មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

លោក គង់ គឹមនី អភិបាលស្រុកស្នួល ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្ត

ក្រចេះ÷នៅថ្ងៃទី១៥.ខែកក្កដា ឆ្នាំ២០២០នេះបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តក្រចេះ ក្រោមវត្តមានឯ.ឧ ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការចូលរួមពីរ ឯ.ឧ វ៉ា ថន អភិបាលខេត្តក្រចេះ ឯ.ឧ ប្រធានក្រុមព្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានាជាវិញខេត្ត មន្រ្តីរាជការ សាលាខេត្ត មេឃុំ ចៅសង្កាត់ ជាច្រើនរូបផងដែរ។

លោក គង់ គឹមនី អភិបាលស្រុកស្នួល ត្រូវបានតែងតងជាអភិបាលរងខេត្តក្រចេះ ជំនួសលោក ខណ្ឋ័ ចំណាន ដែលត្រូវប្លាស់ទៅបំរើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសនោះ ឯ.ឧ ប៊ុន ហុន បានជំរុញអោយរដ្ឋបាលខេត្ត និងថ្នាក់មូលដ្ឋានត្រូវអនុវត្តន៍តាមថ្នាក់លើដាក់ចុះស្តីអំពីរការចុះពិនិត្យស្រង់ស្ថិតិ និងផ្តល់បណ្ណ័ក្រីក្រ ជូនប្រជាពលរដ្ឋអោយចំគោលដៅអោយបានល្អ ជៀសវាងមានបញ្ហាធ្វើអោយប៉ះពាល់ដល់អារម្មណ៍ពួកគាត់។

ជាមួយគ្នានេះឯ.ឧ ប៊ុន ហុន ក៏បានផ្តាំផ្ញើរដល់គណះអភិបាលខេត្ត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ពិសេសអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបំរើសេវាសសធារណះជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាននានាក្នុងខេត្ត ជាពិសេសអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាពដល់ពួកគាត់។

នៅក្នុងឪកាសនោះដែរលោកគង់ គឹមនី អភិបាលស្រុកស្នួល ត្រូវបានតែងតាំងជាអភិបាងរងខេត្តបានមានមតិប្តេជ្គាចិត្តចំពោះមុខអង្គពិធីទាំងមូលដូចខាងក្រោម÷
១-ប្តេជ្ញាអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ កម្មវិធីនយោបាយ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
២-ប្តេជ្ញាខិតខំរួមចំណែកអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាព
៣-ប្តេជ្ញាគោរព និងអនុវត្តន៍អោយបានខ្ចាប់ខ្ខួនតាមតួនាទីភារកិច្ចដែលរាជរដ្ខាភិបាល ក្រសួង ស្ថានប័នថ្នាក់ជាតិ និងក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្តបានប្រគល់ជូន។
៤-ប្តេជ្ញាចូលរួមសម្របសម្រួល តម្រង់ទិសមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។
៥-ប្តេជ្ញាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងក្រុមព្រឹក្សា គណះអភិបាល និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អោយបានរឹងមាំ។
៦-ប្តេជ្ញាបង្កើនកិច្ចសហការ និងទំនាក់ទំនងជាមួយស្ថាប័ន មន្ទីរអង្គភាពជាវិញខេត្ត ដៃគូអភិវត្តន៍នានា អង្គការជាតិ អន្តរជាតិ សហគមន៍នានាយ៉ាងជិតស្និតរួមគ្នាដោះស្រាយបញ្ហា និងការលំបាកនានារបស់ប្រជាពលរដ្ឋ។
៧-ប្តេជ្ញាចូលរួមជំរុញចលនាយុវជនអោយសកម្មមោះមុតលើកកម្ពស់កិច្ចការសង្គម និងអភិវឌ្ឍន៍ខេត្តរីកចម្រើនឆាប់រហ័ស។ដោយ÷សុខ អូន.n.y.k

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *