ឆ្លងទុយោប្រេងឆេះរថយន្ត០១គ្រឿងនៅលើផ្លូវជាតិលេខ៤
ខេត្តកណ្តាល៖ កើតហេតុនៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៧ វេលាម៉ោង០៨.១៥នាទី នៅចំណុច ផ្លូវជាតិលេខ៤ មុខភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។មានអគ្គីភ័យឆេះរថយន្ត១គ្រឿង ម៉ាក ធុនត្រា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AN-6896បើកបរដោយឈ្មោះ ឆឹម ឬទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ នៅផ្ទះD ៥៤ភូមិ ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបើកពីកើតទៅលិច(ភ្នំពេញ»ព្រះសីហនុ )មកដល់ចំណុចខាងលើ ក៍ឆេះផ្នែកខាងក្រោយរថយន្ត។
បើតាមសមត្ថកិច្ចបានដឹងថា ៖ នៅមុនពេលកើតហេតុគឺបណ្តាលឆ្លងទុយោប្រេងសាំងនិងឆេះ រថយន្តខូចខាតទាំងស្រុង និងមានកម្លាំងអធិការដ្ឋាន និងប៉ុស្តិ ៣៥ នាក់ រថយន្តពន្លត់ អគ្គីភ័យស្រុកចំនួន២ គ្រឿងប្រើប្រាសទឹកអស់ ៤រថយន្ត។ ហើយក៏សូមអគុណដល់បងៗប៉ូលីសស្រុកអង្គស្នួលដែរយកចិត្តទុកដាក់ក្នុងការសំរួលចរាចណ៍កំអោយកកស្ទះ៕