មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ល្បែងភ្នាល់​ទឹកភ្លៀង​​នៅក្រុងបាត់ដំបងប្រជាពលរដ្ឋថាចៅហ្វាយខេត្តនិង ស្នងការខេត្តជាអ្នកនៅពីក្រោយខ្នង?

ខេត្តបាត់ដំបង៖ វង់ល្បែងភ្នាល់ទឹកភ្លៀងកក្រើកក្រុងបាត់ដំបងប្រជាពលរដ្ឋ​និយាយថាចៅហ្វាយខេត្តនិងស្នងការអាចជាខ្នងបង្អែកដ៏រឹងមាំរបស់ក្រុមមេល្បែងទឺកភ្លៀងមួយនេះ ។​ ប្រជាពលរដ្ឋបន្ត​ឲ្យ​ដឹងទៀតថា បច្ចុប្បន្ននេះ​ល្បែងភ្នាល់​ទឹកភ្លៀង​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ភូមិ​ស្រែ​១០០ សង្កាត់​ស្រែ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថ​កិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ផ្ដើមចេញពី​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ បាន​នាំ​ឲ្យ​កើ​តមាន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម​លួច​ប្លន់ និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម​។

មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេ​ត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ល្បែងភ្នាល់​ទឹកភ្លៀង ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ពង្រឹង​សន្តិសុខ​សង្គ​ម​ស្របតាម​គោ​លន​បាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ប្រជាពលរដ្ឋ​ក្រុងបាត់ដំបងបាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែងតែ​ឃើញ​ក្រុមអ្នកលេង​ល្បែងភ្នាល់​ទឹកភ្លៀង​ជិះ​​រថយន្ត​ទំនើបៗ​ចូលទៅ​ទីតាំង​ចាក់​ភ្នាល់ ហើយ​ឡើងលើ​ដំបូលផ្ទះ​ខ្ពស់​សម្លឹងមើល​មេឃ ហើយ​ឆ្លើយឆ្លង​គ្នា​តាម​វិទ្យុទាក់ទង​ឬ​អាយកូម​លាន់​ទ្រហឹង​។

មេ​ល្បែងភ្នាល់​ទឹកភ្លៀង​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​តា​ល់ និងត្នោតជុំហើយ​មានកូន​កញ្ច្រែង​រាប់សិប​កន្លែង​ចាំ​ទទួល​លុយ​ភ្នាល់​ពី​អតិថិជន ប្រមូលបាន​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ​។ បញ្ហា​នេះ​ថ្នា​ក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ ព្រោះ​ល្បែងភ្នាល់​ទឹកភ្លៀង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។​ប្រ​ភពពី​អ្នក​ធ្លាប់​លេង​ភ្នាល់​ល្បែង​ទឹកភ្លៀង​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​អតិថិជន​មកពី​គ្រប់ទិសទី ដើម្បី​ចាក់​ល្បែងភ្នាល់​ទឹកភ្លៀង​ដែល​បើក​លេង​នៅ​សង្កាត់​អូរ​ចារ មានឈ្មោះ​​តា​ល់ ជា​មេ​ធំ និង​មានកូន​កញ្ច្រែង​ជាច្រើន​នាក់​។

មន្ត្រីរាជការ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា លោក ច័ន្ទ សុផល ជា​អភិបាលខេត្ត លោក ស ថេត ជា​ស្នងការ​នគរបាល​ខេ​ត្ត ក៏ដូចជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង សុទ្ធតែ​ដឹង​យ៉ាងច្បាស់​ពី​រឿង​ឈ្មោះ​តា​ល់ បើក​ល្បែងភ្នាល់​ទឹកភ្លៀង​ទ្រ​ង់ទ្រាយ​ធំ​នៅ​ភូមិ​ស្រែ​១០០ សង្កាត់​ស្រែ​ចារ ក្រុង​បាត់​ដំបង ខេត្តបាត់ដំបង ។ ក៏ប៉ុន្តែ​មិនឃើញ​មាន​ចំណាត់ការ​ទប់ស្កាត់​ដើម្បី​រក្សា​សន្តិសុខ​សង្គម​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង អំពាវនាវ​ឲ្យ​ក្រសួង​និ​ង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តបាត់ដំបង គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។

ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ​អង្គភាពទូរទស្សន៍ NYK យើងរង់ចាំបកស្រាយពីសមត្ថកិច្ចពាក់ព័ន្ធរាល់មោងធើ្វការ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *