មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ទូកចំនួន១៥គ្រឿងនៅខាងមុខច្រកកំពង់ក្រសាំងនិងច្រកបាក់ដៃ ប្រជាពលរដ្ឋជាទូកដឹកឈើដែលបម្រុងដឹកឆ្លងទៅប្រទេសវៀតណាម

ទូកចំនួន១៥គ្រឿងនៅខាងមុខច្រកកំពង់ក្រសាំងនិងច្រកបាក់ដៃ ប្រជាពលរដ្ឋជាទូកថដឹកឈើដែលបម្រុងដឹកឆ្លងទៅប្រទេសវៀតណាម

រៀបរាងដោយ៖ អង្គភាព NYK

ខេត្តតាកែវ៖ អស់រយះពេលជាច្រើនថ្ងៃមកហើយដែលក្រុមឈ្មួញសំរកដឹកឈើមកស្តុកទុកនៅជិតព្រំប្រទល់ប្រទេសវៀតណាមក្នុងទឹកដីខេត្តតាកែវបំរ៉ុងយកទៅលក់នៅប្រទេសវៀតណា​ម តាមច្រកចំនួនពីរគឺ ច្រកកំពង់ក្រសាំង និងច្រកបាក់ដៃ ស្ថិតក្នុងស្រុកបុរីជលសារ និង ស្រុក អង្គបូរី ខេត្តតាកែវ ។ ប្រភពពីមន្រ្តីកងរាជអាវុធហត្ថម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថាទូកចំនួន ១៥គ្រឿងកំពុងសំចតនៅខាងមុខច្រកទ្វេរភាគីកំពង់អំពិលចំនួន៨គ្រឿងនិងខាងមុខច្រកបាក់ដៃចំនួន៧គ្រឿង សង្ស័យថាជាទូកឈើដែលបម្រុងដឹកឆ្លងទៅប្រទេសវៀតណាម ប៉ុន្តែត្រូវអាជ្ញាធរប្រទេសវៀតណាមមិនអនុញ្ញាតតាំងពីមុនពេលបោះឆ្នោតភូមិឃុំមកហើយម្លេះ។ គួរំលឹកផងដែរថា នៅតាមច្រកទាំងពីរខាងលើនេះគឺត្រូវបានប្រជាពលរដ្ឋអះអាងថាឈ្មួញឈើនាំចេញយ៉ាងសកម្មផងដែរ ។

តាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថដ៏ដែលបានលើក ឡើងថា ឈើចំនួន១៥ទូកនេះជារបស់ឈ្មោះសុជាតិ។

ប្រភពខាងលើបានបន្តទៀតថា អ្នករត់ការនាំចេញទំនិញខាងលើនេះមានឋានះជាស្នងការរងខេត្តតាកែវគឺ លោក ឡាយ ណារិទ្ធ ? ។ ប្រភពបានបន្តថា អ្នករត់ការត្រូវបានកំណត់តម្លៃ ឡានទូរីសមួយគ្រឿងតម្លៃ១៣០០ដុល្លា ឡានកង់៦ ៤ពាន់ដុល្លា និងឡានកង់១០ តម្លៃ ៦០០០ដុល្លា អាមេរិច។

ជុំវិញការលើកឡើងខាងលើទូរទស្សន៍ NYK យើងមិនអាចសុំការបំភ្លឺពីលោក ឡាយ ណារិទ្ធ បានទេដោយទូរស័ព្ទខកចូលតែគ្មានអ្នកទទួល។

ចំណែកលោក អ៊ុក សំណាង ស្នងការខេត្តតាកែវមិនអាចធ្វើការទំនាក់ទំនងបានទេ ដោយទូរស័ព្ទរបស់លោកស្ថិតនៅក្នុងប្រព័ន្ធជាប់រវល់។

អភិបាលនៃគណៈអភិបាលខេត្តតាកែវក៍មិនអាចសុំប្រតិកម្មបានដែដោយ ទូរស័ព្ទរបស់ខលចូលគ្មានអ្នកទទួល។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ លោក សឹម ឡាប៉ាងបានមានប្រសាសន៍ ថា លោក និងចាត់អោយក្រុមការងាររបស់លោកទៅត្រួតពិនិត្យមើល ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ឯកឧត្តម ឡា ឡៃ បានមានប្រសាសន៍ ថា លោកបានធ្វើការណែនាំដល់មន្រ្តីរបសលោកទប់ស្កាតមិនអនុញ្ញាតិអោយមានការឆ្លងកាត់ទេ។លោកបានបន្តថានិងចាត់កម្លាំងអោយចុះត្រួតពិនិត្យ។

ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនឹងចាត់វិធានការឲ្យបានទាន់ពេលវេលាជាពិសេ សនោះពួកគាត់ស្នើរទៅឯកឧត្តមនាយឧត្តមសេនីយ៍ សៅ​ សុខា មេប៉េអឹមផ្ទៃប្រទេសនិង លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មមេត្តាជួយត្រួតពិនិត្យមួយនេះផងទាន! ព្រោះមន្រ្តីថ្នាក់ក្រោមប្រហែលជាអសមត្ថភាពហើយទើបមិនដឹងនិងមិនចាត់វិធានការបែបនេះ​ ។ អង្គភាព NYK ស្វាគមន៍ ការបកស្រាយបំភ្លឺពីសាម៉ីអង្គភាពដែលពាក់ព័ន្ធរាល់ម៉ោងធ្វើការបើផ្សាយខុសពីការពិត ០៩៧ ៤២៨ ៤៤៤៤ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!