មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ពលរដ្ឋស្នើរសុំឲ្យក្រសួងធនធានរ៉ែ និងថាមពលឲ្យបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនទាំង៣ដែលកំពុងវិនិយោគបំផ្ទុះកាយថ្មនៅភ្នំចំបាប់

តាកែវ​៖ ពលរដ្ឋ​ភាគច្រើន​រស់នៅក្នុង​ស្រុក​បាទី ខេត្តតាកែវ កាលពីព្រឹកមិញ បានស្នើ​សុំអោយ​ក្រសួងធនធាន​រ៉ែ និង​ថាមពល ជួយ​បញ្ឈប់​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ចំនួន​៣ ដែល​កំពុង​ធ្វើ​សកម្មភាព​កាយ​យក​ថ្មភ្នំ​ចំបាប់ ធ្វើ​អាជីវកម្ម ដោយ​ពុំបាន​គិតគូ​ដល់​ការរស់នៅ របស់​ពួកគាត់​។​

 

​ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​សកម្មភាព​កាយ​ថ្មភ្នំ​ចំបាប់​ទាំងបី​នោះ មាន​ឈ្នោះ ១/​ក្រុមហ៊ុន​ច្រាយ​គង់ ២/​ក្រុមហ៊ុន អាយ ស៊ី ប៊ី (ICB) និង​៣/ ក្រុមហ៊ុន​កូរ៉េ (JE) ​ដែល​សព្វថ្ងៃ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹក គគ្រេង ដោយ​មិន​ខ្វល់​ពីរ​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកភូមិ​ឡើយ​។​

 

​តាម​សេ​ក្តី​រាយការណ៍​ថា ទីតាំង​ខាងលើ​សិ្ថ​ត​នៅលើ​ភ្នំ​ចំបាប់ ឃុំ​ត្មោ​ត ស្រុក​បាទី ខេត្តតាកែវ ពលរដ្ឋ​បាន​លើក​ឡើង​ថា ពួកគាត់​ទ្រាំ​នៅ​លែង​បាន​ទៀតហើយ បើ​ក្រុមហ៊ុន​ទាំងនោះ នៅតែ​បន្ត​បំពាន​កិច្ចសន្យារ ព្រោះ​កន្លង​ទៅខាង​ក្រុមហ៊ុន​បាន​សន្យាថា នឹងធ្វើ​ផ្លូវ​អោយបាន​ស្អាត​, មិន​ឲ្យ​កំទេច​ថ្ម​ហុយ​ចូល​ផ្ទះ​ប្រពល​រដ្ឋ​នៅពេល​បំផ្ទុះ​ថ្មភ្នំ​ម្តងៗ​, មិន​ឲ្យ​មាន​ជាតិ​រំសេវ​ហូរ​ចូល​ស្រះ​ទឹក​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់ រួមទាំង​មិន​ឲ្យ​មាន​សម្លេង​រំខាន ដោយ​កំណត់​ធ្វើ​សកម្មភាព​ពី​ម៉ោង 7:00​ព្រឹក ត្រឹម​ម៉ោង​19:00​នាទី​យប់​, ប៉ុន្តែ​ក្រុមហ៊ុន​ទាំងបី​ខាងលើ​មិនដែល​បាន​គោរព​ការសន្យា​របស់ខ្លួនឡក្រុម​អ្នកភូមិ​បាន​លើកឡើងថា ទឹកស្រះ​ប្រើ​មិនកើត គឺ​ផ្ទុក​ទៅដោយ​ជាតិ​រំសេវ ផ្លូវ​ខូច​ហុយ សម្លេង​ផ្ទុះ​ខ្លាំងៗ ប្រេះ​ផ្ទះសម្បែង​របស់​ពួកគាត់​, ដូច្នេះ​ពួកគាត់​សម្រេច​បិទផ្លូវ​មិន​ឲ្យ​មានរ​ថយ​ន​ចូល​ទិញ​ថ្ម​ពី​ក្រុមហ៊ុន​ខាងលើ​ទៀត​ទេ និង​ស្នើសុំ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំងនោះ​។​

 

​ទាក់ទង​បញ្ហា​នេះ​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​ ​ពលរដ្ឋ​មាន​សិទ្ធិ​ស្នើរ​សុំ​បិទ​អាជ្ញាប័ណ្ណ​តាមរយះ​ស្រុក​-​ខេត្ត ឬក៏​មន្ទីរ​សា​ម៉ី ឬមួយ​ក៏​ស្នើរ​សុំ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ដោយ​ផ្ទា​ស់​ក៏បាន​។/

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *