មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

បទល្មើសដឹកជញ្ជូន​ឈើ​ឆ្លងកាត់ និង​ដឹក​ចេញពីខេត្តកំពង់ធំនៅតែបន្តដោយសារមានការឃុបឃិតពីមន្ត្រីពុករលួយ!

ខេត្ត​កំពង់ធំ ៖វិធានការរបស់រដ្ឋាភិបាល ដែលបានដាក់ចេញកាលពីខែមករា ឆ្នាំ២០១៦​ក្នុង​ការ​បង្ក្រាប​បទ​ល្មើសព្រៃ​ឈើ និង ទប់ស្កាត់បទល្មើសរត់ពន្ធឈើតាមបណ្តារាជធានីខេត្តមួយចំនួន ត្រូវបានមជ្ឈដ្ឋាននានាវាយតម្លៃថា ៖​គឺជា​រឿង​ឥត​ន័យ ព្រោះមកដល់ពេលនេះបទល្មើសកាប់ឈើនិង ដឹកជញ្ជូនឈើ នៅតែកើតឡើងដូចភ្លៀងរលឹមដដែល ។

បើតាមរបាយការណ៍ដែលអ្នកសារព័ត៌មានទទួលបានៗ បង្ហាញថា ចន្លោះពី ខែវិច្ឆិកាឆ្នាំ២០១៦ ដល់ខែឧ​សភា ឆ្នាំ​២០១៧នេះ មានឈើខុសច្បាប់ដឹកឆ្លងកាត់ និងដឹកចេញ​​ពី​ខេត្តកំពង់ធំជាច្រើនម៉ែត្រ​គូប ឆ្ពោះទៅកាន់រាជធានី
ខេត្តមួយចំនួន និងនាំចេញទៅស្រុកយួនផងដែរ ។

សកម្មភាពកាប់ឈើខុសច្បាប់កើតឡើងក្នុងតំបន់ ព្រៃការពារ ព្រៃអភិរក្ស ដូចជា៖ ព្រៃឡង់ ព្រៃអង់តែន។ល។
នៅក្នុងរបាយការណ៍នី​មួយៗបានបង្ហាញ​ថា សកម្មភាពកាប់ឈើ និង ដឹកជញ្ជូន ឈើខុ​ស​ច្បាប់​ដែល​អាច​ធ្វើ​​​ទៅបាន គឺដោយមានការឃុបឃិត​សូកប៉ាន់រវាងមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ​មួយចំនួន ហើយ​​​ពួក​​​ឈ្មួញ​ក៏បានសូកប៉ាន់មន្ត្រីជំនាញ ដើម្បីចូលទៅ​កាប់ឈើ នៅក្នុងតំបន់ការពារនិងតំបន់អភិរក្ស៍នោះ​។

​ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៣ ខែឧ​សភា ២០១៧នេះ ​មាន​រថយន្ត​ហ៊ីយ៉ាន់​ដាយ​ដឹក​ឈើធ្នង់​ខុស​ច្បាប់​ចំនួន​៧៤ដុំ​ របស់​ឈ្មោះ ​ធា ​ភេទ​ប្រុសអា​យុ​២៦​ឆ្នាំ​ រស់នៅភូមិព្រែកតាមាក់ ​ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ថ្ម​ សហ​ការ​ជា​មួយ​កម្លាំង​អាវុធ​ហត្ថ​ស្រុក​សន្ទុក​ ស្ទាក់​ចាប់​រថយន្ត​ម៉ាក់​ហ៊ីយ៉ាន់ដាយ​ ដឹកឈើ​ធ្នង់៧៤ដុំ​នៅចំណុច​ភូមិវាំងត្បូង​ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈពេលដែលរថយន្តកំពុង​ដឹក​ឈើ​​ចេញ​ពី​ទី​រួម​ខេត្ត​កំពង់​ធំ នៅ​វេលា​ម៉ោង១១.៥០នាទី​ ថ្ងៃទី១៣ ខែឧ​សភា ឆ្នាំ២០១៧នេះ ។

ក្នុងនោះលោក ស្រី សំណាង មេបញ្ជារកា​កង​រាជអាវុ​ធ​ហត្ថស្រុកសន្ទុបានអោយដឹងថា​ ៖ បន្ទាប់ពីបានទទួលព័​ត៏​មាន ពី​ភ្នាក់ងារ​សំងាត់​ភ្លាម ​លោកបានបញ្ជារ​អោយកំម្លាំងអាវុធហត្ថ​សហ​ការ​ និងរដ្ឋបាលព្រៃឈើ​បានត្រៀមកំម្លាំងចាំស្ទាក់ចាប់ លុះមួយសន្ទុះក្រោយមក ក៍បានឃើញរថយន្តនោះដឹកឈើចេញពីខេត្តកំពង់ធំ​ ខណៈពេលនោះកម្លាំងសមត្ថកិច្ចបានស្ទាក់ឃាត់សួរ​នាំ​ឃើញ​ថា​ មិនមានច្បាប់ទំលាប់អីទេ​ ហើយនាំយក​រថ​យន្ត​ដឹក​ឈើ​គ្មា​នច្បាប់​នោះ ​ប្រគល់ទៅ​អោយ​ជំនាញផ្នែករដ្ឋបាលព្រៃឈើ​កំពង់ថ្ម​ ព្រមទាំងឃាត់ខ្លួនអ្នកបើកបរ និង អ្នករួមដំណើរចំនួន២នាក់ ស្រីមួយនាក់ ប្រុសម្នាក់់ យកទៅ​សួរ​នាំ នៅផ្នែក​រដ្ឋបាលព្រៃឈើ​កំពង់ថ្ម និង ធ្វើកំណត់​ហេតុបញ្ជូនទៅរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត ។

លោកសុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពងថ្ម បានអោយដឹងថា ឈើធ្នង់ដែលផ្ទុកលើរថយន្ត​ម៉ាក់ហ៊ី​យ៉ាន់​ដាយនោះមានចំនួន៧៤ដុំ​ស្មើរនិង១.៣៧១គូប​ឈើ​ និង រថយន្ត​ត្រូវបានរក្សារទុក​នៅ​ផ្នែក​រដ្ឋបាលព្រៃឈើ​កំពង់ថ្ម ចំណែកអ្នកបើកបរនិងអ្នករួមដំណើរត្រូវបានកសាងសុំណុំរឿងទៅតាមផ្លូវច្បាប់ ។

ដូច្នេះក្រសួងនិងស្ថាប័ន ពាក់ព័ន្ធគួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះសព្វថ្ងៃនេះបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ នៅតែកើតឡើងដដែល ជាដដែល ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *