នាង Marilyn Stanley ជនជាតិអាមេរិក ត្រូវគូស្នេហ៍វាយធ្វើបាបយ៉ាងឃោរឃៅ គ្រាន់តែឃើញបុរសម្នាក់បង្ហោះរូបថតរបស់នាងនៅលើហ្វេសប៊ុក ។
«Daily Mail» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកZachary Gross នៅរដ្ឋកេនតាក់គឺ អាយុ៣១ឆ្នាំ បានវាយធ្វើបាបគូស្នេហ៍ក្រោយពីឃើញរូបថតរបស់នាងនៅលើហ្វេសប៊ុកបុរសផ្សេង ។ ការវាយធ្វើបាបនោះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ដោយក្នុងថ្ងៃនោះលោក Zachary Gros ខឹងខ្លាំងពេកឃើញរូបថតរបស់នាងMarilyn នៅលើហ្វេសប៊ុករបស់បុរសផ្សេង ។
គេបានច្រាន Marilyn ឱ្យដួលទៅដី ហើយវាយតប់លើមុខ និងដងខ្លួន ក្រោយមកចាប់សក់ និងយកកាំបិតចៀរស្បែកក្បាលពន្លាត់ចេញមកក្រៅ ដោយនិយាយថា «ពេលនេះក្បាលត្រងោលហើយ តើមានអ្នកណាពេញចិត្ដទៀត» ?
បុរសនោះបានយកស្បែកក្បាលរបស់គូស្នហេ៍ច្រកចូលក្នុងថង់ខ្មៅ រួចយកទៅបោះចោលក្នុងធុងសំរាម ។ ក្រោយមកឱ្យឆ្កែខាំត្រចៀករបស់នាងរហូតដាច់ ធ្វើឱ្យនាងឈឺចាប់យ៉ាងខ្លាំង មុនពេលេដឹកនាងទៅទុកនៅផ្ទះម្ដាយនាង ។ ស្ដ្រីជាម្ដាយបាននាំកូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវគ្រូពេទ្យដេរស្បែកលលាដ៍ក្បាលជាង៨០ថ្នេរ ។ នារីរងគ្រោះបានប្ដឹងប៉ូលិសឱ្យចាប់ខ្លួនជនបង្កហេតុហើយត្រូវតុលាការកាត់ទោសឱ្យជាប់គុករយៈពេល២០ឆ្នាំ ៕