មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងតំណែងស្នងការថ្មីនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី

ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងតំណែងស្នងការថ្មីនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី

កាលពីព្រឹកថ្ងៃទី១៤ កក្កដា ២០១៧ នៅសាលាខេត្តមណ្ឌលគិរី ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបា លជាតិបញ្ជាក់ថា មកដល់ម៉ោងនេះហើយ គ្មានការយោគយល់អីនោះទេ មន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តអ្វីមួយខុសច្បាប់ ឬខុសវិន័យកងកម្លាំងធ្ងន់ធ្ងរត្រូវដកស័ក្តិ ដកតួនាទី បណ្ដេញចោល ឬបញ្ជូនទៅតុលាការដើម្បីកាត់ទោសទៅតាមច្បាប់តែម្ដង ។ ជាមួយគ្នានេះដែរ ឯកឧត្ដមនាយឧត្តមសេនីយ៍ បានបញ្ជាឲ្យ ស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលមកកាន់តំណែងថ្មី ត្រូវពិនិត្យមើល និងលើកទឹកចិត្តដល់មន្ត្រីនគរបាលឆ្នើម ត្រូវ រៀបចំការតម្លើងឋានន្តរស័ក្កិ ជូនមន្ត្រីនគរបាលដែលមានស្នាដៃ ឲ្យមានតម្លាភាព មិនមែនតម្លើងឋានន្តរស័ក្កិទៅតាមការ រត់ការ ឬតាមខ្សែខ្នងបង្អែកនោះទេ ។
ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន បានថ្លែងទៀតថា មន្ត្រីនគរបាលទាំងអស់ក្នុងខេត្តមណ្ឌលគិរី ត្រូវបំពេញភារកិច្ច ប្រកាន់ភ្ជាប់ជាមួយក្រមសីលធម៌ ពាក្យសម្ដី អាកាប្បកិរិយាសមរម្យ ជាមួយប្រជាពលរដ្ឋ ជាពិសេសមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីនគរបាល តាមប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទើបទទួលតំណែងថ្មី ក៏បានប្ដេជ្ញាថានិងគោរពតាមបទបញ្ជាថ្នាក់លើ គោរពតាមបទបញ្ជាគណៈបញ្ជាការឯកភាព ខេត្ត ខិតខំបំពេញភារកិច្ចអនុវត្តតួនាទី បម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ត ព្រមទាំងដឹកនាំមន្ត្រីនគរ បាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អនុវត្តតួនាទីឲ្យបានល្អប្រសើរ ។
សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ត្រី តូច យ៉ុន អតីតស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវផ្ទេរភារកិច្ចទៅបំពេញការងារថ្មី ជាអនុប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន ចំណែកលោកឧត្ដមសេនីយ៍ អ៊ុក សំណាង អតីតស្នងការនគរបាលខេត្តតាកែវ មកកាន់តំណែងថ្មីជាស្នងការនគរបាលខេត្តមណ្ឌលគិរី៕

 

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *