មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ក្រោយ​១៤​ថ្ងៃ​នៃ​ការប្រកាស​លទ្ធផល​ផ្លូវការ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នឹង​ប្រកាស​សុពលភាព​មេឃុំ ចៅសង្កាត់​ថ្មី​ជា​ផ្លូវការ

ក្រោយ​១៤​ថ្ងៃ​នៃ​ការប្រកាស​លទ្ធផល​ផ្លូវការ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នឹង​ប្រកាស​សុពលភាព​មេឃុំ ចៅសង្កាត់​ថ្មី​ជា​ផ្លូវការ

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​សារជាថ្មី​ថា រយៈពេល ១៤​ថ្ងៃ ក្រោយពី​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នឹង​ប្រកាស​សុពលភាព​របស់​មេ​ឃុំ ចៅសង្កាត់ អាណត្តិ​ថ្មី​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​។ ជា​លទ្ធផល មានតែ​គណបក្ស​នយោបាយ​ចំនួន ៦​ដែល​បាន​ឈ្នះ​អាសនៈ​ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន ១២​ដែល​បាន​ដាក់ពាក្យ​ប្រកួតប្រជែង​នៅ គ​.​ជ​.​ប​។​

​ជាមួយគ្នានេះ មានតែ​គណបក្ស​នយោបាយ ៣​ប៉ុណ្ណោះ ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់ ឬ មេឃុំ ចៅសង្កាត់ រួមមាន​៖
១-​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​មេឃុំ ចៅសង្កាត់ ចំនួន ១.១៥៦
២-​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​មេឃុំ ចៅសង្កាត់ ចំនួន ៤៨៩
៣-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​មេឃុំ ចំនួន ១​។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!