មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

កម្លាំងចម្រុះដឹកនាំដោយលោក អ៊ួង សម្បត្តិ អភិបាលរងស្រុកចិត្របូរី បង្រ្កាបបានសត្វសារិកាកែវវងប្រមាណជិត១០០០ក្បាល

ក្រចេះ៖កម្លាំងចម្រុះដឹកនាំដោយលោក អ៊ួង សម្បត្តិ អភិបាលរងស្រុកចិត្របុរីនិងសម្របសម្រួលដោយ លោក ទុក វិនីត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះបានចុះបង្រ្កាបទីតាំងស្តុកសត្វសារិការកែវវងជិត១ពាន់ក្បាលដែលគ្រុមឈ្មួញបំរុងនាំចេញទៅលក់នៅប្រទេសវៀតណាម។ ហេតុការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៣ ខែឧសភាឆ្នាំ ២០១៧ នៅចំនុចភូមិ ព្រែកសាម៉ាន់ ឃុំ បុសលាវ ស្រុក ចិត្របុរី ខេត្តក្រចេះ។
លោក អ៊ួង សម្បត្តិ អភិបាលរងស្រុកចិត្របុរីបានឲ្យដឹងថាប្រតិប័ត្តការនេះរួមមានកម្លាំងជំនាញរដ្ឋបាលព្រៃឈេីនគរបាលខេត្តកម្លាំងអាវុធហត្តហេីយបាន រិបអូសបានសត្វសារិការកែវវងប្រមាណជិត១ពាន់ក្បាល ដែលពួកក្រុមឈ្មួញស្តុកទុកបំរុងយកទៅលក់នៅប្រទេសវៀតណាមតែអស់លក្ខ័ត្រូវសមត្ថកិច្ចចម្រុះធ្វេីការបង្រ្គាបរឹបអុសយកតែម្ដង។
លោក អីុវ ហាក់ នាយរងសង្កាត់រដ្ឋបាលព្រៃឈេីកន្ទួតបានឲ្យដឹងថាម្ចាស់ផ្ទះដែលស្តុកសត្វសារិការកែវវងនោះមានឈ្មោះ ពក ណេង ភេទ ប្រុស រស់ នៅទីតាំងកេីតហេតុខាងលេី ពេលសមត្ថកិច្ចចុះបង្រ្កាបបានរត់គេចខ្លួនបាត់ បន្សល់ទុកនូវវត្ថុតាងត្រូវបានកម្លាំងជំនាញរឹបអូសមានសត្វសារិកាកែវប្រមាណជិត១០០០ក្បាលយកទៅរក្សាទុកបណ្ដុះអាសន្ននៅសង្កាតរដ្ឋបាលព្រៃឈេីកន្ទួតហេីយនិងធ្វេីកំណត់ប្រលែងឲ្យសត្វទាំងនេះមានសេរីវិញ៕​ រាយការណ៍ ដោយ៖ សុខខូន

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *