មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់បញ្ជូន លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទៅចូលរួមវេទិកាប្រឆាំងភេរវកម្មអន្តរជាតិ

ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់បញ្ជូន លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទៅចូលរួមវេទិកាប្រឆាំងភេរវកម្មអន្តរជាតិ “Great Wall-2024” រៀបចំដោយកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិន នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងស្ថាប័នកងកម្លាំងប្រដាប់អាវុធ សរុបចំនួន ៥៣ ប្រទេស។

នៅក្នុងវេទិកាអន្តរជាតិមួយនេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើបទបង្ហាញលើប្រធានបទស្តីពី សម្ភារៈបរិក្ខារប្រឆាំងភេរវកម្មដោយមិនប្រើកម្លាំងមនុស្ស៖ ហានិភ័យ និងអត្ថប្រយោជន៍ ក្នុងទស្សនៈកម្ពុជា និងបាន ជួបសំណេះសំណាលជាមួយ លោកមេបញ្ជាការ លោកមេបញ្ជាការរង នៃកងកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិន និងលោកនាយកសាលា ព្រមទាំងប្រតិភូកងកម្លាំងមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ព្រមទាំងបានធ្វើទស្សនកិច្ចតាមបណ្តាកងឯកភាព ទស្សនកិច្ចតាមបណ្តាក្រុមហ៊ុន និងទេសចរណ៍វប្បធម៌៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *