មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

តើលោក ងោល សុខេង អធិការរងជំនាញអក្សរសម្ងាត់ស្រុកសំរោងអាចជាប្រភេទមន្រ្តីគ្រប់ល្ពៅដែរឬទេ ទើបអាចដើរធ្វើមេបាញ់អាប៉ោងបានគ្រប់ទីកន្លែងបែបនេះ?

 ការិយាល័យនិពន្ធ 097 428 4444

ដោយ% អ្នកយកការណ៍

តាកែវ៖ យោងតាមប្រភពបែកធ្លាយមកថា លោក ងោល សុខេង អធិការរងនគរបាលស្រុកសំរោងទទួលផែនអក្សរសម្ងាត់មិនសូវចូលបំពេញការងារក្នុងអធិការដ្ឋាននគរបាលស្រុកសំរោង ប៉ុន្តែគាត់បែរជាដើរធ្វើមេបាញ់មេអាប៉ោងតាមវង់ល្បែងនានាក្នុងខេត្តតាកែវយ៉ាងរលូនគ្មានការអធិការកិច្ចពីលោក ភី ឆុន អធិការស្រុកសំរោងឡើយ ។ នេះបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលខ្សឹបឲ្យបណ្ដាញសារព័ត៌មាន ដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ប្រភពបន្តថា លោកអធិការរងរូបនេះ តែងដើរបាញ់ធ្វើមេអាប៉ោងតាមអំពើចិត្តព្រោះរូបលោកបានគិតគូរជាមួយលោក ភី ឆុន អធិការស្រុកសំរោង និងលោកហុិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ័នៃស្នងការនគរបាលខេត្តតាកែវរួចរាល់ហើយ ទើបលោកហ៊ានដើរបាញ់មេអាប៉ោងតាមវង់ល្បែងបានតាមអំពើរចិត្តបែបនេះ ? ។
តាមប្រភពពីពលរដ្ឋបានបន្តថា គាត់បានថតជាប់រូបលោក ងោល សុខេង អធិការងខាងលើ កំពុងអង្គុយបាញ់មេអាប៉ោងនិងសុីសងលុយរាប់សិបលានរៀលនៅស្រុកបាទី ខេត្តតាកែវ។ ប៉ុន្តែលោក ភី ឆុន អធិការនគរបាលស្រុកសំរោងបានឆ្លើយបដិសេដថា លោកអត់បានដឹងរឿងហ្នឹងទេ ព្រោះជារឿងផ្ទាល់ខ្លូនរបស់បុគ្គល។
ចំណែកលោក ងោល សុខេង អង្គភាពយើងមិនអាចធ្វើការទំនាក់ទំនងបានទេដោយគ្មានលេខទូរសព្ទ។ទោះយ៉ាងណាអង្គភាពយើងនឹងធ្វើការបកស្រាយរាល់ម៉ោងធ្វេីការ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋសំណូមពរដល់លោក ឈៀង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវមេត្តាជួយត្រួតពិនិត្យករណីលោក ងោល សុខេងអធិការរងអក្សរសម្ងាត់ តែជំនាញធ្វើមេអាប៉ោងខាងលើនេះផងទាន ដើម្បីកុំមានប្រភេទមន្រ្តីគ្រប់ល្ពៅស៊ីប្រាក់ខែរាស្រ្ត មិនបំរើរការជូនរដ្ឋ ដើរប្រព្រឹត្តអំពើរល្បែងពាលាអាវ៉ាសែបែបនេះធ្វើឲ្យខូចដល់មន្រ្តីស្អាតស្អំផ្សេងទៀត ? ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *