ករណីនេះមហាជនគិតថាប្រហែលជាមានការបើកដៃចូលរួមពីសំណាក់ប្រធានគ្រប់គ្រងផ្សារ ទើបមេបនល្បែងខុសច្បាប់នោះអាចបើកដំណើរការបានដោយរលូន និងគ្មានខ្លាចសមត្ថកិច្ចបន្តិចឡើយ។ពាក់ព័ន្ធទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះប្រហែលជាលោកអភិបាលខណ្ឌ ហើយនិងលោកអធិការនគរបាលខណ្ឌមិនទាន់ដឹងនោះទេ ថានៅមូលដ្ឋានរបស់ខ្លួនមានល្បែងស៊ីសងខុសច្បាប់កំពុងលាក់ខ្លួនក្នុងផ្សារបឹងត្របែកផ្លាហ្សាដ៏ធំស្កឹមស្កៃ។
ទាក់ទិនទៅនឹងបញ្ហានេះពលរដ្ឋស្នើសុំដល់លោកវរៈសេនីយ៌ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមនសូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕