មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

កាស៊ីណូលួចលាក់ នៅភូមិព្រៃទា១ បុរីញូវថោន សង្កាត់ ចោមចៅ ទី៣ ខណ្ឌពោសែនជ័យ ភ្នំពេញ ដំណើរយ៉ាងរលូន

 

រាជធានីភ្នំពេញ៖ ទីតាំងបើកលេងល្បែង
ស៊ីសងខ្នាតកាស៊ីណូ មានបៀការ៉ាត់ បាល់ ជាដើម កំពុងតែបើកដំណើរការយ៉ាងរលូនក្នុងនៅភូមិព្រៃទា ផ្លូវលេខ ១១៣ បុរីញូវថោន សង្កាត់ ចោមចៅ ទី៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា មានទីតាំងល្បែងស៊ីសង ប្រភេទកាស៊ីណូស្ថិតនៅសង្កាត់ខាងលើ ដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះធ្វើការបង្ក្រាបឡើយ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ ទីតាំងអុីនធឺណិតបានបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ និងសម្បូរដោយជនចម្លែកៗចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀម។

ប្រពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។

នៅព្រឹកថ្ងៃទី១០ ខែសីហា នេះក្រុមការងារយើងមិនអាចរកបំភ្លឺពី លោក ម៉ន វុទ្ធី អធិការខណ្ឌពៅធិ៍សែនជ័យបានទេ ។

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *