មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ប្រជាពលរដ្ឋ ទូទាំងប្រទេសកំពុងមានការភ័យខ្លាច នឹងព្រួយបារម្ភ អំពី​សុខភាពគ្រប់ៗគ្នា ក្នុងការបរិភោគចំណីអាហារ បន្លែផែ្លឈើ ​ប្រចាំ​ថ្ងៃ​

ចេញផ្សាយដោយ ៖ អង្គភាព NYK

ភ្នំពេញ ៖ ​បច្ចុប្បន្នប្រជាពលរដ្ឋ ទូទាំងប្រទេសកំពុងមានការភ័យខ្លាច នឹងព្រួយបារម្ភ អំពី​សុខភាពគ្រប់ៗគ្នា ក្នុងការបរិភោគចំណីអាហារ បន្លែផែ្លឈើ ​ប្រចាំ​ថ្ងៃ​នេះ​។ល។និង។ល។ហើយក៍មាន​ការលើកឡើង​ នឹងរិះគន់ថា លោក ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ កាំកុងត្រូល មាន​ភាព​ធូ​រលុង​ បណ្ដែតប​ណ្ដោ​យ​ឲ្យ​ទំនិញ​ មាន​សារធាតុ​គីមី ហូរ​ចូល​ពីរ​ប្រទេសជិតខាង មកដាក់​លក់​លើ​ទីផ្សារ​ស្រុក​ខ្មែរ ធ្វើឲ្យ​ប៉ះពាល់​ ដល់សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ ជារៀងរាល់ថ្ងៃ ។

​​មន្ត្រី​ស្ថាប័នមួយបម្រើការ​នៅច្រកជ្រៃធំ ខេត្តកណ្ដាល បាន​លួចខ្សឹប​ប្រាប់​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ គេមិនដែលឃើញ មន្ត្រីៗ​អគ្គនាយកដ្ឋាន​កម្ពុជា​ ត្រួតពិនិត្យ​ទំនិញ​ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​អំពើ​ក្លែងបន្លំ ហៅ​កាត់​ថា ( កាំកុងត្រូល​ ) ធ្វើការ​បង្ក្រាប​រាល់​ទំនិញ ​ម្ហូបអាហារ ដែល​ហូរ​ចូល​ពី​ប្រទេស​ជិតខាង ដែល​ធ្វើអោយ​ប៉ះពាល់​ ដល់​សុខភាព​ប្រជាពលរដ្ឋ​ អោយបាន​ល្អ​ប្រសើរ ​ជាង​មុន​នោះ​ឡើយ​។

​ចាប់តាំងពី​នាយកដ្ឋាន​កាំកុងត្រូល​ ត្រូវបាន​តម្លើង​ទៅជា ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​ដែល​មាន​លោក ម៉ក់ ពេជ្ជ​រិទ្ធិ ទីប្រឹក្សា​ផ្ទាល់​ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងជា​ប្រតិភូ​រដ្ឋាភិ
បាល​ ទទួល​បន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​មួយនេះ​កាលណា​មក ទំនិញ​មាន​សារធាតុ​គីមី​ នៅតែមាន​ហូរ​ចូល​ មកពីរ​បណ្ដា​ប្រទេសជិតខាង ​យកមក​លក់​នៅក្នុង​ប្រទេស​កម្ពុជា ។

ទំនិញ​ទាំងនោះ ធ្វើអោយប៉ះពាល់​ ដល់​សុខភាពប្រជាពល រដ្ឋ​ យ៉ាងខ្លាំង រហូតមកដល់​សព្វថ្ងៃ។​ទាំងអស់នេះសបញ្ជាក់​ យ៉ាងច្បាស់ថាគឺ​បណ្ដាលមកពី ​ភាព​ធូរ​លុងរ​បស់​ លោក​ អគ្គ​នាយក ម៉ក់ ពេជ្ជ​រិទ្ធ​។​​

ប្រជាពលរដ្ឋ​ និង​មន្ត្រី​មួយចំនួន​ រិះគន់ថា លោក ​ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក ​កាំកុងត្រូល​ កាន់តំណែងដុះ​ស្លែ តែងតែធើ្វបុណ្យ​លាងបាប មិន​បាន​អនុវត្ត​ ឲ្យបាន​ត្រឹមត្រូ​វ​ តាម​តួនាទី​របស់​ខ្លួន​នោះ​ទេ ។ ហើយ​នៅ​តាម​ច្រកព្រំដែន​វិញ ​ពួកគេ​បាន​បើកដៃ​ ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​ខូច​គុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់  និង​គ្រឿងឧបភោគ​បរិភោគ មាន​លាយ​សារធាតុ​គីមី មក​ចែកចាយ​ពេញ ទីផ្សារ​ស្រុក​ខ្មែរ​តែ​ម្តង ។

នាយកដ្ឋាន កាំកុងត្រូល គឺជាស្ថាប័នជំនាញ លើ​ការ ត្រួតពិនិត្យ ចំណីអាហារ ដើម្បីធានា​ដល់សុខភាព ប្រជាពលរដ្ឋ កម្ពុជា។ ​បានស្ថិតក្រោម អំណាច លោក​ម៉ក់ ពេ​ជ្ជ​រិទ្ធ ជាច្រើន​ឆ្នាំ កន្លងមកនេះ បាន​បង្ក​ឲ្យ ប្រជាពលរដ្ឋចាប់ពីអាយុ ១០ ឆ្នាំ ឡើងទៅ នៅកម្ពុជា ភាគច្រើន ទទួលរង នូវ​ជំងឺ ក្រពះ ពោះវៀន ​ទឹកនោមផ្អែម ​និង​រង​គ្រោះថ្នាក់​ដល់​ជីវិត​…​ជាដើម​។ ដែល​ផ្ដើមចេញពីបញ្ហា​ចំណីអាហារដែល​នាំចូល​ខ្វះការត្រួតពិនិត្យ ​ពី មន្ត្រីកាំកុងត្រូល ដែលដឹកនាំដោយលោក ម៉ក់ ពេជ្ជរិទ្ធ ប្រធាននាយកដ្ឋាននេះតែម្ដង។

ករណីបទល្មើសចំណីអាហារនៅ​កម្ពុជា បង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋខ្មែពេញបន្ទុកមិនត្រូវបានលោក ម៉ក់ ពេជ្ជរិទ្ធ ធ្វើកាទប់ស្កាត់នឹងបង្ក្រាបទេបែជាគសង្កេត ឃើញតែ សកម្មភាព ធ្វើបុណ្យ ដាក់​ទានបន្តិចបន្ទួចរបស់លោក ម៉ក់ ពេ​ជ្ជ​រិទ្ធ ប្រធាន នាយកដ្ឋាន កាំកុងត្រូល ធ្វើឲ្យ​មជ្ឈដ្ឋានទូទៅ​ តែងពោល​ តៗ​គ្នា តាមរបៀប បុណ្យ​ក៏​ធ្វើ ឈើ​ក៏​កាប់ សត្វក៏​សម្លាប់ ទើប​បច្ច័យ របស់លោក ប្រធាន ហាក់​ពុំចេះ​រីងស្ងួត បែប​ហ្នឹង ។​​

ចំណែកអ្នករងគ្រោះពិតប្រាកដនោះ​គឺ ពលរដ្ឋ​ខ្មែរដែល​ផ្តល់ក្តីសង្ឃឹមទៅលើការគ្រប់គ្រងការត្រួតពិនិត្យប្រកបដោយមហា​គតិ បណ្ឌិត របស់លោក ម៉ក់ ពេ​ជ្ជ​រិទ្ធ ដោយ​មិន អាច​ប្រកែក បានឡើយ ។ ព្រោះ​បើ ផ្អែកលើ សុខភាព ប្រជាពលរដ្ឋ ខ្មែរ​បច្ចុប្បន្ន គឺ​ពិតជានៅមានប្រភេទចំណីអាហារ ច្រើនណាស់ដែល​ប៉ះពាល់ ដល់​សុខភាព ហើយ​គ្មាន ការត្រួត ពិនិត្យ ឲ្យបាន ត្រឹមត្រូវ ដែល​តម្រូវ ឲ្យមាន ថ្នាក់ដឹកនាំ ដែលមាន សមត្ថភាពពិតប្រាកដទើប​អាចដោះស្រាយបញ្ហាសុខភាព ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ព្រោះ​ចំណី អាហារ ប្រកបដោយ គ្រោះថ្នាក់ នេះ​បាន ។​

​កន្លងមក​មាន​សេចក្ដី រាយការណ៍​ថា  នៅ​ច្រក​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះកុង ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ច្រក​ព្រំដែន​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង និង​ច្រក​អន្តរជាតិ​បាវិត​ ជាដើម ។​​ សមត្ថកិច្ច​បាន​បើកដៃ​ឲ្យ​ឈ្មួញនាំ​ចូល​ទំនិញ​ខូច​គុណភាព​ និង​ចំណីអាហារ បន្លែ​ផ្លែឈើ សាច់គោ សាច់មាន់ សាច់ជ្រូក និង​ប្រហិត ខូច​គុណភាព ​ពីរ​ទឹកដី​សៀម​ ទឹកដី​យួន ​ចូល​ស្រុក​ខ្មែរ​យ៉ាង​គគ្រឹកគគ្រេង​ ដែលធើ្វ​ឲ្យ​ប្រជាជនខ្មែរ ​កើត​ជំងឺលើសឈាម ។ ជាពិសេស​នោះ​គឺ​ទឹកនោមផ្អែម ​ដែល​កំពុង​តែ​វាយលុក​ លើ​ពលរដ្ឋ​ខែ្មរ​គ្រប់ៗ​គ្នា​នា​ពេលបច្ចុប្បន្ន​នេះ​។​​

ប្រជាពលរដ្ឋ រិះគន់ថា លោក ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ ចំពោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញ​ខូច​គុណភាព ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី ទឹក​ស៊ុប និង​ចំណីអាហារ​ផ្សេងៗ ​មក​លក់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទទួលទាន​។  ដោយហេតុ​ថា ពេល​ឈ្មួញ​នាំ​ចូល ​តាម​ច្រកព្រំដែន មន្ត្រី​កាំកុងត្រូល​ក្រោម​ការគ្រប់គ្រង ​របស់​លោក ម៉ក់ ពេជ្ជ​រិទ្ធ មិន​បាន​ត្រួតពិនិត្យ​គុណភាព​ ទំនិញ​និង​ចាត់វិធានការ​បង្ក្រាប​នោះទេ ហើយ​បែរជា​នាំគ្នា​ទៅ​ត្រួតពិនិត្យ​ស្ពៃជ្រក់ ត្រសក់​ត្រាំ ដែល​អាជីវករ​លក់ដូរ​នៅលើ​ទីផ្សារ​ទៅវិញ ។​

ជាក់ស្តែង​ថ្មីៗ​នេះ​ មាន​សេចក្តីរាយការណ៍​ពី​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា កុមារា​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​គួរ​ឲ្យ​អាសូរ​បំផុត​ នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ ឋិត​ក្នុងភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​វេលា​ ម៉ោង​០២ ទៀប ភ្លឺ​ ឈានចូល​ព្រឹក​នា​ថ្ងៃទី​០៤ ខែ ឧសភា ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​ពុល​ចាហួយ​ដូង​ ម៉ាក M&S បាត់ដំបង​ ក្នុង​កម្រិត​ធ្ងន់ធ្ងរ​រួចមក ។​

​គួរ​រំលឹក​ផងដែរ​ថា ​ថ្មីៗ​នេះ​លោក ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ កាំកុងត្រូល​ ក្រសួង​ពាណិជ្ជកម្មត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ខ្លាំង​បន្ទាប់ពី​លោក​ ប្រកាស​ប្រមូល​ទិញ អង្ករ​ប្លា​ស្ទិក​ និង​ទឹក​ស៊ុប ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​យួន ។​​ ការប្រកាស​របស់​លោក ម៉ក់ ពេជ្ជ​រិទ្ធ ត្រូវបាន​មជ្ឈដ្ឋាន​នានា ​រិះគន់ថា ជា​ការលើកទឹកចិត្ត​ ដល់​មន្ត្រី​កាំកុងត្រូល ​តាម​ច្រកព្រំដែន ច្រកទ្វារ​អន្តរជាតិ និង​ច្រករបៀង ដែល​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​ខូច​គុណភាព ជាពិសេស​គ្រឿងឧបភោគ​បរិភោគ​ ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ ចូលមក​ចែកចាយ​លើ ទីផ្សារ​ក្នុងស្រុក​ខ្មែរ ។

ពាក់ពន្ធ័ករណីខាងលេីនេះ អង្គភាព NYK មិនអាចទំនាក់ទំនងសំុការបំភ្លឺពី លោក ម៉ក់ ពេជ្ជរិទ្ធ បានទេ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *