មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

លោក អ៊ួច ឡាយ ធ្វើការស្រាយបំភ្លឺ ទាក់ទិនទៅនឹងសារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការផ្សាយថារូប លោកបានឆបោកលុយគេចំនួន៦១០០ដុល្លារ រូបលោកអះអាងថា ព័ត៌មានទាំងអស់នោះ គឺមិនមែនជាការ ពិតនៅទេ

 


នៅថ្ងៃទី៦ ខែមករា  ឆ្នាំ២០២៣នេះ  អង្គភាពសារព័ត៌មានយើងទទួលបានការស្នើសុំស្រាយបំភ្លឺ ពីលោក អ៊ួច ឡាយ  ដែលជាបុគ្គលម្នាក់ត្រូវបានផ្សារព័ត៌មាននៅក្នុងស្រុកមួយចំនួនធ្វើការផ្សាយរិះគន់ថា    រូបលោកបាន ឆបោកលុយគេចំនួន៦១០០ដុល្លា ដោយរូបលោកសូមអះអាងថាវាមិនមែនជារឿងពិតនៅទេ។

នៅក្នុងលិខិតបំភ្លឺមួយ របស់លោក អ៊ួច ឡាយ  ចុះថ្ងៃទី០១   ខែកុម្ភៈ  ឆ្នាំ២០២៣  បានបញ្ជាក់ថា  យោងតាម សារព័ត៌មាននៅក្នុងស្រុកមួយចំនួន បានធ្វើការចេញផ្សាយនៅថ្ងៃទី៣១  ខែមករា  ឆ្នាំ២០២៣នេះ    ដោយ ចោទប្រកាន់មកលើរូបខ្ញុំ  លើករណីឆបោកប្រាក់ចំនួន៦១០០ដុល្លារ និងការក្លែងបន្លំឯកសារសាធារណៈ  ខ្ញុំ សូមជម្រាបជូនថា  ពាក់ព័ន្ធលើទឹកប្រាក់៦១០០ដុល្លារនេះ  មិនមែនជាការឆបោកនោះទេ   គាត់មកពឹងខ្ញុំឲ្យ ជួយទំនាក់ទំនងលើការងារធ្វើស្លាកលេខឡាន  ហើយខ្ញុំក៏បានទំនាក់ទំនងណែនាំទៅឲ្យគេធ្វើឲ្យ ហើយក៏បាន ព្រមព្រៀងឯកភាពគ្នាលើទឹកព្រះខាងលើនេះ ក៏មានការប្រគល់ប្រាក់ដោយឈ្មោះ ជៀន ប៊ុណ្ណា  និងម្ដាយ ឈ្មោះ ថោង គង់  នេះ  គាត់ថាគាត់មិនប្រគល់ឲ្យអ្នកដែលធ្វើនោះទេ  គាត់ប្រគល់មកឱ្យខ្ញុំ  អ៊ួច  ឡាយ  នេះ ត្រូវជាបងប្អូន  ខ្ញុំក៏ទទួលប្រាក់  មានឯកសារទទួលនេះជៀសវាងការចោទប្រកាន់ ។

ដោយឡែកលើការចោទប្រកាន់ថា  ក្លែងបន្លំឯកសារសាធារណៈនេះ  ខ្ញុំមិនពាក់ព័ន្ធលើការងារនេះទេ  នោះ ជាការងារជំនាញ  ហើយលើឯកសារឡានប្រគល់ឲ្យនោះ  ពិតឬមិនពិតលើអ្នកជំនាញដែលគេធ្វើឲ្យជាចុងក្រោយខ្ញុំក៏សម្របសម្រួលឲ្យខាងអ្នកជំនាញដែលគាត់ធ្វើប្រគល់ប្រាក់ជូនវិញ   មានការណាត់ជួបគ្នាជាច្រើន លើកច្រើនសារ  បានព្រមព្រៀងជាមួយម្ដាយឈ្មោះ ថោង គង់ នេះ ណាត់គ្នាទទួលប្រាក់  ក៏មិនបានទទួលដោយ អ្នកធ្វើគាត់មានទុក្ខធុរៈប្រពន្ធឈឺត្រូវទៅព្យាបាលនៅវៀតណាម  ធ្វើឲ្យខកខាន ទើបក៏កើតព័ត៌មាននេះឡើង អាស្រ័យដូចបានជម្រាបជូនខាងលើ  សូមបងប្អូនសាធារណៈជនអ្នកបណ្ដាញសង្គមសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន ។

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *