មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ពលរដ្ឋខ្មែរញៀនល្បែងជល់មាន់ភ្លូកទឹកភ្លូកដីក្នុងកាស៊ីណូ”ថ្មពេជ្រ” សមត្ថកិច្ចជំនាញរក្សាភាពស្ងៀមស្ងាត់ដោយពុំមានការទប់ស្កាត់?

ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ។

តែផ្ទុយទៅវិញ កាស៊ីណូ”ថ្មពេជ្រ”ត្រង់ចំណុចក្បែរច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។
បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងបានកៀងគរឱ្យជនជាតិខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់នោះឡើយ។

ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាកដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។

សេចក្ដីរាយការណ៍បានឱ្យដឹងថាៈ កាស៊ីណូ”ថ្មពេជ្រ”ត្រង់ចំណុចខាងលើ គឺបានធ្វើអាជីវកម្ម បើកលេងល្បែងស៊ីសង រាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា។

ជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលតែងតែប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូមួយនេះជាប្រចាំ ។
ភាគច្រើនជាពលរដ្ឋកម្ពុជាយើង ដែលនៅរាជធានីភ្នំពេញ.ស្រុកកៀនស្វាយ.អ្នកលឿង និងនៅស្រុកលើកដែក ខេត្តកណ្ដាលតែម្ដង។

ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀត ជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់ផង។
ដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែង”បញ្ជល់មាន់”បៀរ”អាប៉ោង”យូគី”រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត.ក្នុងកាស៊ីណូ”ថ្មពេជ្រ”ត្រង់ចំណុចខាងលើ។

មិនទាំងអស់ទេ ក្នុងនោះក៏មានជនជាតិវៀតណាមមួយចំនួន បានសម្រុកមកលេងល្បែង ក្នុងកាស៊ីណូ”ថ្មពេជ្រ”ផងដែរ។
ពោលគឺ ពួកគេឆ្លងដែន ចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ ដោយពុំមានការត្រួតពិនិត្យ និងគ្មានមានលិខិតស្នាម”ប៉ាស្ព័រ”អ្វីឡើយ។

ខណៈអាជ្ញាធរមូលដ្ឋាន.រួមនិងសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ បានរក្សាភាពស្ងៀមស្ងាត់ ងាប់ត្រចៀកស្ដូកមើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពខាងលើ។

បង្ករជាក្ខណៈងាយស្រួល នឹងមានសុវត្ថិភាព សម្រាប់ខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ”ថ្មពេជ្រ”ក៏ដូចជាផ្ដល់សុវត្ថិភាពសម្រាប់ ជនអន្តោរប្រវេសន៍វៀតណាម ដែលចូលមកលេងល្បែង នៅទីនោះផ្ទាល់។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល និងឯកឧត្ដម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលទើបឡើងកាន់ដំណែងថ្មី មេត្តាអន្ដរាគមន៍ ឲ្យមន្ដ្រីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្វៀនមាន់ជល់ ជ្រកកោនក្រោម​ផ្លាក «កាសុីណូថ្មពេជ្រ»មួយនេះផង ឲ្យ​ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មានសូមអរគុណ៕

បញ្ជាក់រូបភាពចាស់ តែសកម្មភាពនៅលេងរាល់ថ្មៃ🙏

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *