មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

រថយន្តកែច្នៃបុកម៉ូតូបណ្តាលឲ្យមនុស្សម្នាក់នៅនិងកន្លែងស្រុកចិត្របុរី

រថយន្តកែច្នៃបុកម៉ូតូបណ្តាលឲ្យមនុស្សម្នាក់នៅនិងកន្លែងស្រុកចិត្របុរី

(ក្រចេះ)៖រថយន្តកែច្នៃនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកយ៉ាងពេញទំហឹងបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្ដងនៅតាមដងផ្លូវជាតិលេខ៧(ក្រចេះ_ស្នួល)ស្ថិត
នៅចំនុចភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះកាលពីព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧។
ប្រភពព័ត៌មានពីលោក ចាន់ ធី នាយផ្នែកចរាចរណ៍ស្រុកចិត្របុរីបានឱ្យដឹងថា
ជនរងគ្រោះឈ្មោះ ថា ភេទប្រុស អាយុ29ឆ្នាំជាអ្នកបើកបរម៉ូតូមានទីលំនៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះខេត្តក្រចេះ(ស្លាប់នៅហ្នឹងកន្លែងកើតហេតុ)
ចំណែកអ្នកបើកបររថយន្តកែច្នៃបង្កមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។លោកបានបន្តទៀតថាៈគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តកែច្នៃរេចង្កូតទៅបុកម៉ូតូដោយជិះ បញ្ជ្រាសទិសគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ភ្លាមនៅនឹងកន្លែងកើតហេតុ។បច្ចុប្បន្ន
ចំពោះសពជនរង់គ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំនែកវត្ថុតាងទាំង2គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល់ស្រុកចិត្របុរីដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕រាយការណ៍ ÷ដោយ សុខ អូន TV. N.Y.K

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *