ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2017 កន្លងទៅនេះ ក្រុមហ៊ុន Star Auto Cambodia បានរៀបចំបើកសម្ពោធអគារថ្មីជាផ្លូវការ ហើយមុខងារសំខាន់របស់អគារនេះនឹងដាក់លក់ ព្រមទាំងថែទាំ ជួសជុល និងប្តូរគ្រឿងបន្លាស់គ្រប់ប្រភេទរថយន្តម៉ាក Mercedes-Benz។ អគារថ្មីនេះ មានទីតាំងស្ថិតនៅទីក្រុងរណប អាយ អិន ជី ស៊ីធី តាមបណ្តោយមហាវិថី សម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ក្បែរសាលារៀនអន្តរជាតិភ្នំពេញ ISPP។
ក្រុមហ៊ុន Star Auto Cambodia មានកិត្តិយសដោយមានការអញ្ជើញ ចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើននៃរាជរដ្ឋាភិ-បាលកម្ពុជា ដើម្បីចូលរួមបើកសម្ពោធអគារលក់រថយន្តថ្មីនេះ ជាពិសេសភ្ញៀវកិត្តិយស ឯកឧត្តម ហ៊ុយ សា តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង លោកជំទាវ តឹក រ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃ ព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះតំណាងឱ្យការបង្ហាញពី ការបញ្ចប់គម្រោងសាងសង់ក្នុងរយៈពេលពីរឆ្នាំ ដែលប្រើប្រាស់ទឹកប្រាក់អស់ចំនួនជាង 9លានដុល្លារសហរដ្ឋអាមេរិក ហើយប្រើអស់ទំហំផ្ទៃដីចំនួន 5000ម៉ែត្រការ៉េ ដែលអាចដាក់រថយន្តតាំងបង្ហាញ បានគ្រប់ម៉ូដែលនៃរថយន្តមើស៊ីឌីស-បិនស៍ ព្រោះអគារតាំងបង្ហាញធំទូលាយ ជាងមុន៦ដង ដែលធានាទៅដល់អ្នកទស្សនា និងអ្នកទិញរថយន្តដ៏ប្រណិត ប្រភេទរថយន្តទេសចរណ៍ រថយន្តដឹកអ្នកដំណើរ រថយន្តខ្នាតខ្ពស់SUV និងរថយន្តប្រភេទដឹកទំនិញជាដើម។
លើសពីនេះទៅទៀត ក្រុមហ៊ុន មានកន្លែងជួសជុល និងថែទាំរថយន្តលំដាប់ថ្នាក់ពិភពលោក ដែលមានសមត្ថភាពក្នុងការផ្គត់ផ្គង់ និងផ្តល់ជូននូវសេវាកម្មថែទាំ ជួសជុលរថយន្តគ្រប់ប្រភេទ ព្រមទាំងមានលក្ខណៈពិសេសផ្សេងទៀតមានដូចជា៖ ជួសជុលថែទាំសម្រាប់ប្រព័ន្ធភ្លើង និងជួសជុលរថយន្តប៉ះទង្គិចខូចតិចឬខ្លាំង។ បន្ថែមពីលើនេះទៀត ក្រុមហ៊ុនយើងមានឃ្លាំង សម្រាប់ផ្ទុកគ្រឿងបន្លាស់ដ៏ធំ សម្រាប់ផ្គត់ផ្គង់ផ្នែកគ្រឿងបន្លាស់គ្រប់ប្រភេទសម្រាប់រថយន្ត Mercedes-Benz ដែលបានរក្សាទុកនៅក្នុងឃ្លាំងរថយន្តម៉ាក Mercedes -Benz ក្នុងប្រទេសកម្ពុជានេះ។
ក្រុមហ៊ុន Star Auto Cambodia គឺជាក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិបរទេស ១០០ភាគរយ និងជាក្រុមហ៊ុនអនុសម្ព័ន្ធរបស់ក្រុមហ៊ុន Lei Shing Hong ដែលជាក្រុមហ៊ុនបានចុះបញ្ជីនៅទីក្រុងហុងកុង ជាមួយក្រុមហ៊ុនចែកចាយរថយន្ត Mercedes-Benz នៅទូទាំងតំបន់អាស៊ី, អូស្រ្តាលី, និងអឺរ៉ុប។ ក្រុមហ៊ុន Star Auto Cambodia ត្រូវបានទទួលសិទ្ធិផ្តាច់មុខក្នុងការចែកចាយលក់ ពីរោងចក្រដើម គឺ Daimler AG (ប្រទេសអាឡឺម៉ង់) មានដូចជារថយន្តទេសចរណ៍ រថយន្តដឹកអ្នកដំណើរ រថយន្តខ្នាតខ្ពស់SUV និងរថយន្តប្រភេទដឹកទំនិញ ជាដើមប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជារាប់ចាប់តាំងពីខែមករា ឆ្នាំ 2015មកម្ល៉េះ។ នៅពាក់កណ្តាលឆ្នាំ 2015 ក្រុមហ៊ុន Star Auto Cambodia បានបង្កើតឡើងនូវអគារដ៏ធំស្កឹមស្កៃនេះលើផ្ទៃដី 8000ម៉ែត្រការ៉េ នៅក្នុងទីក្រុង ING City ដែលមានទីតាំងស្ថិតនៅផ្នែកខាង ត្បូងនៃរាជធានីភ្នំពេញ ជាកន្លែងសម្រាប់អគារលក់រថយន្ត ដ៏ធំជាងគេបំផុតនៅកម្ពុជា។ ក្នុងទីក្រុង ING City បានផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដូចជា: ទីផ្សារតម្លៃដីទាប ហេដ្ឋារចនាសម្ព័ន្ធល្អបំផុត ចំណាយពេលតិចក្នុង ការធ្វើដំណើរមកពីរាជធានីភ្នំពេញ និងផ្លូវធំទូលាយគឺជាការងាយស្រួល សម្រាប់ធ្វើការបើកបរសាកល្បងរថយន្តរបស់អតិថិជន។
នៅក្នុងខែមករាឆ្នាំ 2016 ក្រុមហ៊ុនសាងសង់សំណង់ដូនពេញ ត្រូវបានគេជ្រើសរើសជាអ្នកម៉ៅការនាំមុខគេ ដើម្បីរៀបចំ និងសាងសាង់អគារ Autohaus ស្របតាមស្តង់ដារខ្ពស់ដែលបានកំណត់ដោយក្រុមហ៊ុនរថយន្ត Mercedes-Benz ។ អគារ Autohaus របស់រថយន្ត Mercedes-Benz នៅរាជធានីភ្នំពេញ គឺជាជាកន្លែងចែកចាយរថយន្តធំជាងគេនៅក្នុងប្រទេសកម្ពុជា និងត្រូវបានសាងសង់ឡើង ដោយគ្មានអ្នកស្លាប់ និងរងរបួសទាំងអស់ លទ្ធផលនៃការគ្រប់គ្រងកម្លាំងពលកម្ម ដោយមានវិន័យនិងកន្លែងការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អ។
ក្រុមហ៊ុន Mercedes-Benz បានផលិតរថយន្ត ដែលមានបច្ចេកវិទ្យាខ្ពស់សុវត្ថិភាព និងបរិស្ថានល្អ។ ជាមួយគ្នានេះដែរ នៅក្នុងការតាំងចិត្ត និងបំណងប្រាថ្នារបស់ក្រុមហ៊ុន ធ្វើយ៉ាងណាដើម្បីផ្តល់ឱ្យអតិថិជនជាមួយនឹងបរិស្ថានល្អ និងមានផាសុកភាព ហើយអគារ Autohaus នេះ ត្រូវបានរចនាឡើងជាអគារបៃតង (Green Building) ។ ការរួមបញ្ចូលគ្នានៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ថាមពលកញ្ចក់ដែលមានប្រសិទ្ធិភាពខ្ពស់ ភ្លើង LED លក្ខណៈប្រព័ន្ធបំពង់ទឹក ការកែច្នៃទឹកភ្លៀងទៅជាប្រព័ន្ធទឹកប្រើប្រាស់ និងមានលក្ខណៈពិសេសជាច្រើនផ្សេងទៀត ត្រូវបានគេរៀបចំឡើងដើម្បីធានាដល់អតិថិជន។ ក្រុមហ៊ុន Star Auto Cambodia បានចុះបញ្ជីគម្រោងជាមួយក្រុមប្រឹក្សាអគារបៃតងរបស់សហរដ្ឋអាមេរិក នាពេលអនាគតដ៏ខ្លីខាងមុខនេះ សង្ឃឹមថានឹងបានវិញ្ញាបនបត្រ LEED ដោយទទួលស្គាល់អគារ Autohaus ជាអគារបៃតងតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន Star Auto Cambodia នឹងបើកលក់ជាផ្លូវការ ” នៅថ្ងៃទី3 និងទី4 ខែមីនាពីម៉ោង 10:00 – 17:00 សម្រាប់អតិថិជន និងអ្នកស្រឡាញ់រថយន្តម៉ាក Mercedes-Benz ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងកញ្ញ លី ម៉ូនី្នរ័ត្ន
អ៉ីម៉ែល: info@starauto-cambodia.com, ទូរស័ព្ទ: 017-231-488 ។