ជំងឺគ្រុនចាញ់នឹងជំងឺគ្រុនឈាម ជាជំងឺកើតមានច្រើនជាងគេនៅក្នុងរដូវវស្សា ដូច្នេះសូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន នៅខេត្តក្រចេះ
ខេត្តក្រចេះ៖ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា បានឲ្យដឹងថា នៅដើមឆ្នាំ២០១៧នេះ សភាពអ្នកជំងឺចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ មានចំនួនប្រហាក់ប្រហែលទៅនឹងដើមឆ្នាំ២០១៦ដែរ ។
លោកបានបន្តរថា ចំនួនករណីអ្នកជំងឺសរុប ក្នុងនោះអ្នកមកពិគ្រោះជំងឺស្មើនឹង២៦,៨១៧នាក់ ហើយអ្នកជំងឺមកដេកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមានចំនួន ៣,៩៩១នាក់ ។ នៅក្នុងខេត្តក្រចេះ ជំងឺដែលមានតួរលេខខ្ពស់ជាងគេ ទី១ គឺជំងឺរលាកផ្លូវដង្ហើម មានអ្នកជំងឺដល់ទៅ ៧,០១២នាក់ ភាគច្រើនជាកុមារមានអាយុក្រោយ១០ឆ្នាំ ។ ទី២ គឺជំងឺរាករុះ មានអ្នកជំងឺស្មើនឹង ១,២៥៩នាក់ហើយភាគច្រើនក៏លើកុមារតូចៗដូចគ្នា ។ ទី៣ ជំងឺរលាកក្រពះ មានអ្នកជំងឺចំនួន ១៥៥នាក់ ច្រើនកើតលើមនុស្សពេលវ័យនឹងមនុស្សវ័យចំណាស់ និងមានអ្នកជំងឺកើតរោគរាក់មួល មានចំនួន ៥៥៤នាក់ កើតលើកុមារនិងមនុស្សចាស់ ហើយក្នុងនោះទៀតសោតលោកបានបញ្ចាក់អោយដឹងដែរថា អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក មានចំនួនរហូតដល់ទៅ ២៥១នាក់ ។
លោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ជំងឺដែលកើតមានច្រើនជាងគេនៅក្នុងរដូវវស្សានេះ គឺជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមតែម្តង ។
ជាមួយគ្នានោះ លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយ៉ាងទទូចផងដែរថា ដោយសារនៅក្នុងរដូវវស្សានេះ មានភ្លៀងធ្លាក់ជោគជាំ និងមានសត្វមូសច្រើននៅគ្រប់ទីកន្លែង ដែលជាមូលហេតុបង្កឲ្យកើតមានជំងឺគ្រុនចាញ់និងជំងឺគ្រុនឈាម ។ ដូច្នេះហើយសូមឲ្យប្រជាពលរដ្ឋទាំងអស់នៅពេលចូលព្រៃ ឬរស់នៅតំបន់ព្រៃដាច់ស្រយាលត្រូវដេកក្នុងមុងជ្រលក់ថ្នាំ ចំណែកឯប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រូវតែសម្អាតបរិស្ថាននៅជុំវិញឲ្ស្ត បានស្អាតកុំឲ្យមានកន្លែង ឬរបស់ដក់ទឹក ដូចជាកងឡាន ត្រឡោកដូង ជាដើមត្រូវចាក់ខ្សាច់នឹងផ្កាប់វាចោល ត្រូវលាងសម្អាតអាងឬពាងឲ្យបានញឹកញ៉ាប់ ដើម្បីកុំឲ្យវាក៏កើតសត្វមូស ហើយដោយឡែកនៅក្នុងផ្ទះវិញ យើងត្រូវបើកបង្អួចឲ្យមានខ្យល់និងពន្លឺព្រះអាទិត្យចេញចូលបានគ្រប់គ្រាន់ ជាពិសេសជាងនេះទៀតនោះ កុមារតូចៗត្រូវពាក់អាវដៃវែង និងមិនត្រូវឲ្យលេងនៅកន្លែងងងឹតជាដាច់ខាត់ ។ ក្នុងករណីមានអ្នកភូមិ ឬកុមារណាម្នាក់ មានអាកាសរៈគ្រុនក្ដៅ សូមប្រញ៉ាប់បញ្ជូនមកមណ្ឌលសុភាពដែលនៅជិតលោកអ្នកជាបន្ទាន់ ៕ រាយការណ៍ ពីរខេត្ត ក្រចេះ សុខ អូន TV .NYK អនឡាញន៍