មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្រ្កាបបានពីរករណីក្នុងថ្ងៃតែមួយ

ខេត្តរតនគិរី÷កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្រ្កាបបានពីរករណីក្នុងថ្ងៃតែមួយ ក្រោមការដឹកនាំដោយ លោកវរសេនីយ៍ឯក នូវ តារា ប្រធានការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តនិងមានការចង្អុលបង្ហាញពីរលោក ឧត្តមសេនីយ៍ស្នងការនិងមានការសម្របសម្រួលពីរលោក ព្រះរាជអាជ្ញានៃសាលាដំបូងខេត្ត រតនគិរីនៅព្រឹកថ្ងៃទី27 មេសា 2017 ម៉ោង9.15នាទីកំម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើការឃាត់រថយន្តប្រភេទ24 កៅអី ដឹកអ្នកដំណើររបស់ជនជាតិវៀតណាមមួយគ្រឿងពាក់ស្លាកលេខ77B.00765 នៅត្រង់កំណាត់ផ្លូវជាតិលេខ 78 Aស្ថិតក្នុងភូមិ បាណល់ ឃុំទីងចាក់ ស្រុកបរកែវ ខណះពេលដែលជនជាតិ វៀតណាមខាងលើនេះកំពុងតែធ្វើដំណើរចេញពីរខេត្ត រតនគិរី ឆ្ពោះទៅប្រទេសវៀតណាម សមត្ថកិច្ចរកឃើញឈើប្រណិតជាច្រើនសន្លឹកដែលត្រូវបានតៃកុងរថយន្តលួចលាក់បង្កប់នៅក្រោមកៅអីរថយន្ត។បើតាមការផ្តល់ព័ត៌មានអោយដឹងពីរលោកវរះសេនីយ៍ឯកនូវតារា នាយការិយាល័យសេដ្ឋកិច្ចប្រឆាំងបទល្មើសដែលដឹកនាំបញ្ចារកម្លាំងចុះបង្រ្កាបរថយន្តជនជាតិវៀតណាមនេះបានឲ្យដឹងថាកម្លាំងសំងាត់របស់លោកបានរាយការណ៍ផ្តល់ព័ត៌មានឲ្យដឹងថារថយន្តនេះលួចលាក់បង្កប់ឈើនៅពីក្រោមបាតរថយន្តក្រោមកៅអីដោយមានប្រើកាឡេសម្ងាត់សំរាប់បើកទៀតផងទើបកម្លាំងរបស់លោកបានធ្វើការស្ទាក់ឆែកឆេរ រថយន្តនេះឃើញថាមានបង្កប់លួចលាក់ឈើដូចសេចក្តីរាយការណ៍ ហើយលោកក៏បានធ្វើការឃាត់តៃកុងរថយន្តយកមកស្នងការដើម្បីធ្វើរកំណត់ហេតុប្រគល់និងបញ្ចូនទៅអោយជំនាញរដ្ឋបាលព្រៃឈើ។ហើយនៅថ្ងៃដ៏ដែលនេះផងដែរ វេលាម៉ោង10.5នាទីព្រឹកកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក៏បានធ្វើការឃាត់បានរថយន្ត សាំយ៉ុងមួយគ្រឿងទៀតពណ៌ ស ពាក់ស្លាកលេខ ព្រៃវែង 2A.0175ស្ថិនៅភូមិ ជ័យជំនះ សង្កាត់ឡាបាន សៀក ក្រុងបានលុងដែលម្ចាស់រថយន្តប្រមូលទិញពីរក្រុមដឹកតាម ម៉ូតូដើម្បីដឹកបន្តយកទៅលក់នៅប្រទេស វៀតណាម។ចំណែកឯតៃកុងរថយន្តត្រូវបានគេចខ្លួនបាត់ក្រោយពីរកម្លាំងនគរបាលសេដ្ឋកិច្ចធ្វើការឃាត់រថយន្តភ្លាមៗពេលនោះតៃកុងរត់គេចខ្លួនបាត់តែម្តង។  រាយការណ៍ដោយ៖សុខ ខូន T.V អនឡាញ៍ NYK

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *