ចេញផ្សាយថ្ងៃ អង្គារ ទី ២៧ ខែ គុម្ភៈ ឆ្នាំ ២០២៣
តាមប្រភពព័ត៌មានពីបងប្រុសម្នាក់បានទម្លាយឲ្យដឹងថា រូបគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកលក់ក្នុងផេក សាប៊ូអនាម័យ បុរសនារី គាត់ថា អ្នកលក់អនឡាញសម័យឥឡូវនេះអីក៏កាចអីកាចម្ល៉េះ ចង់ទិញឥវ៉ាន់សន្សំលុយមិនទាន់បាន អ្នកលក់ឆាត មកគំរាមទារលុយថ្លៃឥវ៉ាន់ ទាំងព្រឹក ទាំងយើងមិនទាន់បានទទួលឥវ៉ាន់ពីរូបគាត់សោះ ទើបតែសួរតថ្លៃសោះហើយថាយក តែគាត់ឲ្យវេលុយមុន តែអ្នកទិញថាដូចជាមិនសូវស្រួលវេលុយមុនចឹង គាត់ក្រែងចាញ់បោកគេ ម្យ៉ាងវិញទៀតគាត់មិនសូវមានលុយផង គាត់ថាសន្សំមិនទាន់បាន មិនដឹងថាយ៉ាងម៉េចទើបអ្នកលក់រូបនេះស្រាប់តែឆ្លេរឆ្លាឆាតមក ហើយដាក់រូប Facebook គាត់ ហើយបានគំរាមកំហែងថានឹងផុសជាសាធារណះបើមិនព្រមបាញ់ លុយឲ្យ សួរថានេះឬក្រមសិលធម៍ សុជីវធម៍ អ្នកលក់ឆ្លើយមកកាន់ភ្ញៀវមែនទេ ? ។
រូបគាត់បន្តទៀតថា រូបគាត់មានចម្ងល់ជាខ្លាំងចំពោះអ្នកលក់រូបនោះ ថាតើរូបគាត់ធ្លាប់បានរៀនជំនាញទីផ្សារដែរឬយ៉ាងណា ទើបហ៊ាននិយាយគំរាមកំហែងទារលុយភ្ញៀវទាំងភ្ញៀវមិនបានឃើញឥវ៉ាន់ ដោយគ្មានញញើតនិងផ្លូវច្បាប់ទាល់តែសោះ មិនដឹងថាមានមនុស្សប៉ុន្មាននាក់ទេដែលធ្លាប់រងនូវការគំរាមបែបនេះ ។
គាត់សំណូមពរដល់ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល នាយកដ្ឋានប្រឆាំងបទល្មើសផលិតក្លែងក្លាយ និង ជំនាញពាក់ព័ន្ធជួយត្រួតពិនិត្យ ដល់ការនាំចូល ផ្សព្វផ្សាយ លក់ផលិតផលរបស់ផេក សាប៊ូអនាម័យបុរសនារី ដែលកំពុងផ្សព្វផ្សាយដល់ប្រជាជនខ្មែរពាក់ព័ន្ធនឹងសុខភាព បុរសនារី ថាតើបានចុះបញ្ជីការនៅក្រសួងត្រឹមត្រូវហើយឬនៅ ៕ (វគ្គ១)