ថៃ៖ ថ្មីៗនេះ សន្ទុះប្រជាប្រិយភាពរបស់តារាសម្តែងស្រីវ័យក្មេង កញ្ញា Yaya Urassaya បានហក់ឡើងយ៉ាងខ្លាំងក្លា តាមរយៈរឿងភាគថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «រលកជីវិត»។
គូជាមួយកម្លោះសង្ហា Mark Prin ស្រីស្អាត Yaya Urassaya បានទទួលការកោតសរសើរជាច្រើនពីសំណាក់អ្នកទស្សនាថា សម្តែងសម ចូលតួបានល្អគ្រប់ឈុតឆាក មិនថាជាឆាកស្នេហា កម្សត់ស្រក់ទឹកភ្នែក ឬក៏ឈុតវាយគ្នាជាមួយតួស្រីផ្សេងៗទៀត។
ងាកមកមើលពីជីវិតពិត Yaya Urassaya គឺជាកូនកាត់ជនជាតិថៃ-ន័រវេសមួយរូប ដែលជារឿយៗ គេកម្រឃើញនាងតែងខ្លួនស៊ិចស៊ីបញ្ចេញសាច់ខ្ចីបង្អួតកម្លោះៗណាស់។
ប៉ុន្តែមួយរយៈក្រោយនេះ បន្ទាប់ពីទទួលបានការគាំទ្រច្រើននៅក្នុងការសម្តែជាតួឯកស្រីរឿង «រលកជីវិត» បានធ្វើនាងមានភាពប្រែប្រួលខ្លាំង គួរឱ្យកត់សម្គាល់។ ពិសេសគឺទៅលើការស្លៀកពាក់តុបតែងខ្លួន ពេលចេញតាមកម្មវិធីផ្សេងៗ មើលទៅស៊ិចស៊ីខ្លាំង។
ជាក់ស្តែងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ OK! Awards កញ្ញា Yaya Urassaya បានស្លៀករ៉ូបពណ៌ខ្មៅមួយឈុត បង្អួតសាច់ដើមទ្រូងដល់ភ្នែកអ្នកគាំទ្រ។
ទន្ទឹមគ្នានេះដែរ គេក៏ឃើញ Nadech Kugimiya គូស្នេហ៍ជាទីស្រលាញ់តាមមើលថែនាងស្អិតផងដែរ ក្រោយមានលេចឮពាក្យចចាមអារ៉ាមមិនល្អមួយចំនួន ព្រោះតែការសម្តែងស្និទ្ធស្នាលគ្នារវាងកញ្ញា Yaya និង Mark Prin ៕
ទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖