មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

លោក ហេង សំបូរ ​មេ​គយ​ខេត្តកំពត ត្រូវពលរដ្ឋនិងមន្រ្តីតូចតាចរិះគន់ថាកំពុងប្រព្រិត្តអំពើពុករលួយ បើកដៃ​ឲ្យឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិនគ្រប់???

លោក ហេង សំបូរ ​មេ​គយ​ខេត្តកំពត ត្រូវពលរដ្ឋនិងមន្រ្តីតូចតាចរិះគន់ថាកំពុងប្រព្រិត្តអំពើពុករលួយ បើកដៃ​ឲ្យឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិនគ្រប់???


ខេត្តកំពត ៖ មកដល់ពេលនេះ​អំពើពុករលួយ​របស់លោក ហេង សំបូរ ដែលជា​មេ​គយ​ខេត្តកំពត ក្នុងការ​បើកដៃ​ឲ្យ ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ព្រែក​ចាក ច្រក​តន់​ហន់ និង​តាម​ដែនសមុទ្រ​យ៉ាង​ពេញបន្ទុក គឺជា​រឿង​មិនអាច​បិទបាំង​បាន​តទៅ​ទៀតឡើយ​។

ដោយហេតុថា​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​មេ​គយ​ខេត្តកំពត គឺ​លោក ហេង សំបូរ បាន​សាង​នូវ​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​ជុំវិញ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​តន់​ហន់ ច្រក​ព្រែក​ចាក និង​តាម​ច្រក​ដែនសមុទ្រ ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក​ហេង សំបូរ ដែលមាន​លោក គុណ ញឹម អគ្គនាយក​គយ​ជា​ខ្នងបង្អែក​រឹងមាំ កំពុងតែ​មានអំណាច​យ៉ាង​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​និង​បែងចែក​ទៅ​ថ្នាក់លើ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

រឿងរ៉ាវ​ពុករលួយ​របស់លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ត្រូវបាន​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​នេះ​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ បានដឹង​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ដោយហេតុថា លោក ហេង សំបូរ បន្ទាប់ពី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តកំពត ក៏មាន​ឈ្មោះ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។

ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមមន្ត្រី​គយ​តូចតាច​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បង្ហើប​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​លោក គុណ ញឹម ទេ គឺ​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង សំបូរ ដែលជា​មេ​គយ​ខេត្តកំពត​នោះទេ​។

​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​លោក ហេង សំបូរ ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តកំពត កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ ២០១៦ រហូតមក​គឺ​ឈ្មួញ​ធំៗ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​លោក ហេង សំបូរ តែម្តង​។ ប្រការនេះ​បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ​ព្រោះ​លោក ហេង សំបូរ កំពុង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​តាមរបៀប​ពុករលួយ​យ៉ាង​សុខ​ស្រួល​។មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក ហេង សំបូរ មាន​ខ្នងបង្អែក​ជា​មន្ត្រី​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ហើយ​តែង​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រី​ធំៗ​ទាំងនោះ​ជាប្រចាំ​ដើម្បី​ការពារ​អំពើពុករលួយ​របស់ខ្លួន ហើយពី​មួយខែ​ទៅមួយ​ខែ​លោក ហេង សំបូរ ប្រព្រឹត្ត​អំពើ​ពុក រលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​ ​។
ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​នានា​ អោយមាន​ប្រសិទ្ធភាព​នោះ គួ​តែ​ថ្នាក់​លើ​គយគួរ​លើក​តំកើង​ស្មារតី​ បទបញ្ជា​លេខ ០១.​ប​.​ប ក៏ដូចជា​ការបង្កើន​ដាក់​ការស៊ើបអង្កេត ​លើ​ក្រុម​គយ​ក្នុង​ច្រក​នេះ ​ជា​បន្ទាន់​ផង​ ដើម្បី​បង្កើន​ការប្រមូល​ពន្ធ​ ឲ្យមាន​សមភាព​ក្នុង​ការប្រកួតប្រជែង​ ធ្វើ​អាជីវកម្ម​ ជា​ការលើកទឹកចិត្ត​ដល់​វិនិយោគគិន​ សុច្ចរិត​ផងដែរ​ មិនគួរបើកដៃឲ្យលោក ហេង​ សំបូរ ធ្វើទង្វើ ស្រេចតែអំពើចិត្តនោះទេ?។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!