មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

តើលោកអភិបាលខ័ណ្ឌ និង លោកអធិការខ័ណ្ឌ៧មករា បានដឹងទេថាក្នុងផ្សារទំនើបសុីធីម៉លបើកល្បែងស៊ីសងដោយសេរី គ្មានខ្វល់ពីបទបញ្ជាររបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ..!!


ភ្នំពេញ ខ័ណ្ធ ៧មករា ៖ ផ្សារទំនើបសុីធីម៉លជាន់ទី២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញលួចបង្កប់បេីកល្បែងស៊ីសងខ្នាតយក្ស មានទូរហ្គេមបាញ់ត្រីគ្រប់ប្រភេទ កំពុងបេីកដំណេីរការ ដោយរលូនគ្មានខ្វល់ពីចំណាត់ការផ្លូវច្បាប់។

ប្រភពមូលដ្ឋាន បានបង្ហេីបប្រាប់មកសារព័ត៌មានយេីងខ្ញុំថាមានការ លួចបេីកល្បែងសុីសង ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានផ្គេីន និង​ បទបញ្ជារបស់សម្តេច តេជោ តែបែជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ហាក់ព្រងេីយ កង្តេីយ គ្មានការទប់ស្កាត់ លេីល្បែង​សុីសង​ទាំងនេះ ក្នុងមូលដ្ឋាន បណ្តែតបណ្តោយ អោយបេីកដំណេីរការ យ៉ាងអាណាធិបតេយ្យ លេីល្បែងស៊ីសង ជា​ច្រេីន ទីតាំង ជាពិសេស នៅផ្សារទំនេីប ស៊ីធីម៉ល នៅជាន់ទី២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

គួររំលឹកផងដែរថាប្រសាសន៍ របស់ សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ បានចេញ​បទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង ចុះបិទទីតាំងលេីបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខានតែបាន​ ប្រសាសន៍ របស់ថ្នាក់ដឹកនាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនមានការទប់​ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួននោះទេ​ អាជ្ញាធរពាក់ពន្ធ័ទាំងនោះ និង ត្រូវប្រឈមបាត់បង់ អស់តំណែងជាក់ជាមិនខាន ។​

តែដោយទ្បែកបនល្បែងសុីសង​ ខាងលេី នៅតែបន្តបេីកដំណើរការ ដដែលៗ ហេីយសមត្តកិច្ចពាក់ព័ន្ធ មិនមានការទប់ស្កាត់ នៅទ្បេីយ នៅតែអនុញ្ញាត អោយទីតាំងមួយនេះ នៅតែបន្តលួចលាក់បេីកលេង ដោយមានក្រុមអ្នកញៀនល្បែងទាំងនោះ លេងដោយសេរី គ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់របស់សមត្ថកិច្ច ពាក់ព័ន្ធ។

ប្រជាពលរដ្ឋពលរដ្ឋ រស់នៅមូលដ្ឋាន សង្ឃឹមថា បទបញ្ជា​ របស់​សម្ដេច​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង មានប្រសិទ្ធភាព លេីមន្ត្រីក្រោមឱវាទ គោរព និង អនុវត្ថ​តាមបទបញ្ជា យ៉ាងមុឹងម៉ាត់របស់ថ្នាក់ដឹកនាំ និង មានវិធានការ ចុះបង្ក្រាបប្រកបដោយមានប្រសិទ្ធភាពខ្ពស់ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *