មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ល្បែងពាលាអាវ៉ាសែហៅថាល្បែងកន្ទុយលេខនិងវង់ល្បែងអាប៉ោងកំពុងដាក់ពង្រាយរីកដូចផ្សិតនៅផ្សារសាលាលេខ៥ ពលរដ្ឋថាអាជ្ញាធរជាអ្នកនៅពីក្រោយខ្នង???

ល្បែងពាលាអាវ៉ាសែហៅថាល្បែងកន្ទុយលេខនិងវង់ល្បែងអាប៉ោងកំពុងដាក់ពង្រាយរីកដូចផ្សិតនៅផ្សារសាលាលេខ៥ ពលរដ្ឋថាអាជ្ញាធរជាអ្នកនៅពីក្រោយខ្នង???


យោងតាមសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកំពង់ត្រឡាចបានឲ្យដឹងថាមានសក ម្មភាពបើកបនល្បែងស៊ីសងភ្នាល់ចាក់កន្ទុយលេខកើតឡើងយ៉ាងអនាធិបតេយ្យក្នុងផ្សារសាលាលេខ៥ នឹងបាញ់ អាប៉ោងកំពុងរីកដុះដាល់រីកដូចផ្សិតពេញផ្សារ សាលាលេខ ៥ ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សកម្មភាពទាំងនេះត្រូវបានប្រជាពលរដ្ឋក៏ដូចមហាជនទូរទៅបានធ្វើការរិះគន់ ថា ហេតុអ្វីក៏សមត្ថកិច្ច និងអាជ្ញារធរនៅស្រុកកំពង់ត្រឡាចនេះអសមត្ថភាពម្ល៉េះ បានជាបណ្តែត បណ្តោយអោយមានលេងល្បែងស៊ីសង បាញ់អាប៉ោងនឹងឆ្នោត កន្ទុយលេខកើតមានយ៉ាងអានាធិបតេយ្យស្រុកដែលខ្លួនគ្រប់គ្រងទៅវិញ ។

សេចក្តីរាយការណ៍ដដែលបានអោយ NYKTV ដឹងថាមេល្បែស៊ីសងទាំងនោះត្រូវបានគេស្គាល់ឈ្មោះថា ចែមុំ នឹងម្នាក់ទៀតឈ្មោះយាយសួរទាំងពីរ នាក់នេះជាអ្នកបើកល្បែង ស៊ីសងចាក់កន្ទុយលេខនៅក្បែរផ្សារសាលាលេខ៥នេះតែ ម្តង។ ហើយឈ្មោះ មឹក ម្នាក់នេះទៀត គឺជាអ្នកដែលបើក កន្លែងលេងល្បែងបាញ់អាប៉ោងដែលស្ថិតនៅត្រងចំណុចផ្លូវទៅក្រាំងល្វា ជិតនឹងផ្សារសាលា លេខ៥នឹងផងដែរ ។

ក្នុងនោះប្រភពជាច្រើននិយាយថា ឈ្មោះទាំងបីនាក់ នឹងទីតាំង ខាងលើនេះ ត្រូវបានសមត្ថកិច្ចនឹងអាជ្ញាធរស្គាល់យ៉ាងច្បាស់ តែមិនហ៊ានបង្ក្រាបម្តងណាឡើយ ទុកកើតមានយ៉ាងពេញបន្ទុកក្នុងស្រុកកំពង់ត្រឡាច ជាហេតុធ្វើអោយប្រជាពលរដ្ឋរិះគន់ថា ប្រហែលជាសម្ត្ថកិច្ចនឹងអាជ្ញាធរទាំងនោះត្រូវថ្នាំសណ្តំ ឬក៏ទុកជាឆ្នាំង បាយសម្រាប់ចិញ្ចឹមពួកគាត់ហើយមើលទៅ បានជាមិនហ៊ានបង្ក្រាបឈ្មោះទាំង បីនាក់ខាងលើនេះ ។

ជុំវិញរឿងរ៉ាវខាងលើនេះ លោក ម៉ាត់ លី អធិការស្រុកកំពង់ត្រឡាចបានឲ្យ NYKTV ដឹងថាលោកបានហៅអ្នកទាំងបីខាងលើមកធ្វើកិច្ចសន្យាអស់ហើយមិនមានបើកលេងទៀតនោះទេ ។

ចំណែកលោក ឈិត សុធា អភិបាលនៃគណះអភិបាលស្រុក  មិនអាចសុំការបំភ្លឺបានទេដោយទូរសព្ទ័ជាប់រវល់។

បើទោះបីជាមានការដោះសារពីលោក ម៉ាត់ លី អធិការស្រុកកំពង់ត្រឡាចបែប ណាក៏ដោយក៏ប្រជាពលរដ្ឋលើកឡើងថា បច្ចុប្បន្នវង់ល្បែងដែលមានម្ចាស់​មេវង់ស៊ីវឆ្នោតនិងអាប៉ោងឈ្មោះទាំងបីខាងលើនៅតែបន្តសកកម្មភាពដដែលមិនដែលបង្អង់ដៃឡើយ។

មតិមហាជនបានលើកឡើងថា ចំពោះលោក ឈិត សុធា ដែលជាអភិបាលនៃគណះអភិបាលស្រុក ដែលមិនដែលយកចិត្តទុកដាក់លើប្រជាពលរដ្ឋនោះទេ នៅពេលដែលប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពខាង​លើ គឺលោកអភិបាលស្រុកបានត្រឹមឆ្លើយថា អោយខលរាយការណ៍​ ទៅលោកអភិបាលខេត្តទៅ (សូមរង់ចាំទស្សនាព័តលម្អិតលើផេក ទូរទស្សន៍ NYKTV) ។ ដោយ៖ NYKTV

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!