មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

បិទក្លឹប ម៉ៃអាមី ត្រូវបានគណះបញ្ជាការឯកភាពខណ្ឌចំកាមនចុះបិទគ្រាដែលឮសម្លេងរំខានដល់ពលរដ្ឋដេកពួន

ភ្នំពេញ ក្លឹបកំសាន្តម៉ៃអាមីត្រូវកម្លាំងខណ្ឌចំកាមនចុះបិទកាល
ពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៩ ប្រតិបត្តិការនោះ
ដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និង មន្ត្រីរបស់មន្ត្ទីរទេសចរណ៍រាជធានីភ្នំពេញ។
បានកំពុងតែចុះបិទក្លឹបកំសាន្តម៉ៃអាមី ដែលមានទីតាំងផ្ទះលេខ ១៥៩ (ទល់មុខស្ថានីយ៍វិទ្យុ និង ទូរទស្សន៍អប្សរា )ផ្លូវលេខ ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌំការមន។

លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមកបានប្រាប់ឱ្យដឹងថា ក្នុងពេលនេះដែរគណៈបញ្ជារការឯកភាពខណ្ឌ ដោយមានការសហការជាមួយនិងមន្ត្រីរបស់មន្ទីរទេសចរណ៍សាលារាជធានីភ្នំពេញ បានចុះមកបិទក្លឹបកំសាន្តដែលមានយីហោ ម៉ៃអាមី ខណះដែលក្លឹបមួយកន្លែងនេះបង្ករការរំខានសំលេងឮចេញក្រៅធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ។
លោកបន្ថែមថា កម្លាំងរបស់សាលាខណ្ឌចុះមកបិទក្លឹបកំសាន្តមៃអាមី នេះដែរ គឺបានធ្វើឡើងទៅតាមបណ្តឹងរបស់ប្រជាពលរដ្ឋដោយសារតែក្លឹបបានបង្កអោយមានសំឡេងខ្លាំងៗ រំខានដល់ការស់នៅរបស់ពួកគាត់។
លោកក៏បានប្រាប់បន្តទៀតថា និងម្យ៉ាងទៀតគឺជាការចុះអនុវត្តន៍ទៅតាមបទបញ្ជាររបស់សាលារាជធានីភ្នំពេញ ចុះមកបិទក្លឹបម៉ៃអាមីជាបណ្តោះអាសន្នផងដែរ។

ក្នុងការចុះមកបិទក្លឹបកំសាន្តដែលមានយីហោម៉ៃអាមីរបស់សាលាខណ្ឌចំការមន និងកម្លាំងជំនាញរបស់មន្ទីរទេសចរណ៍រាជធានីភ្នំពេញនេះដែរ កម្លាំងមានសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ និង បិទអាជីវកម្មជាបណ្តោះអាសន្នផងដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *