំពុងតែប្រព្រឹត្តផ្គើនទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ិន សែន ដែលបានដាក់បញ្ជាហាមដាច់ខាតមិនឲ្យមានល្បែងសុីងសងខុសច្បាប់ឡើយ ។ តែផ្ទុយទៅវិញអាជ្ញាធរ និង សមត្ថកិច្ចក្រុងដូនកែវបាននឹងកំពុងប្រព្រឹត្តផ្ទុយពីគោលនយោបាយភូមិឃុំសុវត្ថិភាពទៀតផង។
បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង ….។
ជុំវិញករណីនេះ ប្រជាពលរដ្ឋបានស្នើរសុំថ្នាក់ដឹកនាំខេត្តមាន លោកអភិបាលខេត្ត លោកស្នងការខេត្ត មេត្តាជួយចាត់វិធានច្បាប់ លើបនល្បែងទាំងនេះផង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ។
សូមរំលឹកថា នៅរាល់ការអញ្ជើញជួបសំណេះសំណាលរបស់ លោក អ៊ូច ភា អភិបាលខេត្តតាកែវ លោកតែងតែប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានត្រូវអនុវត្តន៍គោលនយោបាយភូមិឃុំសុវត្ថិភាពជូនពលរដ្ឋ តែអាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋានក្រុង ដូនកែវមិនបានអនុវត្តនូវការណែនាំរបស់លោកអ៊ូច ភា អភិបាលខេត្តឡើយ ហើយផ្គើនដាក់ល្បែងមា ន់ជលតាមអនឡាញថែមទៀតផង។
ជុំវិញបញ្ហានេះ អង្គភាពទូរទស្សន៍អនឡាញ អិន វ៉ាយ ខេ យើងមិនអាចសុំការបំភ្លឺពីលោកវរះសេនីឯក ឥន្ទ មណ្ឌល អធិការក្រុងដូនកែវបាននៅឡើយទេគិតត្រឹម រសៀលថ្ងៃទី ២០ ខែ ឧសភា ២០២៣នេះ។ ដោយ៖ អ្នកប្រម៉ាញ់