ក្រុមហ៊ុនធ្វើផ្លូវ D V B នៅចំនុចម្តុំផ្នូរខ្មោចវៀតណាម បង្កកកស្ទះនឹងបិតផ្លូវធ្វើដំណើរលែងចង់កើត
ភ្នំពេញៈបន្ទាប់ពីក្រុមហ៊ុន ធ្វើផ្លូវ D V B ចាប់ពីចំណុចមុខដងនង័្គលនៃមហាវិថីសហព័ន្ឋរុស្សីទៅភ្ជាប់ប្រឡាយចំការឪឡឹក
ដោយមានដាក់លូ និងស្ថាបនាផ្លូវ១ខ្សែនេះជាផ្លូវបេតុងអារមេ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេលជិតមួយខែមកនេះ បានបង្កភាពស្មុគស្មាញខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវ ពិសេសអ្នកធ្វើដំណើរចេញចូល តាមផ្លូវនេះ ជារៀងរាល់ថ្ងៃ ។ បងប្អូនប្រជាពលរដ្ឋបាននាំរអ៊ូ នឹងក្រុមហ៊ុន D V B នេះដោយការកាយដីដាក់លូ មិនព្រមបង្ហាប់ដី ឬ ចាក់ដីអោយពេញ តាមគំរូថ្នល់ចាស់ គឺទុកអោយបែកផុក ពិបាកដើរចូលផ្ទះ ពិសេសលក់អាហារពេលព្រឹកត្រូវដាច់ម៉ូយ ដោយអន្លើរៗ ។ អ្នកធ្វើដំណើរទាំងឡាយ ពិសេសក្រុមកម្មករកាត់ដេរ ឡានដឹកទំនិញ តូចធំ ត្រូវខកចិត្ត នឹងក្រុមហ៊ុន D V B មួយនេះផងដែរ គឺនៅត្រង់ចំណុចផ្លូវកែងផ្នូរខ្មោចវៀតណាម ក្រុមហ៊ុនបានកាត់ផ្លូវដាក់លូ ដោយបន្សល់ទុក នូវផ្លូវបែកម៉ាំ ជាប់ផុងឡានជាច្រើនគ្រឿង ។ ក្រុមហ៊ុននេះ មិនព្រមដាក់ស្លាកសញ្ញាអោយអ្នកដំណើរបានដឹងមុននោះទេ គឺមកដល់ត្រង់ដំណុចផ្លូវអក្សរតេ នេះត្រូវបកក្រោយ អ្នកខ្លះប្រថុយឆ្លងកាត់ ក៏ជាប់ផុង ជាហូរហែរ ។អ្នកធ្វើដំនើរបាននិយាយថា ការបង្កអោយមានផលលំបាកការធ្វើដំនើរនេះមានរយៈពេល មួយសប្តាហ៍ហើយ ធ្វើអោយពួកគាត់ខាតពេលវេលា និង លុយកាក់ក្នុងការហៅឡានសណ្តោង ។ តាមរយៈនេះប្រជាពលរដ្ឋបានស្នើអោយលោក ឃួង ស្រេង ដែលជាអភិបាលក្រុងថ្មី សុំពិនិត្យមើលក្នុងហ៊ុន D V B នេះផង គឺធ្វើការដូចមិនគិតគូរពីការគ្រោះថ្នាក់ ឬ ស្តង់ដាការការងារ អោយបានល្អនោះទេ ។ទាក់ទងនឹងផលលំបាកនេះ កាលពីរសៀលថ្ងៃទី27 ខែមិថុនា លោក សាំ ពិសិទ្ធ ជាប្រធានសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឆ្លើយតប មកក្រុមការងារយើងថា លោកនឹងចាត់ចែងរឿងនេះ ។ លុះដល់ពេលថ្ងៃត្រង់ ថ្ងៃទី 28 នេះឃើញមានការឈូសឆាយ ពង្រាបដី និងចាក់ថ្មមិច ទទឹងផ្លូវប្រមាណ 1ម៉ែត្រ ដើម្បីងាយស្រួលឆ្លងកាត់ផ្លូវ នេះ។តែទោះជាយ៉ាងណា ក្រុមហ៊ុន D V B មួយនេះ ធ្វើការដូចលេងសើច និងមិនខ្លាចប្រជាជនរិះគន់ និងមិនខ្លាចអត់ការងារធ្វើពីមន្ទីរសាធារណៈការនិង ដឹកជញ្ជូនរាជធានីភ្នំពេញ ឬ សាលាក្រុងនោះទេ នោះទេ ។