កំពង់ស្ពឺ:លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណងនឹងសុរិយោដី
ខេត្តកំពង់ស្ពឺបានរត់កាកែឆ្នាំកំណើតដើម្បីពន្យាខណះដែរនៅសល់ត្រឹមតែបីខែទៀតនិងត្រូវចូលនិវត្តន៍បើតាមឆ្នាំកំណើតពិប្រាកដ។
បើតាមសម្តីមន្ត្រីម្នាក់បំរើការងារនៅមន្ទីររៀបចំដែនដីរូបនីយកម្មនឹងសុរិយោដីខេត្តកំពង់ស្ពឺក្នុងលក្ខ័សូមមិនបញ្ចេញ់ឈ្មោះបាននិយាយថាតាមការពិលោកតាប់ម៉ាឡៃនៅសល់តែជាងបីខែទៀតនិងត្រូវគ្រប់អាយុចូលនិវត្តន៍ដោយថ្ងៃខែឆ្នាំកើតរបស់លោកតាប់ ម៉ាឡៃ ថ្ងៃទី៥ ខែ៧ឆ្នាំ១៩៦៤ ស្រាប់តែនៅឈ្មោះលោកតាប់ម៉ាឡៃ នៅក្នុងតារាងទូទាត់ប្រៀវត្យប្រចាំខែសីហាឆ្នាំ២០២៣កន្លងមកបែជាឆ្នាំកំណើតលោកតាប់ម៉ាឡៃថ្ងៃទី៥ខែ៧ឆ្នាំ១៩៦៧ទៅវិញ។
លោកបានបន្តទៀតថាមន្ត្រីជាច្រើនដែលបំរើការងារនៅក្នុងមន្ទីររៀបចំដែនដីនគររូបនីយកម្មនឹងសំណង់សុរិយោដីខេត្តកំពង់ស្ពឺម្នាក់ៗបានឆ្ងល់ថាសម័យនេះហើយនៅមានការប្តូអាយុរប្រៀបនេះបានទៀត។
បើប្រធានមន្ទីររបស់ពួកយើងគាត់អាចធ្វើបានតើប្រធានអង្គភាពនានាត្រូវចូលនិវត្តន៍ជាបន្តបន្ទាប់នោះមានអារម្មណ៌យ៉ាងណាដែរ។
ទង្វើនេះបានផ្ទុយពីប្រសាសន៍របស់សម្តេច នៅពេលថ្មីនេះថា ចំពោះអ្នកដល់អាយុចូលនិវត្តន៍ត្រូវតែចេញ បើមិនចេញក៏សម្តេចដកដែរ។
ហើយសម្តេចបានឲ្យអ្នកសារព័ត៌មានជួយផ្សា
យបន្ថែម អនុសាសន៍របស់សម្តេចដែលបានឡាយ។
ក្រោមកាលើកឡើងរបស់មន្ត្រីបំរើការងាព្រមទាំងងឿងឆ្ងល់នោះក្រុមអ្នកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺបានព្យាយាមទូរស័ព្ទទៅលោកតាប់ម៉ាឡៃដើម្បីសុំការពន្យល់ពាក់ព័ន្ឋនឹងការចោតប្រកាន់ ។
បានតេទូរស័ព្ទទៅលោកបីថ្ងៃទៅហើយចូលជាច្រើនដងតែលោកមិនលើក សូមបីតែតេលេការ៉ាមក៏លោកមិនមើលដែរ។
ចំណែកលោក វ៉ី សំណាង អភិបាលកំពង់ស្ពឺបានឲ្យដឹងថារឿងលោកតាប់ម៉ាឡៃកែអាយុនោះលោកមិនដឹងទេសូមសួរលោកតាប់ម៉ាឡៃទៅទើបដឹងច្បាស់៕
(សូមបងប្អូនពិចារណាតាមការគួរ)