មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

វិធីងាយៗជួយឲ្យស្រកគីឡូបានលឿន​ និងមិនត្រលប់មកធាត់វិញទៀត

ភ្នំពេញ៖ ការ​សម្រក​ទម្ងន់ ជា​រឿង​ពិបាក និង​គួរ​ឲ្យ​ធុញទ្រាន់បំផុតសម្រាប់អ្នកធាត់ កាន់​តែ​ចង់​ស្គមគឺ​កាន់តែធាត់ ។ ខាងក្រោមនេះជាវិធីសាស្ត្រងាយៗជួយឲ្យអ្នកស្គមស្អាត ដោយមិនត្រលប់មកធាត់វិញទៀត ៖

១. បន្លែបៃតង៖

បន្លែពណ៍បៃតង ផ្តល់គុណប្រយោជន៍ជាច្រើន ទៅលើសុខភាព សម្រស់ និង រាងកាយរបស់អ្នក ។ វាជួយឲ្យ ក្បាលពោះ រាបស្មើ ស្អាតបាន ព្រោះបន្លែប្រភេទនេះ ផ្ទុកនូវជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចកាត់បន្ថយកាឡូរី មានក្នុងរាងកាយបាន ។

២. ដំឡូងជ្វា៖

ដំឡូងជ្វា សំបូរដោយវីតាមីនអេ (vitamin A) វីតាមីនស៊ី (vitamin C) និងម៉ង់ហ្កាណែស (Manganese) រុក្ខជាតិប្រភេទនេះសំបូរ ជាតិដែក និង ជាតិសរសៃ ជួយកាត់បន្ថយជាតិខ្លាញ់បានច្រើន ។

៣. តែបៃតង ៖

ជាតែមួយប្រភេទល្អបំផុត ក្នុងការស្រកទម្ងន់ ព្រោះថា វាផ្ទុកនូវ គ្រឿងផ្សំម្យ៉ាង ហៅថា Polyphenols ដែលអាច រំលាយជាតិខ្លាញ់ ទ្រីគ្លីសេរីដ (triglycerid) ដែលមានក្នុងរាងកាយរបស់អ្នក។

៤.ផឹកទឹកឲ្យបានច្រើន ៖

ទឹកជាសារធាតុមួយដែល ល្អចំពោះសរីរាង្គខាងក្នុងរបស់អ្នក ។ វាជួយលាងសម្អាតជាតិពុលពីក្នុងខ្លួន និងអាចឲ្យអ្នកឆ្អែតផងដែរ ពីព្រោះនៅពេលអ្នកពិសារទឹកចាប់ពី១៥កែវឡើងទៅក្នុងមួយថ្ងៃ អ្នកនឹងមានអារម្មណ៍ថា តឹងពោះ ដូច្នេះអ្នកនឹងមិននឹកឃើញអាហារផ្សេងៗទៀតទេ។

៥ . ហាត់ប្រាណ ៖

វាជាវិធីមួយដែលអាចជួយអ្នកឲ្យមានសុខភាពល្អ និងអាចស្រកទម្ងន់បានទៀតផង ។ ជាពិសេសអ្នក គួរតែចំនាយពេល យ៉ាងហោចណាស់ ត្រឹម៣០នាទី មកហាត់ប្រាណ ដើម្បីកម្ចាត់ជាតិពុល និងជាតិខ្លាញ់ចេញពីរាងកាយ ។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *