មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ក្បួនរថយន្តដឹកជញ្ជូនត្រីពីវៀតណាមតាមច្រកព្រែកស្បូវរបស់ថៅកែ ឡេង យូ ទោះមានការតវ៉ាពីប្រជាពលរដ្ឋក៏គ្មានប្រសិទ្ធិភាព ព្រោះមានការគំរាមពីអ្នកធំ !

ក្បួនរថយន្តដឹកជញ្ជូនត្រីពីវៀតណាមតាមច្រកព្រែកស្បូវរបស់ថៅកែ ឡេង យូ
ទោះមានការតវ៉ាពីប្រជាពលរដ្ឋក៏គ្មានប្រសិទ្ធិភាព ព្រោះមានការគំរាមពីអ្នកធំ !

កណ្តាល៖ អស់រយៈពេលជាង៣ខែមកហើយ ដែលប្រជាពលរដ្ឋ គណៈកម្មការវត្តវាំងកែវព្រែកស្បូវ ក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលបាននាំផ្តិតមេដៃតវ៉ាសុំឲ្យអាជ្ញាធរ ស្រុកកោះធំ ជួយទប់ស្កាត់កុំឲ្យក្រុមហ៊ុនដឹកជញ្ជូនត្រី របស់លោក ឡេង យូ ឆ្លងកាត់មុខព្រះវិហារ ដែលបង្កឲមានការបះពាល់ដល់ទីអារាមជាទីគោរពសក្ការៈរបស់ប្រជាពិទ្ធបរស័ទនោះ ត្រូវបានគេធិបចោល ។ គួរបញ្ជាក់ថា នៅពេលមានការតវ៉ា រួមនឹងមានក្រុមសារព័ត៌មាន ទូរទស្សន៍និង វេបសាយ បាននាំគ្នាចុះផ្សាយផ្ទួនៗ រួចមកក្រុមការងារយើងបានចុះដល់ទីតាំងវត្ត ដោយបានជួបព្រះសង្ឃមួយអង្គ ដោយមានថេរដីកា ទាំងភ័យថា គឺមានមន្រ្តីធំម្នាក់បានមកគំរាមព្រះអង្ឃមិនអោយធ្វើការតវ៉ាអ្វីទៀតទេសូមចប់។ប្រជាពលរដ្ឋនៅទីនោះក៏បានសំដែងការខកចិត្តចំពោះអាជ្ញាធរដែលមិនបានយកចិត្តទុកដាក់ពីការរស់នៅរបស់ពួកគាត់ ដែលក្រុមហ៊ុន ឡេង យូ ខាងលើបានបង្កការរំខាន និងបន្សល់ទឹកចំអាបនៅតាមដងផ្លូវ ធ្វើអោយពិបាករស់នៅ ។ មួយវិញទៀតទីអារាមជាកន្លែងស្ងប់ស្ងាត់សម្រាប់ពុទ្ធបរិសទ័ចូលមកធ្វើបុណ្យទាន តែនៅពេលក្លាយទៅជាផ្លូវដឹកជញ្ជូនត្រីរស់ ឬសត្វមានជីវិតផ្សេងៗសុទ្ធឡានយីឌុបពី២៥ទៅ៣០ឡានឆ្លងកាត់ ពិសេសដឹកកាត់មុខព្រះវិហារទៀតនោះ តើវាទៅជាកន្លែងអ្វីវិញ?។ ពាក់ព័ន្ធនឹងការនាំត្រីចូលតាមច្រករបៀងព្រែកស្បូវនេះ
លោក វិត ធារិទ្ធ ដែលជានាយកខណ្ឌជលផលខេត្តកណ្តាលធ្លាប់បាននិយាយថា ចំពោះបញ្ហាការដឹកត្រីចូលពីប្រទេសវៀតណាម របស់លោក ឡេង យូរ គឺមានច្បាប់ត្រឹមត្រូវ លោកមិនអាចធ្វើលើសដែនសមត្ថកិច្ច នោះទេ ទោះថា គេនាំចូលតាមច្រករបៀងក៏ដោយ ។ ស្ថិតនៅលើចំណុចរស៊ើបនេះ ឯកឧត្តម ម៉ៅ ភិរុណ បានសសេរតាមប្រព័ន្ធវ៉សអាប់ថា ( ហេតុអីមិនសួរ ទៅអ្នកដឹកត្រីតែម្តងទៅ អាចដឹងច្បាស់ជាងខ្ញុំ ។ពីព្រោះអ្នករកស៊ីមុខរបរនេះគេអះអាងថា មានច្បាប់អនុញ្ញាតិពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាសមត្ថកិច្ច ។ឯកឧត្តមបានបញ្ជាក់ថា នៅខេត្តកណ្តាលគ្មានច្រកខុសច្បាប់ឆ្លងដែនទេ ។តែបើយោងតាមសំដីរបស់លោក ឡេង យូរ ដែលក្រុមការងារយើងតេ តំណាលគ្នានោះ លោកថា នរណាថា លោករកស៊ី ដឹកត្រីពីប្រទេសវៀតណាម ។លោកមិនមានអាជ្ញាបណ្ណអីនោះទេ គឺលោកមានតែស្រះចិញ្ចឹមត្រី សំរាប់ដឹកលក់ក្បែរព្រំដែនប៉ុណ្ណោះ ។គេនៅចាំបានថា សម្តេចតេជោ ហ៊ុន សែនបាននិយាយហើយនិយាយទៀតពីបញ្ហាមន្រ្តីគ្រាប់ល្ពៅ និង ធ្វើជាមន្រ្តី ធ្វើជាចោរផង អាមន្រ្តីប្រភេទនេះទុកវាមិនបានទេ ព្រោះវាភូត ។សម្តេចក៏បានស្នើដល់អ្នកសារព័ត៌មានទាំងអស់កុំខ្លាចនឹងសសេរពីមន្រ្តីខិលខូច ដាក់អោយចំៗ ឈ្មោះ បើដឹងថាវាខូចមែននោះ ។ ទាក់ទងនឹងអ្នកនៅពីក្រោយ ដែលនាំអោយ លោក ឡេង យូ ធ្វើអី ស្រេចនឹងចិត្តនោះ គឺ មានលោក ឧកញ៉ា ឡូវ ហ៊ឹង ស្តេចត្រី នៅពីក្រោយខ្នង នេះបើតាម សំដីតាមហាងកាហ្វេ ? ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *