មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ឯ.ឧ រដ្ឋមន្រ្តី លឹម គានហោ ជំរាបជូនដំណឹងដល់សារធារណជនអោយមានការប្រុងប្រយត្ន័ ចំពោះស្ថានភាពទឹកទន្លេដែលបន្តហក់ឡើងនាពេលខាងមុខនេះ

ឯ.ឧ រដ្ឋមន្រ្តី លឹម គានហោ ជំរាបជូនដំណឹងដល់សារធារណជនអោយមានការប្រុងប្រយត្ន័ ចំពោះស្ថានភាពទឹកទន្លេដែលបន្តហក់ឡើងនាពេលខាងមុខនេះ

បន្ទាប់ពីរធ្វើការតាមដានលើស្ថានភាពអាកាសធាតុនិងកំពស់ទឹកទន្លរួចមក ក្រសួងធនធានទឹកនិងឧតុនិយម សូមជំរាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ÷កូនព្យុះឈ្មោះ(តាឡាស់)(TALAS)ដែលជា ព្យុះទី4 ប្រចាំឆ្នាំ2017នេះបានកើតឡើងនិងកំពុងស្ថិតនៅក្នុងសមុទ្រ ចិន ខាងត្បូង។កូនព្យុះនេះនិងរំកិលខ្លួនចូលទៅឈូងសមុទ្រ(កុងតឹង)រួចបន្តដំណើរទៅដល់ដំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេស ថៃ និងប្រទេស ឡាវ នាថ្ងៃទី 17 ខែកក្កដាឆ្នាំ2017។
កូនព្យុះ តាឡាស់ ក៏និងភ្ជាប់ខ្លួនទៅនិងប្រពន័សម្ពាធទាប(ITCZ)ហើយបន្តលាតសន្ធឹងកាត់ពីរលើអាងទន្លេមេគង្គ។
ឥទ្ធិពលរបស់កូនព្យុះ(តាឡាស់)និងប្រពន័សម្ពាធទាបនិងបង្ករឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គក្នុងប្រទេស ថៃ និងប្រទេស ឡាវ ពិសេសចាប់ពីរថ្ងៃទី17 ដល់ថ្ងៃទី21ខែកក្កដា 2017។ដោយឡែកនៅព្រះរាជាណាចក្រ ភ្លៀងនិងបន្តធ្លាក់រាយប៉ាយដល់ថ្ងៃទី25 ខែកក្កដាឆ្នាំ2017។
ការធ្លាក់ភ្លៀងដូចជំរាបជូនខាងលើ នឹងបន្តអោយទឹកទន្លេមេគង្គ ទន្លបាសាក់ ទន្លេសាប នឹងទឹកក្នុងទន្លេសាប បន្តកើនឡើងជាបន្តបន្ទាប់។យោងតាមការព្យាករ ទឹកទន្លេនិងមានស្ថានភាព ដូចខាងក្រោម÷
_ក្នុងរយះពេល4 – 5 ថ្ងៃខាងមុខទឹកទន្លេមេគង្គនិងបន្តហក់ឡើងជាលំដាប់។បើទោះបីជាការកើតឡើងនេះមិនទាន់ឈានទៅដល់កម្រិតកម្ពស់ដែលត្រូវប្រុងប្រយត្ន័ តែទឹកជំនន់ អាចនិងធ្វើឲ្យលិចតំបន់ទំនាប មួយចំនួន ដែលស្ថិតនៅអមដងទន្លេមេគង្គលើ ក្នុងខេត្ត ស្ទឹង ត្រែង ក្រចេះ និងខេត្ត កំពង់ចាម។
-ចំពោះទឹកទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ទឹកទន្លេក៏និងបន្តកើនឡើង ជាបន្តបន្ទាប់ផងដែរ។
÷ជាចុងក្រោយ ឯ . ឧ សូមអោយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅតាមដងទន្លេ មេគង្គ ទន្លេសាប និងទន្លេបាសាក់ បង្កើកការយកចិត្តទុកដាក់ និងប្រុងប្រយត្ន័ ចំពោះស្ថានភាពទឹកទន្លេ ដែលបន្តហក់ឡើងនាពេលនេះ។ជាមួយគ្នានេះ ក៏សូមអំពាវនាវបល់បងប្អូនប្រជាកសិកររួសរាន់ក្នុងការប្រមូល កសិផលអោយបានទាន់ពេលវេលា។ដោយឡែកចំពោះបងប្អូនប្រជានេសាទ និងនាក់ធ្វើដំណើរតាម សមុទ្រសូមធ្វើការប្រុងប្រយត្ន័ដើម្បីជៀសវាងនៅគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងដោយ យថាហេតុ។ រាយការណ៍ ដោយ.សុខ អូន TV .N.Y.K

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *