មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ល្បីថា៖ឈ្មោះវ៉ៃ ដែលប្រមូលឈើនៅស្រុក អណ្តូងមាស និងស្រុកលំផាត់នោះ ឥឡូវចាប់ផ្តើមចេញទៅ ប្រមូលឈើនៅស្រុកតាវែងបន្ថែមទៀតហើយ

ខេត្តរតនៈគិរី៖ យោងតាមប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ថ្មីៗ​នេះ​មេ​ឈ្មួញដុះស្លែឈ្មោះវ៉ៃ​ ដែលដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ អន្តរជាតិ​អូយ៉ាដាវ​នោះ  បច្ចុប្បន្ននេះបាននិងកំពុងបន្ថែមទីតាំងថ្មីមួយទៀតគឺនៅស្រុកតាវែង ដែលមានកុងត្រាជាមួយក្រុមហ៊ុន ជនជាតិវៀតណាម ក្នុងការប្រមូលទិញ និងកាប់ឈើក្នុងខេត្តរតនៈគិរីនាពេលបច្ចុប្បន្ននេះ។​

គួរកត់សំគាល់ដែលថា៖ យុទ្ធសាស្ដ្រទី១គឺកុងត្រារយៈពេល ៤ខែ ដែលចាប់ពីខែ មករា ដល់ខែមេសា​ ២០១៧ ត្រូវប្រមូលឈើអោយគ្រប់ 25 000ម៉ែត្រគីប នៅក្នុងស្រុកលំផាត់ និងស្រុក អណ្តូងមាស។ សព្វថ្ងៃនេះមេឈ្មួញរូបនេះកំពុងប្រមួលឈើស្រុកអណ្តូងមាស និងលំផាត់ដើម្បីដាក់ឃ្លាំងរៀបចំបញ្ជូនទៅវៀតណាមតាមច្រកអូយ៉ាដាវ​ ដែលគ្រប់គ្រង់ដោយលោក អ៊ី ចំរើន។

យើងចាំមើលថា ការប្រមូល ឈើបន្ថែមនៅស្រុកតាវែងក្នុងកិច្ចកុងត្រាទី២នោះត្រូវប្រមូលអោយបានប៉ុន្មានម៉ែត្រគីប និងក្រៅពីស្រុកតាវែងមានស្រុកណាទៀត? ហើយតើ លោក​ វេង សុខុន និង លោកនាយឧត្តមសេនីយ៍ សៅ សុខា មានចំណាត់ការបែបណាចំពោះមេឈ្មួញដុះស្លែរូបនេះ?

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *