មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

លោក សន ប៊ុន​ហួត មេ​ប៉ុស្តិ៍ស្រែសាមី ហាមអ្នកកាសែត​មិនឲ្យឆ្លង​សាឡាងទៅ​ត្រើយម្ខាង តើមានអ្វីប្លែក ?

ស្ទឹងត្រែង៖ យោងតាមសេចក្តីរាយការណ៌ពីប្រជាពលរដ្ឋ​នៅ​ ភូមិ​ស្រែ​សាមី ​បាន​ខ្សឹប​ប្រាប់​អ្នកការ​សែត​ថា៖ នៅត្រើយម្ខាងមាន បទល្មើស​ព្រៃឈើ ​និង​រោង​សិប្ប​កម្ម​ជាច្រើន​កន្លែងនៅ​តំបន់​នោះ ដែលគ្រប់គ្រងដោយលោក សន ប៊ុន​ហួត ដូច្នេះបានលោកសន ប៊ុនហួតដាក់កូនចៅចាំយាមនៅមាត់កំពង់សាឡាងចាំមើលមិនឲ្យនាក់កាសែតឆ្លងទៅត្រើយ ចុះ​យក​ពត៌មាន​ព្រោះ​ខ្លាច​បែក​ឆ្នាំងបាយ​របស់​ខ្លួន។


​អ្នកសារព័ត៌មាន​យើង​មួយក្រុម​ទទួលបាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​នៅ​ ភូមិ​ខ្សាច់​ថ្មី​តូច​ ឃុំ​តា​ឡា​ត ​ស្រុក​សេ​សាន​ខេត្ត​ស្ទឹង​ត្រៃ​ង​ថា សកម្មភាព​កាប់បំផ្លាញ​ធនធាន​ធម្ម​ជាតិកំពុង​កើតមាន​យ៉ាង​ពេញទំហឹង ហើយ​មិន​មាន​ការទប់ស្កាត់​បង្ក្រាប​នោះទេ ។ ដូចនេះ​ហើយ​ក្រុម​អ្នកសារពត៌មាន ក៏​ឡើង​ជិះ​សាឡាង ស្រាប់តែ​អ្នកចម្លងសាឡាង​បាន​និយាយ​ទាំងរ​ដិត​រដុប​ថា​លោក​មេ​ប៉ុស្តិ៍មិ​ន​អោយ​ចម្លងពួក​បងៗ​ទេ​សុំទោស​ខ្ញុំចង់​បាន​លុយ​ដែរ​តែ​ធ្វើ​ម៉េច។​

ករណីខាងលើនេះ លោក សន ប៊ុនហ៊ួតបានឆ្លើយតបតាមទូរសព្ទថាតើអ្នកកាសែតឯងចង់ឆ្លងទៅត្រើយម្ខាងចង់ទៅធ្វើអី ចង់ធ្វើសង្គ្រាមជាមួយអ្នកណាខាងខ្ញុំមិននិយាយជាមួយអ្នកឯងទេរួចក៏ចុចបិទទូរសព្ទតែម្ដង។

​គួរ​បញ្ចាក់​ថា​លោក​សន ​ប៊ុន​ហួត​ ខ្លាច​គេ​ដឹងរឿងថា​ខ្លួន​ជា​អ្នក​កាង​សិប្ប​កម្ម​កែឆ្នៃ​ខុសច្បាប់​ជាច្រើន​កន្លែង​និង​កាប់បំផ្លាញ​ធនធានធម្មជាតិ​ដើម្បី លាភសក្ការៈ​ផ្ទាល់ខ្លួន ដូច្នេះហើយ​បានជា​មិនអោយ អ្នក​សារព័ត៌ឆ្លង​ទៅ​ខ្លាច​បែករឿង​ថា នៅ​តំបន់​នោះ​មាន​សកម្មភាព​ខុស​ប្រក្រតី​ដូច្នេះបានជាលោកមេប៉ុស្តិ៍រូបនេះហាមមិនឲ្យអ្នកសាពត៌មានឆ្លងចំណែកលោក សឿង ខង មេឃុំតាឡាត បានមានប្រសាសន៍ថាលោកក៏បានលឺពត៌មាននេះដែរ លោក ហ៊ួតធ្វើយ៉ាងដូច្នេះវាមិនត្រូវនោះទេ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *