មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ច្រករបៀង២កន្លែងដំណើរការចេញទំនិញគេចពន្ធ​ បង់ពន្ធមិនគ្រប់នៅពេលយប់ ដែលជាប្រភពចំណូលពុក​រលួយមិនរីងស្ងួតរបស់លោក ខៀវ សាម៉េត មេ​គយ​ច្រក​អន្តរជាតិភ្នំ​ដិ​ន ?????

ច្រករបៀង២កន្លែងដំណើរការចេញទំនិញគេចពន្ធ​ បង់ពន្ធមិនគ្រប់នៅពេលយប់ ដែលជាប្រភពចំណូលពុក​រលួយមិនរីងស្ងួតរបស់លោក ខៀវ សាម៉េត មេ​គយ​ច្រក​អន្តរជាតិភ្នំ​ដិ​ន??

​ខេត្តតាកែវ ៖ មាន​សេចក្តីរាយការណ៍​មក​ថា ច្រករបៀង​ចំនួន​២ កន្លែង ក្បែរ​ច្រក​អន្ដរជាតិ​ភ្នំ​ដិ​ន ​មន្ត្រី​ជំនាញ​គយ​បាន ឃុបឃិត​គ្នា​ជាមួយ​មេ​ឈ្មួញ​ដែល​នាំ​ទំនិញ​ពី​ប្រទេស​វៀតណាម ​ចូល​តាម​ច្រក​នោះ​រាប់​ដោយ​មិនចាំបាច់​បង់ពន្ធ​ គឺ​គ្រាន់តែ​បង់ប្រាក់​ជូន​មន្ត្រី​ជំនាញ​នានា ជាពិសេស មន្ត្រី​គយ ដើម្បី​បិទបាំង​សកម្មភាព​រត់ពន្ធ​ទំនិញ​សំខាន់ៗ​ចូល​នៅ​ទីនោះ​។ សេចក្តី​រាយ​ការ​បាន​បន្តថា មេ​ឈ្មួញ​ដែល​ឈរជើង​នាំ​ទំនិញគេចពន្ធ​ជា​ច្រ​ចាំ​នោះ គឺ​ឈ្មោះ​ក្រៅ​ហៅថា ចែ​ហោ​ស្រី (​ជនជាតិ​វៀតណាម​សុទ្ធ យកប្តី​ជាម​ន្ត្រី​នគរ​បាល),​ឈ្មោះ​ហុង (​ជា​បងប្រុស​ចែ​ហោ​ស្រី​) ឈ្មោះ ចាន់ថា និង​ចែ​ពៅ ដែល​មេ​ឈ្មួញ​ទាំង ៤​នាក់​នេះ រស់នៅ​ឃុំ​ទន្លាប់​។ មេ​ឈ្មួញ​ទាំងនេះ​នាំ​ទំនិញគេចពន្ធ ចូល​តាម​ច្រករបៀង​ខាងលើនេះ យកមក​ស្ដុក​ទុក នៅ​ចំណុច​ច្បារអំពៅ ខណ្ឌ​មានជ័យ ក្រុ​ងភ្នំពេញ ហើយលក់​បោះ​ដុំឲ្យម៉ូយ ។​

 

ប្រភពពី​អ្នក​ដឹកជញ្ជូន​ទំនិញ​នោះ និង​មន្ត្រី​អាវុធហត្ថ​តូចតាច​ម្នាក់​បាន​ឲ្យ​ដឹងថា ជាទូទៅ​ទំនិញគេចពន្ធមានដូចជា ​ប្រភេទ​ចាប់ហួយ​, មេស្រា​, គ្រឿង​អេឡិចត្រូនិក​, ម៉ាស៊ីនបូមទឹក​, ក្នុងនោះ​មាន​គ្រឿង​អេឡិចត្រូនិក របស់​ក្រុមហ៊ុន Open net ត្រូវបាន​គេ​ដឹក​តាម​រថយន្ដ ពី ប្រទេស​វៀតណាម មកដល់​ព្រំដែន លើកដាក់​ទូក​ធំៗ ដឹក​ឆ្លងកាត់​មក​ច្រករបៀង​ខាងលើ ទើប​ឈ្មួញ​ហោ​ស្រី ហុង ចាន់ថា និង​ចែ​ពៅ បន្ដ​ដឹក​តាម​រថយន្ត ទួរីស ចំណែក​ចែ​ហោ​ស្រី ក្រៅតែពី​ដឹកទំនិញ​តាម​ដឹក​តាម​រថយន្ត​ទួរីស ក្នុង​១​យប់ៗ មាន​យ៉ាងតិច​ពី ៥​ទៅ​១០រថយន្ដ​ទួរីស ​ដឹកពេញៗ​រថយន្ត​។ ក្រៅពីនេះ​ចែ​ហោ​ស្រី បាន​ប្រើប្រាស់​រថយន្ត​ខ្នាតធំ​ចំនួន​២​គ្រឿង ដឹក​ម៉ាស៊ីនភ្លើង ឬបូមទឹក​ពេញៗ ក្នុង​១​ឬ២សប្តាហ៍ដឹក​ចូល​ក្រុងភ្នំពេញ​យកមក​លក់​បោះ​ដុំ​នៅ​ផ្សារ​ច្បារអំពៅ​ម្តង ។

 

ប្រភព​ខាងលើ​បាន​បន្តថា ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​នោះ ក្រោម​ការ​ឃុន​ឃិត​ពី​មន្ត្រី​គយ ត្រូវបាន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់ ច្រករបៀង ចាប់ពី​ម៉ោង ៨​និង ទៅ​ម៉ោង​៩ យប់​ដើម្បី​បិទបាំង​ភ្នែក​ប្រជាពលរដ្ឋ ហើយ​បន្ត​ធ្វើដំណើរ ឆ្លងកាត់​លើ​កំណាត់ ផ្លូវជាតិ​លេខ​២ ឆ្ពោះ​មក​ច្បារអំពៅ យ៉ាងយូរ​ត្រឹម​ម៉ោង ១២​ទៅ​ម៉ោង​១ រំលងអធ្រាត្រ​។​ការដឹក​ទំនិញ​ល្មើសច្បាប់​មិនបាន​បង់ពន្ធ ឆ្លងកាត់​ខេត្តតាកែវ ខេត្តកណ្តាល និង​ក្រុងភ្នំពេញ​បាន​យ៉ាង​រលូន​ដោយសារ​មេ​ឈ្មួញ​ជាពិសេស​ចែ​ហោ​ស្រី បាន​បង់​សាច់ប្រាក់​ស្រស់ៗ​ជូន​មន្ត្រី​ឈរ​តាម​ដងផ្លូវ​ពេលយប់ ជា​ហូរហែ​មាន​គយ​ចល័ត និងគយ​ប្រចាំ​សាខា​ខេត្តខេត្តតាកែវ កណ្តាល អាវុធហត្ថ​ នគរបាល​សេដ្ឋកិច្ច​ខេត្តតាកែវ កណ្តាល ​ក្រុងក្រុងភ្នំពេញ​​។ មានពេលខ្លះ មានកូន​មន្ត្រី​ប្រដាប់អាវុធ​ក្នុង​ក្រុងភ្នំពេញ​កាក់ ឡាន​ដឹកទំនិញ ចែ​ហោ​ស្រី កោស​រុស​រកប្រាក់​ទុក​គ្រាន់​បាន​គុយទាវ​កាហ្វេ​ពេលព្រឹក ក៏មាន​លោក​អតីត​មេ​សាខាគយ​ខេត្តកណ្តាល និង​អតីត​មេ​ប៉េអឹម​ក្រុងភ្នំពេញ​ធ្លាប់ ទូរស័ព្ទ​ខ្វាត់​ខ្វែក​ធ្វើ​អន្តរាគមន៍​គម្រាម​មន្ត្រី​តូចតាច​ទាំងយប់។

 

ប្រភពខាងលើបាន​បញ្ជាក់ថា ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​អន្ដរជាតិ​ភ្នំ​ដិ​ន ដែល​ទើប​ទៅកាន់​តំណែង​ថ្មី ទទួលបាន​ប្រភព​សេដ្ឋកិច្ច យ៉ាងខ្លាំង​ពី ច្រករបៀង​ទាំង​២ បាន​ឲ្យ​អនុប្រធាន​១​រូប​ឈ្មោះ បូ ជា​អ្នក​បន្តសកម្មភាព​ឃុបឃិត ប្រមូល​ប្រយោជន៍​នៅ​ទីនោះ​ចែកគ្នា​ដាក់​ហោប៉ៅ​។ ការប្រព្រឹត្តអំពើពុករលួយដែលមិនខ្លាចក្រែងច្បាប់នេះ កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ បាត់បង់​ចំណូល​ពន្ធយ៉ាង​ធ្ងន់ធ្ងរ ពិសេស​មេ​គយ ច្រក​អន្ដរជាតិ​ភ្នំ​ដិ​ន កំពុងតែ​បំពាន​ទំនុកចិត្ត​ថ្នាក់លើ ​។ ​ពាក់ព័ន្ធ​នឹង ទំនិញគេចពន្ធ នៅតែ​ឆ្លងកាត់​ច្រករបៀង​ទាំងនេះ មិនដឹងថា លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ជ្រាប​ឬ​យ៉ាងណា​នោះទេ ពីព្រោះ​មន្ត្រី​គយ​ច្រក​នោះ និង​មន្ត្រី​គយ​ចល័ត លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ខេត្ដ​តាកែវ ខេត្ដ​កណ្ដាល ត្រូវបាន​មេ​ឈ្មួញ​ទាំង​៤ ដែល​រកស៊ី​ល្មើសច្បាប់ ត្រូវ​រូ​វ​គ្នា​អស់​ទៅហើយ ​តាំងពីជំនាន់​លោក ប៉ែន ស៊ីម៉ន ដឹកនាំមកម៉្លេះ​។ តែ​គេ​មិន​ជឿថា លោក គុណ ញឹម ដើរ​តាម​ស្ទីល លោក ប៉ែន ស៊ីម៉ន​នោះទេ​។

ជុំវិញសេចក្តីរាយការខាងលើើនេះអង្គភាព NYK​ មិនអាចសុំការបកស្រាយពីលោក ខៀវ សាម៉េត មេគយច្រកអន្តរជាតិភ្នំដិន បានទេដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ អង្គភាព NYK ស្វាគមន៍ការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ បើសាម៉ីអង្គភាពគិតថាមិនត្រូវ ផ្សាយខុសពីការពិត ៕ ដោយ៖សហការីខេត្តតាកែវ

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *