មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ករណីឃាតកម្មលើលោកគីម ជុងណាម រកឃើញសារធាតុគីមីទីពីរ

ករណីឃាតកម្មទៅលើពលរដ្ឋកូរ៉េខាងជើង នៅអាកាសយានដ្ឋាន កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះ ថា Kim Chol ត្រូវបានគេដឹងថា ជាលោកគីមជុងណាម បងប្រុសរបស់ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ពេលនេះ ក្រុមអ្នកស្រាវជ្រាវ ត្រួតពិនិត្យរកឃើញសាធាតុគីមីទីពីរ ។

នៅក្នុងសារធាតុគីមីនោះ ពេលប្រើប្រាសដាក់ដោយឡែកពីគ្នា មិនបង្កឲ្យស្លាប់មនុស្សនោះឡើយ ប៉ុន្តែក្រោយពេលប្រើបញ្ចូលគ្នា បង្កើតទៅជាជាតិគីមី ពុល VX អាចសម្លាប់មនុស្សបានក្នុងរយៈពេលខ្លី។ តាមលទ្ធផលស្រាវជ្រាវរបស់ រដ្ឋាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា សារធាតុគីមី ពីរផ្សេងគ្នាត្រូវបានប្រើប្រាស់នៅក្នុងការសម្លាប់លោក គីម ជុងណាម ក្នុងនោះមានសាធាតុគីមី NE និង O-(2-diisopropylaminoethyl) ,methylphosphonite(QL)។

សារព័ត៌មាន ម៉ាឡេស៊ីបានផ្សាយថា «នៅពេលដែលយកតាមខ្លួននូវសារធាតុ មួយក្នុងចំណោមពីរ ត្រឹម១០មីល្លីត គ្រប់ទីកន្លែងដោយគ្មានអ្នកណាដឹងនោះឡើយ ហើយក៏មិនគំរាមកំហែងដល់ជីវិតនោះដែ រ។ ប៉ុន្តែក្រោយពេលដែលបាន បញ្ចូលគ្នារួច ក្លាយទៅជាគីមីសម្លាប់មនុស្សយ៉ាងសាហាវបំផុត» ។

ជាក់ស្តែងការសម្លាប់ លោក គីម ជុងណាម ធ្វើឡើងដោយស្ត្រីពីរនាក់ កាន់សារធាតុខុសគ្នា ទៅវាយប្រហារ នោះបណ្តាលឲ្យលោក គីម ជុងណាម ស្លាប់ ក្នុងរយៈពេលខ្លី។ ការស្លាប់នោះ ប្រសិនបើគ្មាន រូបភាព ពីកាមឺរ៉ាសុវត្ថិភាពទេនោះ ការស្លាប់របស់លោក គីម ជុងណាម ត្រូវគេចាត់ទុកថា ជាជំងឺកាំបេះដូង។

នៅក្នុងព្រិត្តិការមួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ អគ្គរដ្ឋទូតកូរេខាងជើងប្រចាំនៅអង្គការសហប្រជាជាតិលោក Kim In Ryong កាលពីថ្ងៃទី១៣ ខែមីនា បានចោទប្រកាន់ ការស្លាប់របស់លោកគីម ជុងណាម (ពីA-Z)គឺជាការរៀបចំរបស់ អាមេរិក និងកូរ៉េខាងត្បូង ក្នុងការទម្លាក់កំហុសទៅឲ្យកូរ៉េខាងជើង ។

ជាមួយគ្នានោះដែរ លោក Tomas Ojea Quintana អ្នកស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃ ទី១៣ ខែមីនា បានស្នើ អង្គការសហប្រជាជាតិចូលរួមស្រាវជ្រាវពីការស្លាប់របស់លោកគីម ជុងណាម ដើម្បីបញ្ជាក់ការពិតឲ្យបានច្បាស់ថា ការស្លាប់ទាំងនោះ ពិតជាមានការលូកដៃ ពីប្រទេសខាងក្រៅដែរ ឬទេ។ ប្រសិនបើអង្គការសហប្រជាជាតិ ចូលរួមស្រាវជ្រាវនោះ កូរ៉េខាងជើង កាន់តែជួបផលអាក្រក់ជាមិនខាន៕ ម៉ែវ សាធី

17_XKWA170313-kim-jong-nam-finger-prints-feature-1-1489452437801

លោកគីម ជុងណាម (កាលពីមិនទាន់បាត់បង់ជីវិត)

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *