មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

សម្ដេច​តេ​ជោ ហ៊ុន សែន ស្តីបន្ទោស​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី ដែល​បណ្ដោយឱ្យ​មានការ​ចាក់ដី​យក​ធ្វើជា​កម្មសិទ្ធិ​លើ​តំបន់ ព្រៃកោងកាង​

ភ្នំពេញ៖ មានប្រសាសន៍​នៅ​ថ្ងៃ ២២ កុម្ភៈ សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ស្ដីបន្ទោស​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ និង​ក្រ សួង​នានា ដែល​បាន​បណ្ដែតបណ្ដោយ​ឱ្យមាន​ការចាក់ដី​ចាប់យក​ធ្វើជា​កម្មសិទ្ធិ​លើ​តំបន់​ព្រៃកោងកាង នៅ​កោះកុង​។​

អញ្ជើញ​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និសីទ​ជាតិ ស្តីពី​ការ​ណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ «​មេរៀន​បទពិសោធន៍ បញ្ហា ប្រឈម និង​ចក្ខុវិស័យ​ទៅ​អនាគត​» នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​រសៀល​ថ្ងៃ​២២ កុម្ភៈ សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្តីបន្ទោស​ដល់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង បរិស្ថាន ក៏ដូចជា​អភិបាលខេត្ត​កោះកុង អំពី​ករណី​មាន​បូម​ខ្សាច់​វាត​យក​ដែនសមុទ្រ​លើ​តំបន់​ព្រៃកោងកាង នៅ​ខេត្ត កោះកុង ដោយ​ធ្វើ​មិនដឹង មិនឮ​នោះ​។​

​​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល មានប្រសាសន៍​បន្ថែម ដោយ​ចោទសួរ​ទៅ​លោកជំទាវ​អភិបាលខេត្ត​កោះកុង​ថា តើ រឿងនេះ វា​កើតឡើង​យ៉ាងម៉េច​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏ដូចជា​ក្រសួងបរិស្ថាន ដែល​ទទួល បន្ទុក​លើ​ការការពារ​ធនធានធម្មជាតិ​នោះ ត្រូវ​ឆ្លើយតប​យ៉ាងម៉េច​។​សម្តេច​បន្តថា រាល់​ការលើកឡើង​នេះ គឺ​ដើម្បី​រម្លេច​ឱ្យឃើញ​អំពី​ចំណុច​ខ្វះខាត ដែល​ត្រូវ​រួមគ្នា​ទទួលខុសត្រូវ​៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *