មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

លោកជឹម អេនអធិការនរគបាលស្រុកសៀមប៉ាងទទួលរងការចោទប្រកាន់ ថាជាអ្នកនៅពីក្រោយខ្នងបទល្មើើសព្រៃឈើ??


ខេត្តស្ទឹងត្រែង÷បច្ចុប្បន្្នបទល្មើសព្រៃឈើនៅតែកើតមានឡើយដូចភ្លៀងរលឹមមិនថាឈើប្រភទបេងនិងធ្នង់រឺឈើកកោះនោះទេក្រុមឈ្មួញតែងតែធ្វើការប្រម៉ូលទិញនិងដឹកជញ្ជូនយ៉ាងអនាធិបតេយ្យយកទៅលក់នៅឯប្រទេសវៀតណាមដោយឆ្លងកាត់ទីរួមខេត្តស្ទឹងត្រែងនិងខេត្តរតនៈគីរី។

ជាក់ស្តែងកាលពីថ្ងៃទី28ខែមេសាឆ្នាំ2018ក្រុមឈ្មួញបានយកឈើប្រភេទកកោះជាច្រើនសន្លឹកដែលមុខចាប់ពី60×10ប្រវែង2ម៉ែត្រដល់3ម៉ែត្រឡើងទៅមកលាក់ទុកនៅក្រោយផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិដុនឡូងឃុំសេកុងស្រុកសៀមប៉ាង តែត្រូវបានគេប្រទះឃើញហើយរាយការមកស្ថាប័
នពាក់ពន្ធទាំងអស់នៅក្នុងស្រុកដើម្បីធ្វើការបង្រាប។តែត្រូវបានលោក
ជឹម អេន អធិការនរគបាលស្រុកសៀមប៉ាងធ្វើការស្តីបន្ទោសថាធ្វើល្មមៗ
បានហើយកុំចេះតែហ៊ានពេកឈើកកោះសោះចាំចាច់រាយការទៅលោកអភិបាលស្រុក ។ពាក្យសម្តីលោកអធិការ ត្រូវបានគេសង្ស័យថាមាន
ជាប់ពាក់ពន្ធរឺមានភាគហ៊ុនក្នុងជំនួញឈើខាងលើនេះផងដែរ។

តែទោះបីយ៉ាងណាក៏ដោយបទល្មើសខាងលើត្រូវបង្ក្រាបបានដោយជោគជ័យដោយមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រោមបទបញ្ជារយ៉ាងក្រៅគគក់របស់លោកផាន់ យុទ្ធអភិបាលស្រុកសៀមប៉ាង។
ជុំវិញការចោទប្រកាន់លោកជឹម អេនអធិការនរគបាលស្រុកសៀមប៉ាង
ជាអ្នកនៅពីក្រោយខ្នងបទល្មើសឈើខាងលើ បានអោយក្រុមការងារយើង
ដឹងតាមទូរសព្ទនៅព្រឹកថ្ងៃទី29ខែមេសាឆ្នាំ2018នេះថាលោកមិនបានប្រព្រឹត្តដូចការចោទនោះទេ៕ដោយ ៖រ័ត្ន​ ផល្លា

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *