មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខាលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ ជំពូក និង ៩២ មាត្រា ដោយច្បាប់មានការផ្លាស់ប្តូរការផាកពិន័យលើច្បាប់ចាស់

កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខាលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ ជំពូក និង ៩២ មាត្រា។ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលព្រះមហាក្សត្រ ទើបឡាយព្រះហស្ដលេខា កាលពីពេលថ្មីៗដោយច្បាប់នេះមានការផ្លាស់ប្ដូរមួយចំនួនលើការផាកពិន័យពីច្បាប់ចាស់ ២០០៧

មាត្រា៦៩
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសមត្ថកិច្ចត្រួតពិនិត្យបទល្មើសចរាចរណ៍ត្រូវចេញបង្កាន់ដៃផាកពិន័យដែលមានគល់បញ្ជីត្រឹមត្រូវ។ ទម្រង់បែបបទនៃបង្កាន់ដៃផាកពិន័យ និងការគ្រប់គ្រងប្រាក់ចំណូលដែលបានមកពីការផាកពិន័យ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

មាត្រា៧៤
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខណ្ឌមុខងារឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកបណ្ណបើកបរ ផ្លាកលេខ បណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី ១០០ ០០០រៀល (មួយសែនរៀល) ទៅ៨០០ ០០០រៀល (ប្រាំបីសែនរៀល)។
ក្នុងករណីដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកធ្វើឲ្យមានការខូចខាតឬបាត់បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតឬបាត់បង់នោះ។
កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខាលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ ជំពូក និង ៩២ មាត្រា។ ផ្អែកតាមរដ្ឋធម្មនុញ្ញ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ដលេខា ច្បាប់នេះ នឹងចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេល ១០ ថ្ងៃ និង ចូលជាធរមាននៅទូទាំងប្រទេសក្នុងរយៈពេល ២០ថ្ងៃ។ ច្បាប់នេះកំពុងផ្សព្វផ្សាយឲ្យសាធារណៈជនបានដឹងចាប់ពីពេលនេះតទៅ៕

មាត្រា៧៥
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃទៅ ១ ខែ និង ពិន័យជាប្រាក់ពី ១០០០០០រៀល (មួយសែនរៀល) ទៅ ៨០០ ០០០រៀល (ប្រាំបីសែនរៀល) ចំពោះជនណាបើកបរយានយន្តដោយគ្មានប័ណ្ណបើកបរ ឬក្នុងរយៈពេលដែលប័ណ្ណបើកបរត្រូវបានដកហូតព្យួរទុក ឬទុកជាមោឃៈ លើកលែងតែជនបើកបរទោចក្រយានយន្ត ឬត្រីចក្រយានយន្ត។
កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ដលេខាលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ ជំពូក និង ៩២ មាត្រា។ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលព្រះមហាក្សត្រ ទើបឡាយព្រះហស្ដលេខា កាលពីពេលថ្មីៗដោយច្បាប់នេះមានការផ្លាស់ប្ដូរមួយចំនួនលើការផាកពិន័យពីច្បាប់ចាស់ ២០០៧។

មាត្រា៧៦
ជនណាបើកបរយានយន្ត មិនព្រមបញ្ឈប់យានយន្តតាមការបញ្ឈប់របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬ សារធាតុញៀន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃទៅ ១ ខែ និង ពិន័យជាប្រាក់ពី ១០០ ០០០រៀល (មួយសែនរៀល) ទៅ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល)។

មាត្រា៧៧

ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ ខែ ទៅ ៦ ខែ និង ពិន័យជាប្រាក់ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០ ០០០ រៀល (បួនលានរៀល)។

មាត្រា៨១
ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូឬថ្នាក់ដឹកនាំជាន់ខ្ពស់បង្កការខូចខាតដល់យានយន្តរបស់ក្បួនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និង ពិន័យជាប្រាក់ពី ៨០០ ០០០រៀល (ប្រាំបីសែនរៀល) ទៅ៤០០០ ០០០រៀល (បួនលានរៀល)។

មាត្រា៨៣

ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យមានរបួសដល់អ្នកដទៃហើយបណ្ដាលឲ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី ២០០០ ០០០រៀល (ពីរលានរៀល)ទៅ ១០ ០០០ ០០០រៀល (ដប់លានរៀល) ។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!