មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ដីទីទួលបុរាណមួយកន្លែងត្រូវបានបុគ្គលឈ្មោះ សួស សុភាព ហៅសេង រំលោភយកធ្វើកម្មសិទ្ធិឯកជន អាជ្ញាធរមន្ត្រីជំនាញហាក់បីដូចសម្ងំស្ងៀមមិនចាត់ការ (វគ្គ១)


(ខេត្ត តាកែវ,ថ្ងៃទី ២១ ខែ គុម្ភៈ  ឆ្នាំ២០២៤)៖ដីទីទួលបុរាណ មួយកន្លែង ទំហំប្រមាណ១០០០ម៉ែត្រការ៉េ ជាប់ទល់មុខវត្ត ត្រកៀត ស្ថិតនៅ ក្នុងភូមិ ត្រកៀត ឃុំ ចំប៉ី  ស្រុក បាទី ខេត្ត តាកែវត្រូវបានបុគ្គលឈ្មោះ សួស សុភាព ហៅសេង ឈូសឆាយចាក់ដីលុបធ្វើសំណង់រឹង រំលោភយកធ្វើជាកម្មសិទ្ធិបុគ្គលឯកជន តែអាជ្ញាធរ និង មន្រ្តី ជំនាញបែរជាសម្ងំស្ងៀមមិនចាត់ការ ទប់ស្កាត់បន្តិចសោះឡើយ ។ តំណាងប្រជាពលរដ្ឋ ១៥៧គ្រួសារ ដែលរស់នៅក្នុងភូមិត្រកៀត បាន បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែគុម្ភៈ ឆ្នាំ២០២៤ នេះថា ទួលបុរាណនេះមាន ទំហំដីប្រមាណជិត ១០០០ម៉ែត្រការ៉េ គេហៅថាទួលអង្គបុរាណភូមិត្រកៀត ដែលកើតមានតាំងពី ដូនតាមកម្ល៉េះ។ ហើយ មានព្រៃដើមឈើតូច ធំដុះ ស្រស់បំព្រងគួរអោយចង់គយគន់ និងជា កន្លែងសម្រាប់ពលរដ្ឋ ជិតឆ្ងាយគោរពបូជា និង ជាទីកន្លែងកប់សព បូជាសព នៅលើ ទួលនោះផងដែរ។ តំណាងប្រជាពលរដ្ឋបន្តឲ្យដឹងទៀតថាដោយមើលឃើញ ដីទួលបុរាណនេះធំទូលាយ ទុកសំរាប់កប់ ឬ បូជាសព ពិសេសសពដែលរកកន្លែងបូជា កប់បន្ទាន់  គឺគេយកទៅកប់ឬបូជានៅលើទួលបុរាណនោះ ។ ស្រាប់តែមកដល់បច្ចុប្បន្ននេះ មិនដឹងជាយ៉ាងម៉េចទេស្រាប់តែគេឃើញបុគ្គលឈ្មោះ សួស សុភាព ហៅ សេង បែរជាទៅសាងសង់សំណង់រឹងនៅលើដីទួលបុរាណនោះទៅវិញ ដោយគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរជំនាញ ចុះហាមឃាត់ ឬ ទប់ស្កាត់ឡើយ ។

តំណាងប្រជាពលរដ្ឋបញ្ជាក់បន្ថែមថា ពួកគាត់តំណាងឲ្យប្រជាជនក្នុងភូមិត្រកៀតចំនួន១៥៧គ្រួសារបានដាក់ពាក្យបណ្តឹងនៅសាលាឃុំ ចំប៉ី រួចហើយដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជួយទប់ស្កាត់ និង ហាមឃាត់បុគ្គលឈ្មោះ សួស សុភាព ហៅសេង តែអាជ្ញាធរឃុំចំប៉ីហាក់បីដូចគ្មានចំណាត់ការទល់តែសោះ  ។

ប្រជាពលរដ្ឋក្នុងភូមិត្រកៀតសំណូមពរដល់ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និង មន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាជួយចាត់វិធានបង្ក្រាបនិងទប់ស្តាត់ឲ្យបានទាន់ពេលវេលាចំពោះបុគ្គលឈ្មោះ សួស សុភាព ហៅ សេង ដែលកំពុងប្រើសកម្មភាពរំលោភយកដីទួលបុរាណសាងសង់នេះផងទាន ។

ជុំវិញការលើកឡើងពីប្រជាពលរដ្ឋខាងលើនេះភ្នាក់ងារយើងមិនអាចទំនាក់ទំនងសុំការពន្យល់ណាមួយពីអាជ្ញារធរឃុំចំប៉ីនៅឡើយទេគិតត្រឹមថ្ងៃនេះ ៕ វគ្គ១

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *