មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អាយុគ្រាន់តែជាតួលេខ! វ័យ៥០ឆ្នាំទៅហើយ តែកុំមើលរាងឡើងកប់ ទាំងស្អាតទាំងស៊ិចស៊ី!

កូរ៉េខាងត្បូង៖ អ្នកគ្រូបង្វឹកកាយសម្បទា Jung Da Yeon ត្រូវបានគេដាក់នាមឲ្យថា«momjjang ajumma» ដែលអ្នកស្រី បានបំផុសគំនិត និងលើកទឹកចិត្តដល់ស្ត្រីមេផ្ទះអាស៊ីគ្រប់រូប ដែលអស់សង្ឃឹមជាមួយនឹងរាងរបស់ខ្លួន ឲ្យងាកមកបរិភោគអាហារដែលជួយឲ្យមានរាងស្អាតជាថ្មីម្តងទៀត។

នាម «momjjang ajumma» នេះមានន័យថា «អ្នកមីងដែលមានរាងស្អាតគួរឲ្យទាក់ទាញ» ដែលនាមនេះ គឺសាកសមបំផុតជាមួយនឹងអ្នកស្រី Jung Da Yeon ដែលអ្នកស្រីមានវ័យរហូតទៅដល់៥០ឆ្នាំទៅហើយ ប៉ុន្តែបើនិយាយពីរាងវិញគឺថាយុវវ័យសុំចាញ់តែម្តង។ ដោយអ្នកស្រី មានទម្ងន់៥០គីឡូក្រាម ដែលមើលទៅស្រស់ស្អាតគួរឲ្យច្រណែនខ្លាំងមែនទែន។

យ៉ាងណាមិញ អ្នកម្តាយកូន២រូបនេះ បានសម្រេចចិត្តថែរក្សារាងឡើងវិញ កាលពីក្នុងអំឡុងឆ្នាំ២០០៣ ដោយកាលនោះ អ្នកនាងបានក្រោកពីគេងនៅពេលព្រឹក ដោយមើលទៅកាន់រាងរបស់ខ្លួន គឺពិតជាតឹងទ្រូងខ្លាំងណាស់ បន្ទាប់មក នាងក៏បានតាំងចិត្ត រៀបចំផែនការដាក់វិន័យខ្លួនឯងក្នុងការតមអាហារ និងការហាត់ប្រាណជាដើម លទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺអ្នកស្រី បានស្រកទម្ងន់រហូតទៅដល់ ២០ គីឡូ ក្នុងរយៈពេលត្រឹមតែ៣ខែតែប៉ុណ្ណោះ។

ក្រោយសម្រកទម្ងន់ទទួលបានជោគជ័យ អ្នកស្រី Jung Da Yeon ក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ដោយសារអ្នកស្រីបានបោះពុម្ភលក់នូវសៀវភៅ វិធីសាស្ត្រក្នុងការតមអាហារ និងសម្រកទម្ងន់ ក៏ដូចជាតាមរយៈវីដេអូហាត់ប្រាណ របស់អ្នកស្រីជាច្រើន ជាមួយនឹងរូបថតមុន និងក្រោយសម្រកទម្ងន់របស់អ្នកស្រីផងដែរ។

លទ្ធផលរបស់អ្នកស្រី បានបំផុតគំនិតស្ត្រីមេផ្ទះកូរ៉េជាច្រើន ឲ្យចាប់ផ្តើមទៅកន្លែងហាត់ប្រាណ ដើម្បីសម្រេចនូវ «momjjang» អ្នកម្តាយស្រស់ស្អាត និងផ្លាស់ប្តូររាងរបស់ខ្លួនឲ្យកាន់តែអស្ចារ្យបន្ថែមទៀត។

ចូលមកដល់ឆ្នាំ២០១៤ អ្នកស្រី Jung Da Yeon បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់ជប៉ុន NHK-TV ដោយអ្នកស្រីបានទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជប៉ុនផងដែរ។ លើសពីនេះអ្នកស្រីក៏បានចេញផ្សាយនូវសៀវភៅសម្រកទម្ងន់ និង DVD ហាត់ប្រាណ នៅទីនោះទៀតផង។ អ្វីដែលមិននឹកស្មានដល់នោះ គឺគ្រាន់តែដាក់លក់ រយៈពេលត្រឹមតែ២សប្តាហ៍តែប៉ុណ្ណោះ សៀវភៅរបស់អ្នកស្រីត្រូវបានលក់អស់ជាង ២០មឺុនក្បាលឯណោះ។

គួរឲ្យដឹងថា នៅក្នុងសៀវភៅរបស់អ្នកស្រី Jung Da Yeon បានលើកយកនូវវិធីសាស្ត្រល្អៗជាច្រើន ចែករំលែកទៅកាន់ប្រិយមិត្ត ក៏ដូចជា អ្នកនាងបានផ្សព្វផ្សាយនូវ “Figurerobics” ការហាត់ប្រាណ តាមចង្វាក់ភ្លេងប្រចាំថ្ងៃ ដែលជួយដល់រាងកាយស្រ្តីមានភាពស្រស់ស្អាត នៅក្នុង DVDរបស់អ្នកស្រីផងដែរ៕

ប្រភព៖ Koreaboo

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *