មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំលំជ័រ ស្រុកអូរយ៉ាដាវ មិនបង្ក្រាបរថយន្តកែច្នៃដឹកឈើខុសច្បាប់ពេញរថយន្តបែរជាឃាត់ខ្លួនអ្នកសារពត៌មាន៦នាក់ដែលកំពុងថតសកម្មភាពល្មើសច្បាប់នោះ

ខេត្តរតនគិរី៖ ក្រុមអ្នកសារពត៌មានចំនួន៦នាក់មកពីអង្គភាពផ្សេងៗគ្នាត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំលំជ័រ ស្រុកអូរយ៉ាដាវ ធ្វើការឃាត់ខ្លួនខណៈដែលក្រុមអ្នកសារពត៌មាន៦នាក់ខាងលើកំពុងធ្វើសកម្មភាពថតរថយន្តកែច្នៃមួយគ្រឿងដឹកឈើខុសច្បាប់ពេញរថយន្តនៅពីខាងក្រោយប៉ុស្តិ៍រដ្ឋបាលរបស់ខ្លួនប្រមាណ៥០ម៉ែត្រ ហើយមិនធ្វើការបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែងនោះទេ តែបែរជាមកឃាត់ខ្លួនអ្នកសារពត៌មានយកមកប៉ុស្តិ៍សួរនាំទៅវិញ។ ហេតុការណ៍ឃាត់ខ្លួនក្រុមអ្នកសារពត៌មានពីសំណាក់មន្ត្រីប៉ុស្តិ៍នគរបាលខាងលើធ្វើឡើងនៅវេលាម៉ោង១២និង៤៩នាទីឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។
នៅពេលក្រុមអ្នកសារពត៌មានទាំង៦នាក់ស្ថិតក្នុងប៉ុស្តិ៍រដ្ឋបាលនោះគឺត្រូវបានមន្ត្រីនគរបាលឈ្មោះម៉ៅ និងឈ្មោះឥណ្ឌា ដែលជាឈ្មោះហៅក្រៅរបស់មន្ត្រីទាំងពីរសួររកអត្តសញ្ញាណប័ណ្ណ លិខិតបេសកម្មរបស់អភិបាលខេត្តជាដើម។ ហើយអ្នកសារពត៌មានដែលអង្គុយនៅក្នុងប៉ុស្តិ៍ត្រូវបាននគរបាលថតរូបរបៀបដូចជនល្មើសដូច្នោះដែរ។ នគរបាល២រូបនោះបាននិយាយថាការឃាត់ខ្លួនអ្នកសារពត៌មាននេះគឺធ្វើតាមបទបញ្ជាមេប៉ុស្តិ៍របស់គេឈ្មោះស្លៃម៉ាន ហាស្សាន់ អនុសេនីយ៍ត្រី ស័ក្ក1 ហើយបន្ទាបពីការសួរនាំរួចមន្ត្រីនគរបាលទាំង២រូបនោះបានយកជម្រើស២គឺជម្រើសទី១ អ្នកសារពត៌មានទាំង៦នាក់ត្រឡប់រថយន្តទៅក្រោយវិញជាបន្ទាន់ ធ្វើយ៉ាងណាត្រូវចេញអោយផុតពីទឹកដីរដ្ឋបាលស្រុកអូរយ៉ាដាវជាដាច់ខាត។ ទី២ ក្រុមអ្នកសារពត៌មានត្រូវចូលទៅដេកក្នុងឡានដោយនគរបាលតម្រូវដកសោរឡានយកទៅរក្សាទុកមិនអនុញ្ញាតិអោយក្រុមអ្នកសារពត៌មានបើកបរក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ ពួកគេបានធ្វើការស្តីបន្តោសដល់ក្រុមអ្នកសារពត៌មានដែលបានឃាត់ខ្លួនខាងលើថាសកម្មភាពរបស់អ្នកសារពត៌មានដាច់ខាតត្រូវជូនដំណឹងមកជាមុនបើចង់ធ្វើសកម្មភាពយកពត៌មានអ្វីក៏ដោយ។ មន្ត្រីនគរបាលនោះនិយាយថាទឹកដីរដ្ឋបាលរបស់លោក លោកជាអ្នកគ្រប់គ្រង ដូច្នេះអ្នកសារពត៌មានចង់ធ្វើសកម្មភាពអ្វីមួយត្រូវជូនដំណឹងដល់មកនគរបាលមូលដ្ឋានជាដាច់ខាត។
អ្នការពត៌មានទាំង៦នាក់បានត្រឡប់មកទីរួមខេត្តវិញទាមងក្តីសង្ស័យជាច្រើនទាក់ទិនទៅនឹងបទល្មើសផ្សេងៗដែលអាចនឹងកើតមាននៅក្នុងរាត្រីនោះ។ ពីព្រោះថានៅមុននេះបន្តិចមានប្រជាពលរដ្ឋរាយការណ៍ថាមានរថយន្តកែច្នៃមិនក្រោមពី៣០គ្រឿងទេក្នុងមួយយប់ៗដែលបានដឹកបទល្មើសព្រៃឈើគួរអោយព្រឺសប្បុរចេញពីភូមិគងឃុំប៉ាតេឆ្ពោះទៅខាងក្រោយប៉ុស្តិ៍រដ្ឋបាលខាងលើនេះ។ ជាក់ស្តែងដូចនៅក្នុងពេលកំពុងកើតហេតុគោយន្តកែច្នៃមួយគ្រឿងបានដឹកបទល្មើសព្រៃឈើតាមផ្លូវដូចដែលមានសេចក្តីរាយការណ៍នោះពិតប្រាកដមែន ហើយនោះត្រូវបានដឹកចូលទៅផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកអូរយ៉ាដាវនោះ។ ប៉ុន្តែនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ សេចក្តីរាយការណ៍បានបញ្ជាក់ថាគោយន្តដឹកឈើនៅផ្ទះប្រជាពលរដ្ឋនោះត្រូវគេជម្លៀសបាត់ហើយ។ករណីនគរបាលទំនើងឃាត់ខ្លួនក្រុមអ្នកសារពត៌មានលោកម៉ា វិចិត្រអភិបាលស្រុកអូរយ៉ាដាវបានប្រាប់ក្រុមអ្នកសារពត៌មានតាមទូរស័ព្ទថាលោកមិនបានបញ្ជាអោយពួកគេធ្វើដូច្នេះឡើយ ហើយរៀងរាល់ការប្រជុំគណបញ្ជាការឯកភាពស្រុកម្តងៗលោកតែងតែចេញបទបញ្ជាអោយកម្លាំងសមត្ថកិច្ចក្រោមឱវាទទាំងអស់ធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ តែពួកមន្ត្រីសមត្ថកិច្ចទាំងនោះមិនស្តាប់លោកទេ គឺពួកគេស្តាប់តែមេរបស់គេតែប៉ុណ្ណោះ ដូច្នេះមានបទល្មើសព្រៃឈើកើតឡើងនៅមូលដ្ឋានណា មូលដ្ឋាននោះជាអ្នកទទួលខុសត្រូវខ្លួនឯង។
ក្រុមអ្នកសារពត៌មានទាំង៦នាក់ក៏ដូចជាមហាជនទូទៅបានដាក់ការសង្ស័យថាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំលំជ័រ ស្រុកអូរយ៉ាដាវ បានឃុបឃិតគ្នាជាមួយក្រុមអ្នករកស៊ីឈើខុសច្បាប់ដោយបណ្តែបណ្តោយអោយរថយន្តដឹកឈើខុសច្បាប់រាប់សិបគ្រឿង និងដឹកតាមម៉ុតូចរាប់សិបគ្រឿងក្នុងមួយថ្ងៃតាមផ្លូវជាតិលេខ៧៨មុខប៉ុស្តិ៍ និងផ្លូវលំក្រោយប៉ុស្តិ៍របស់ខ្លួនយ៉ាងគគ្រឹកគគ្រេងមិនទើសភ្នែករបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំលំជ័រនោះឡើយ៕ដោយ៖
ឈីន ម៉ៅ ខេត្តរតនគិរី

ឡានដឹកឈើប្រណិតអ្នកកាសែតទាំង6នាក់ថតបាន

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *