មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ខ្សឹបដាក់មេក្រូ៖ លោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមើលរំលង ឧបករណ៏នេសាទរបាំងស្បៃមុងនិងសាច់អ៊ួនជាច្រើនកន្លែងកំពុងពង្រាយដាក់រាប់រយម៉ែតក្នុងស្រុកបរិបូរណ៍ នឹង ស្រុកកំពង់លែង ក្នុងរដូវបិទនេសាទ

ខ្សឹបដាក់មេក្រូ៖ លោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមើលរំលង ឧបករណ៏នេសាទរបាំងស្បៃមុងនិងសាច់អ៊ួនជាច្រើនកន្លែងកំពុងពង្រាយដាក់រាប់រយម៉ែតក្នុងស្រុកបរិបូរណ៍ នឹង ស្រុកកំពង់លែង ក្នុងរដូវបិទនេសាទ

យោងតាមសេចក្តីរាយការណ៍ពីប្រជានេសាទបានឲ្យដឹងថាមានរបាំងសាច់អួនទំនើបរាប់រយខ្សែនឹងរាប់ពាន់ម៉ែត្រត្រូវបានក្រុមជនល្មើសរាយដាក់ស្ទាក់ចាប់ត្រីនៅភូមិសាស្ត្រតំ បន់កំពុងអួ.សេះស្លាប់.កំពង់ព្រះ.ក្រញ៉ាន.នឹងចុងវាលភួកស្ថិត ក្នុងស្រុកបរិបូរណ៍ នឹង ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
ជាក់ស្ដែងចាប់តាំងពីទឹកទន្លេចាប់ផ្តើមឡើងក្នុងរដូវបិទនេសាទដែលជារដូវត្រីពងកូនឆ្នាំ២០១៧នេះរបាំងសាច់អួនក៏ចាប់ផ្ដើមរាយដាក់យ៉ាងស្គុះស្គាយពេញផ្ទៃទឹកបើយោងតាមសេចក្ដីរាយការណ៍បានអះអាងថាដោយសារតែមានការឃុបឃិតជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសគឺជំនាញរដ្ឋបាលជលផលដែលមានលោក សោម ភារុន ជានាយខ័ណ្ឌ របាំងសាច់អ៊ួនទាំងនោះក្នុងមួយខ្សែៗមានប្រវែងចាប់ពី២០០ទៅ៥០០ម៉ែត្រដាក់ពីចុងព្រៃរហូតមកដល់កណ្ដាលទន្លេតែម្ដង។

ប្រភពបានបន្តឲ្យដឹងដែរថា ការបើកដៃឲ្យមានបទល្មើស របាំងសាច់អ៊ួននារដូវបិទនេសាទនេះ ដោយពួកគេមានមេខ្យល់ ប្រមូលរត់ការ បង់ឲ្យសមត្ថកិច្ចគ្រប់ ជំនាញពាក់ព័ន្ធ ជាពិសេសប្រភពបានបង្ហើបឲ្យដឹងថា បង់ឲ្យលោកនាយខណ្ឌរដ្ឋបាលជលផល សោម ភារុណ ប៉ុន្តែគេមិនបានបញ្ជាក់ថាបង់ឲ្យប៉ុន្មានោះទេ ។ ការបណ្តែតបណ្តោយ ឲ្យមានបទល្មើសនេសាទបែបនេះ ខណៈរដូវត្រីពងកូន គេមិនសង្ឃឹមថា ផលនេសាទមានការកើនឡើងឡើង ផ្ទុយទៅវិញ បានបង្ក វិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់មច្ឆាជាតិ ។ បើតាមការរៀបរាប់ពីអ្នករាយរបាំងលបទាំងនោះបានឲ្យដឹងថាការដែលពួកគេដាក់ទៅបាននោះក៏ដោយសារតែពួកគេអាងមេខ្យល់ខាងរត់ការអោយគ្រប់សមត្ថកិច្ចជាពិសេសគឺជលផលបានជាពួកគាត់ហ៊ានរាយដាក់វែងៗចឹង ។ ប្រជានេសាទដែលប្រកបមុខរបនេសាទលក្ខណៈគ្រួសារបានរអ៊ូរទាំថាពីមួយឆ្នាំទៅមួយឆ្នាំត្រីកាន់តែក្រទៅៗគឺដោយសារតែមន្ត្រីសមត្ថកិច្ចជំនាញជាពិសេសគឺជលផលចូលដៃចូលជើងជាមួយនឹងជនល្មើសបង្កើតនូវឧបករណ៏ខុសច្បាប់ស្ទើតែគ្រប់កន្លែងជាពិសេសគឺនៅតំបន់កំពង់អួ,ក្រញ៉ាននេះតែម្ដង យោងតាមសេចក្ដីរាយការណ៏ពីប្រជានេសាទបានឲ្យដឹងថាចាប់តាំងពី លោក សោម ភារុណ ឡើងជាមេខ័ណ្ឌមកគឺបទល្មើសកាន់តែកើនឡើងដោយក្នុងស្រុកនិមួយៗពោពេញទៅដោយបទល្មើសគ្រប់ប្រភេទទាំងរដូវបិទនិងរដូវបើក ជាក់ស្ដែងដូចជារដូវបិទនេសាទក្នុងពេលបច្ចុប្បន្ននេះរបាំងសាច់អួនទំនើបរាយនៅនឹងកន្លែងចុះហេតុអ្វីបានជាលោកមិនដឹកនាំកំលាំងចុះបង្ក្រាប ឬមួយក៏លោកពិតជាទទួលលាភសក្ការះពីក្រុមឈ្មួញដូចដែលគេបាននិយាយមែនភាពអសកម្មរបស់លោក សោម ភារុន ធ្វើឲ្យប្រជានេសាទលក្ខណៈគ្រួសារពិបាកក្នុងការរកត្រីចញ្ចឹមជីវភាពដោយសារនេសាទមិនបាន។

ប្រជាពលរដ្ឋបានអំពាវនាវ សូមឲ្យថ្នាក់លើជាពិសេស អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាត់វិធានការបង្ក្រាប ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា បើពុំនោះសោត មច្ឆាជាតិ ដែលសុទ្ធសឹងជាត្រីមេពូជ ប្រាកដជាហិនហោចមិនខានឡើយ ។
ពាក់ព័ន្ធសេចក្ដីរាយការណ៍ខាងលើនៅព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០១៧ នេះ NYKTV យើង មិនអាចសុំការបំភ្លឺណាមួយ ពីលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បាននៅឡើយទេ ។ ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!