មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

លោកអភិបាលស្រុក ហង់ ចាន់ឌី ចុះជួបប្រជាពលរដ្ឋជាច្រេីនគ្រួរសាពាក់ពន្ធ័បញ្ហាដីធ្លីនៅចំនុចទីទួលសុវត្តិភាព រលំភ្នៅ ឃុំសោប ស្រុកព្រែកប្រសព្

នៅព្រឹកថ្ងៃទី១៥.កញ្ញា.ឆ្នាំ២០២១នេះលោកហង់ ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានដឹកនាំកំលាំងចំរុះចុះជួបប្រជាពលរដ្ឋជាច្រេីនគ្រួរសាពាក់ពន្ធ័បញ្ហាដីធ្លីនៅចំនុចទីទួលសុវត្តិភាព រលំភ្នៅ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយយោងតាមការចង្អុលបង្ហាញពីរលោក វ៉ា ថន អភិបាលនៃគណះអភិបាលខេត្ត។

លោកបានចំរុញអោយក្រុមការងារស្រុកដឹកនាំដោយលោកហង់ ចាន់ឌី ចុះជួបសំណេះសំណាលរកដំណោះស្រាយវិវាទដីធ្លីជាមួយបងប្អូនប្រជាពលរដ្ឋដូចបានរៀបរាប់ខាងលេី។
បន្ទាប់ពីរអង្គភាព nyk ធ្វេីការliveកាលពីរថ្ងៃទី ១៣.កញ្ញា.ឆ្នាំ២០២១។តបតាមការសំណូមពរពីរបងប្អូនប្រជាពលរដ្ឋស្នេីរសុំ ក្នុងនោះផងដែរអង្គភាពយេីងខ្ញុំបានធ្វេីបទសម្ភាសន៍ទៅកាន់ពួកគាត់ គាត់ក៏បានរៀបរាប់ថាពួកគាត់បានមក កាប់រុះរានដីព្រៃ និងសង់លំនៅដ្ឋានតាំងពីរឆ្នាំ១៩៨៨ មកម្ល៉េះចំនួនជាង៤០គ្រួសារ។
ដូច្នេះហេីយអង្គរភាពយេីងខ្ញុំនិងធ្វេីរការកែតម្រូវក្នុងការliveដោយព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ។
តាមការបញ្ចាក់ពីរលោកអភិបាលស្រុកបានប្រាប់អ្នកយកព័ត៌មានយេីង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋថា÷លោកនិងរកដំណោះស្រាយជាបន្តរបន្ទាប់ដេីម្បីជួយប្រជាពលរដ្ឋ។កន្លងមកលោកក៏បានខិតខំដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋមានចំនួន១២គ្រួសាររួចមកហេីយ ក្រោមការចង្អុលបង្ហាញពីរលោកអភិបាលខេត្ត វ៉ា ថន។ហេីយលោកក៏បានបន្តរទៀតថា:ក្រោយពីរដោះស្រាយជូនប្រជាពលរដ្ឋរួចមកលោកនិងខិតខំដោះស្រាយជាបន្តរបន្ទាប់ទៀត។
អាស្រ័យដូចបានរៀបរាប់ខាងលេី សូមប្រជាពលរដ្ឋជ្រាបជាដំណឹង។ដោយ(សុខ អូន)nyk

 

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *